អាចារ្យ ធំ សរសេរ​កំណាព្យ​មួយ​ឃ្លា​នេះ​ពិតជា​មានន័យ​ចាក់​ដោត​អារម្មណ៍​មហាជន

ភ្នំពេញ​ ៖​ តារាចម្រៀង​រ៉េ​ប​ឌី​ជេ​អាចារ្យ ធំ បាន​សរសេរ​កំណាព្យ​មួយ​ឃ្លា​តាក់តែង​ប្រៀបធៀប​ពី​សិល្បៈ​បុរាណ​និង​សម័យ ​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ និង​គាំទ្រ​ខ្លាំង​ បន្ទាប់ពី​បាន​អាន​កំណាព្យ​ដ៏​មាន​អត្ថន័យ​របស់លោក។

តាមរយៈ​កំណាព្យ​នេះ​អាចារ្យ ធំ បានសរសេរថា រាំវង់​លង់ខ្លួន ពួន​មុខ​ចុក​ផ្សារ ជាតិ​ផ្សេង​ស្រវា ការពារ​ទារ​ថែ ម្ចាស់ទ្រព្យ​ជាប់​ស្លុយ ស្អុយ​ជោរ​ហូរហែ ប្រឹង​រាំ​បទ “​ឆ្កែ​” ប្រែ​ឆ្កួត​សន្ដាន។

ម៉ែឪ​ធ្វើ​លក់ ដេក​ឈ្លក់​សុ​បិ​ន្ត កេរ​ខ្មែរ​ហោច​ហ៊ិ​ន មិន​ខ្ចី​រំខាន មិន​ខ្វា​យ​ស្ដាយក្រោយ អោយតែ​អញ​បាន លោក​ប្រឹង​សម្រាន្ត ខាន​ស្ដាប់​សម្រែក។

បុរាណ​ចុកមាត់ អភិវឌ្ឍន៍​សម័យ លួច​កូរ៉េ​ថៃ ធ្វើ​ថ្លៃ​ដូច​ក្អែក មោទនភាព​ចោរ ម៉ោ​(​មក​)​ប្រឹង​ប្រកែក ប្រកាស​ស្ទើរ​បែក ស្រែក​អញ​និពន្ធ។ ប្រឹង​តម្រូវ​មួក មក​ទក់​ឯ​ក្បាល សង្គម​រាលដាល ច្រាល​រោគ​កើត​គ្រុន មនសិការ​ស៊ី​អាច​ម៌ ស្រេច​លើ​នាយ​ទន់ វប្បធម៌​ឈឺ​ធ្ងន់ ដេក​ថ្ងូរ​ខ្វះ​ថ្នាំ។

បើ​មិន​រលាយ ទើប​វា​ចម្លែក មិន​ប្លែក​ទេ​ខ្មែរ ត្រូវតែ​ចងចាំ ដូនតា​ចារ​ទុក ទំនុក​បណ្ដាំ កូន​អើយ​លោក​ផ្ដាំ ចាំ​ជា​ទំនាយ។ វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន។ នេះ​ជា​កំណាព្យ​ដែល​តារាចម្រៀង រ៉េ​ប​ឌី​ជេ​អាចារ្យ ធំ សរសេរ​លើកឡើង​ពី​ការ​ប្រៀបធៀប​ពាក់​នឹង​វិស័យ​សិល្បៈ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទទាក់ទង

One Thought to “អាចារ្យ ធំ សរសេរ​កំណាព្យ​មួយ​ឃ្លា​នេះ​ពិតជា​មានន័យ​ចាក់​ដោត​អារម្មណ៍​មហាជន”

Comments are closed.