អាចារ្យ ធំ ត្រូវបាន​អ្នកសិល្បៈ​រួម​អាជីព​ដាក់ឈ្មោះ​ថ្មី​រហូតដល់​ទៅ​៤​ផ្សេងគ្នា​

Spread the love

​ភ្នំពេញ ​៖​ ទស្សនិកជន​ពិតជា​បានដឹង​ច្បាស់​ហើយ​អំឡុងពេល​មួយរយៈ​នេះ​គឺ​សង្គ្រាម​​រវាង​តារាចម្រៀង​រ៉េ​ប​ បាន​និង​កំពុង​កើតឡើង​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​អាចារ្យ ធំ ដែល​តាំងខ្លួន​ជា​អ្នក​ស្រលាញ់ ការពារ​វប្បធម៌​ បាន​បញ្ចេញ​ទស្សនៈ​រិះគន់​និង​ជេរប្រមាថ​ដោយ​មិន​សំចៃ​មាត់​លើ​តារា​រ៉េ​ប​ដូចគ្នា​មាន​៖G-Devith ,​ពូ​ឃ្លាំង ,​ម៉ៃ សុគន្ធ និង នេន ទុំ​ជាដើម​។​

ដោយសារតែ​ផ្ទុះ​សង្គ្រាម​នេះ ​ទើប​ធ្វើ​ឲ្យ​ភាគី​នីមួយៗ​ តែង​ធ្វើការ​Live​​វីដេអូ​ប្រតិកម្ម​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​ បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​និង​អ្នកគាំទ្រ​។​ ពិសេស​ បានធ្វើ​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​មួយចំនួន​បង្ហាញ​ការមិនគាំទ្រ​នូវ​ទង្វើ​​ជេរប្រមាថ​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ។

ជាការ​កត់សម្គាល់​តារា​ចម្រៀង​រ៉េ​ប​អាចារ្យ ធំ មិន​ត្រឹមតែ​រិះគន់​ខ្លាំង​លើ​តារា​ទាំង​នោះទេ​ពោលគឺ​បាន​ប្រើ​ពាក្យសម្តី​អសុរោះ​ជេរ​បញ្ជោរ​គេឯង​យ៉ាង​កប់ៗ​មាត់​រហូត​រៀល​ដល់​ឪពុកម្តាយ​គេ​ផងដែរ​។​យ៉ាងណាមិញ​ដោយសារ​តែ​អត់ទ្រាំ​មិនបាន​នូវ​ទង្វើ​ដ៏​គឃ្លើន​របស់​អាចារ្យ ធំ ភ្លាមៗ​នោះ ​សាមីខ្លួន​នីមួយៗ​ តែង​ចេញមុខ​ប្រតិកម្ម​ឆ្លើយតប​វិញ។

លើសពី​នេះ ​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​នាពេលនេះ​គឺ​ឈ្មោះ​របស់​អាចារ្យ ធំ ត្រូវបាន​តារា​រ៉េប​ G-Devith ,​ម៉ៃ សុគន្ធ និង នេន ទុំ ដាក់​ថ្មី​មាន​រហូតដល់​ទៅ​៤​ផ្សេងគ្នា​។​G-Devith បានផ្តល់​ឈ្មោះ​ឲ្យ​អាចារ្យ ធំ ថា​អាចារ្យ​ក្បាល​ឪឡឹក​ស្អុយ ,​លោក ម៉ៃ សុគន្ធ ក៏បាន​ដាក់ឈ្មោះ​ឲ្យ​អាចារ្យ ធំ ដែរ​ថា​អាចារ្យ ដុត​ខ្មោច ឬ អាចារ្យ​តែ​ថេ​ស ។​ចំណែកឯ នេន ទុំ វិញ​បានដាក់​ឈ្មោះ​ថ្មី​របស់​អាចារ្យ ធំ បែបនេះ​ថា​អារ្យ​ចា​រ្យ ជ័រ ។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​


Facebook Comments

អត្ថបទទាក់ទង