អាន​ហើយនឹង​ដឹង! សុគន្ធ និសា បញ្ចេញ​មួយ​ប្រយោគ​នេះ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រូវចិត្ត​ណាស់​

Spread the love

​ភ្នំពេញ ៖ ​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ និសា ថ្មីៗ​នេះ ​សរសេរ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​បង្កប់​អត្ថន័យ​ជាការ​បំផុសស្មារតី​ដល់​មហាជន ​ខណៈដែល​ខ្លឹមសារ​នេះ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ទឹកចិត្ត​របស់​នាង​ផង​នោះ​។​

បើតាម​ខ្លឹមសារ​របស់​អ្នកនាង សុគន្ធ និសា លើកឡើងថា កូនស្រី​កើតមក​ទទួល​បានការ​ស្រឡាញ់​ថ្នាក់ថ្នម ហួងហែង​ពី​ឪពុកម្តាយ តែ​ក៏មាន​សម្ពាយ​លើ​ស្មា​មិនតិច​ដែរ​។ ​កូនស្រី​ដែល​ល្អ ស្តាប់បង្គាប់​ឪពុកម្តាយ ខិតខំ​រៀនសូត្រ​កុំ​ដើរលេង​ផ្ដេសផ្ដាស កូនស្រី​ដែល​ល្អ ចេះ​មើល​ទុក​ធុរៈ​ផ្ទះសម្បែង សម្អាតផ្ទះ រៀបចំ​ម្ហូបចំណី​។​

តារា​ស្រី​អ្នកនាង សុគន្ធ និសា និយាយទៀតថា​កូនស្រី​ដែល​ល្អ ថែរក្សារ​ខ្លួន មើលថែ​បងប្អូន កុំអោយ​ញាតិ​ផៅ​ស្តីបន្ទោស កូនស្រី​ដែល​ល្អ កិរិយា​ល្អ មារយាទ​ត្រឹមត្រូវ ផ្តល់​កិត្តិយស​គ្រួសារ កុំអោយ​មាន​និន្ទា​ពី​អ្នកជិតខាង​។​តួនាទី និង​កាតព្វកិច្ច ធ្ងន់ធ្ងរ​មិនចេះចប់ តាំងពី​ថ្ងៃ​កើត ដល់​ថ្ងៃ​ស្លាប់ ទាំង​ដែល​តួនាទី​ទាំងនេះ ភាគច្រើន​មិនមែន​សម្រាប់​ខ្លួនឯង​ផ្ទាល់​ទេ​…..​។​

អ្នកនាង សុគន្ធ និសា បន្ថែម​ពីលើ​នេះ​ថា​គ្រង​ឈុត​មួយ​នេះ តួនាទី​បន្ថែម​ទៀតហើយ តែ​ក៏​អាច​ប្រសើរ​ជាង​មុន​ប្រសិនបើ​គូជីវិត​កូនស្រី​ម្នាក់​នោះ ចង់​ចូលមក​ជីវិត​នាង​ដោយ​ក្តី​អាណិត​ស្រឡាញ់ និង​ជួយ​រំលែក​ទុក្ខ​ធុរៈ​ពី​នាង​។​សូម​ឲ្យ​គូស្នេហ៍​ទាំងអស់ ជា​គូ​ដែល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។​

ជាមួយគ្នា​នៃ​ការលើកឡើង​របស់​តារាចម្រៀង​អ្នកនាង សុគន្ធ និសា ខាងលើនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​មាន​ខ្លះទៀត​ក៏បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​កូនស្រី​ដែល​ល្អ​គឺ​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​៕​

Facebook Comments

អត្ថបទទាក់ទង