អាថ៏កំបាំងងាយៗក្នុងការធ្វើរោមភ្នែកវែងក្រាស់ងរបែបធម្មជាតិ

Spread the love

រោមភ្នែកវែងក្រាស់ងរ ឡើងលើគឺជាផ្នែកមួយដែលធ្វើឲ្យទម្រង់មុខរបស់អ្នកកាត់តែស្អាតមួយកំរិតទៀត។ បែបនេះហើយទើបហាងកែសម្ផស្សមួយចំនួនមានវិធីសាស្រ្តក្នុងការតរោមភ្នែកឲ្យបានវែងក្រាស់ជាងធម្មជាតិ។

ប៉ុន្តែបើអ្នកមិនចង់ចំណាយពេលវេលាទៅហាងកែសម្ផស្សឫចំណាយថវិការច្រើនទេ សូមងាកមកសាកល្បងវិធីធម្មជាតិនេះវិញ ព្រោះប្រសិទ្ធភាពនិងតបស្នងមកវិញក្នុងរយះពេល30ថ្ងៃប៉ុណ្ណោះ។

១.  ប្រេងដូងនិងប្រេងអូលីវមានអាស៊ីតខ្លាញ់ដែលផ្តល់នូវអាហារបំប៉នដល់ឫសរោមភ្នែកនិងរក្សារោមភ្នែកអោយមានសុខភាពល្អ។​​ អ្នកគ្រាន់តែដាក់ប្រេងក្រាស់ឬម្រាមដៃរបស់អ្នកហើយលាបទៅរោមភ្នែករបស់អ្នកមុនពេលចូលគេង។អ្នកអាចធ្វើបែបនេះបាន2ទៅ3ដងក្នុងមួយសប្ដាហ៏។

២. កង្វះវីតាមីនអាចបណ្តាលឱ្យបាត់បង់សសៃរសក់និងរោមភ្នែក ដូចនេះអ្នកគួរតែទទួលទានអាហារសម្បូរអាស៊ីតប្រូតេអ៊ីនខ្លាញ់ដុចជា សាច់ត្ រីផ្លែឈើនិងបន្លែ។

៣.​ តែបៃតងមានសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតនិងផ្ដល់វីតាមីនព្យាបាលសសៃរសក់និងរោមភ្នែក។ លោកអ្នកឆុងតែបៃតងមួយពែងទុកឱ្យត្រជាក់ហើយ បន្ទាប់មកយកសំលីជ្រលក់ទុកតែបៃតងនោះរួចលាយលើរោមភ្នែករបស់អ្នក។ អ្នកអាចអនុវត្តន៏វិធីនេះបាន2ដងក្នុងមួយថ្ងៃ។

៤. ប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៏ជាច្រើនសម្រាប់រាងកាយមនុស្ស ដូចនេះសូម្បីតែសសៃរសក់និងរោមភ្នែកក៏មិនអាចរមលងបានដែរ។ អ្នកអាចយកជារំអិលនៃប្រទាលឫក៏ឡាយគ្នាជាមួយនិងប្រងអូលីវ បន្ទាប់មកយកមកលាបលើរោមភ្នែក រួចទុករយះពេល15នារី បន្ទាប់មកលាងចេញជាការស្រេច។

៥. ស៊ុតមានជាតិវីតាមីន Biotin និងវីតាមីន B ដែលជួយពង្រឹងសក់និងរោមភ្នែកនិងការពារការបាត់បង់របស់ពួកគេ។លាយស៊ុត 1 គ្រាប់និង 1 ស្លាបព្រាកាហ្វេល្លីសេរីនលាបល្បាយទៅរោមភ្នែក។ ធ្វើបែបបទម្តងទៀត 3 ដងក្នុងមួយសប្តាហ៍នោះអ្នកនិងទទួលបានទល្ធផល។

៦. អ្នកគួរតែលាងសម្អាតគ្រឿងសម្អាងចេញពីមុខរបស់អ្នកឲ្យស្អាតជាមុនសិន ពេលចូលគេងជាពិសេសបរិវេនភ្នែកនិងម៉ាសក្ដារ៉ាតែម្ដង។

Facebook Comments

អត្ថបទទាក់ទង