អាន​ហើយ​ទើប​ដឹង​ស្ទើរ​ស្លុតចិត្ត! ករុណា ពេជ្រ ដល់ពេល​មាន​អាសន្ន​ប្រកាស​គ្មាន​សល់​ទីតាំង​ផ្ទះ​និង​ដី​ជាច្រើន​កន្លែង

Spread the love

ភ្នំពេញ ​៖​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​លោក ករុណា ពេជ្រ កំពុង​ជួប​ទុក្ខសោក​ក្នុង​គ្រួសារ​ខណៈ​​ជំងឺ​ឪពុក​របស់លោក​នៅ​មិនទាន់មាន​អាកា​រៈ​ធូរស្បើយ​ដូចដើម​វិញ​នោះ ​ជារឿយៗ​តារា​ប្រុស​រូប​នេះ​តែងតែ​ប្រកាស​ដាក់​លក់​ផ្ទះ​និង​វីឡារ​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បុរី​ពិភព​ថ្មី​សំរោង​អណ្តែត​២។

យ៉ាងណាមិញ​ក្រោយពេល​ការប្រកាស​ដាក់លក់​មាន​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ ​តែ​ផ្ទះ​វិឡារ​របស់លោក ករុណា ពេជ្រ នៅតែ​មិនមាន​ទីផ្សារ​​ទៀត​​ ​​​ម្យ៉ាងទៀត​ដោយ​តម្រូវការ​ចាំបាច់​យក​លុយ​ទៅ​ព្យាបាល​ជំងឺ​ឪពុក​ផង​នោះ ​ពេលនេះ​តារា​ប្រុស​លោក ករុណា ពេជ្រ​ក៏បាន​ទម្លាយ​និង​បញ្ចេញ​ទីតាំង​ដី​-​ផ្ទះ​ជាច្រើន​កន្លែង​ទៀត​ដើម្បី​ប្រកាស​ដាក់លក់​ជា​បន្តបន្ទាប់។

តារាចម្រៀង​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ បាន​រៀបរាប់ថា​ហ៊ឺ ….​ពេល​មាន​លុយ គិតតែ​សន្សំ​លុយ​ទិញ និង បង់​រំលស់​ផ្ទះ ព្រោះ​អត់​មាន​ជំនាញ​រកស៊ី​ដូច​គេ ប៉ុន្តែ​ដល់ពេល​ឥឡូវ​ត្រូវការ​លុយ​មានតែ​ប្រកាស​លក់​ផ្ទះ​វិញ​ហើយ​….​។​ហួស​ពី​ស្តាយ តែ​មិនដឹង​ធ្វើ​ម៉េច​….។​

លោក ករុណា ពេជ្រ បាន​និយាយថា​ខ្ញុំ​មានបំណង​ចង់​លក់​ផ្ទះ​និង​ដី​មួយចំនួន​៖១- វីឡា​ទោល ផ្ទះ​កែង​មាន​ទីធ្លា​ធំ​ទូលាយ​មាន​ទីតាំង​ក្នុង​បុរី​ពិភពថ្មី សំរោង​អណ្តែត ២​។​ ទំហំ​ដី 18,40m – 33,40 m ជិត​ផ្សា​របឹង​បៃតង ហើយ​ចំណាយពេល​តែ ៥​នាទី​ដល់​ផ្សារ​ទំនើប AEON II ​និង​ផ្សារ Makro ។​២-​ផ្ទះល្វែង Shop House បុរី ថៃ​ឈុន​គ្រី​ផ្លូវ​បេតុង​ជួរ​ខាងមុខ អាច​រកស៊ី​បាន សល់​តែ ៣ ខែ​រួចរាល់​(​លក់​តាម​តម្លៃ ក្រុមហ៊ុន​បច្ចុប្បន្ន )​។​ ទំហំ 5m​គុណ​15m សល់​មុខ 4 m ក្រោយ​1,5 m ចុះ​ពី​ផ្លូវធំ ឧកញ្ញា ម៉ុង​រិទ្ធី 200 m ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro​។​

តារាចម្រៀង​លោក ករុណា ពេជ្រ បន្តថា​ ៣- ដី​ប្លង់​វិឡារ​ 20m​គុណ​30m ជាប់​នឹង​របង​បុរី​ពិភពថ្មី បឹង​ឈូក​ចុះ​ពី​ផ្លូវ​2011​ប្រហែល 200 m​ចំណាយពេល​តែ​៣​នាទី​ពី​ផ្សារ​ឈូក​មាស​តំបន់​អភិវឌ្ឍន៍​ខ្លាំង​។​៤- ផ្ទះ​វិឡារ ភ្លោះ​ខ្នាត​ធំ ទ្វារ ,​ទូ​តាំង​និង​ទូ​ដាក់​ខោអាវ ធ្វើ​ពី​ឈើប្រណិត​គ្រប់​បន្ទប់ ទំហំ​ដី 9,8m គុណ 21​ក្នុង​បុរី​ពិភពថ្មី សំរោង​អណ្តែត​១​ជិត​ផ្សា​របឹង​បៃតង​ហើយ​ចំណាយពេល​តែ ៥​នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro​។​
​លោក ករុណា ពេជ្រ បាន​បន្ថែមថា​ ចំណែក​៥- ផ្ទះ​វិឡារ​កូនកាត់​ក្នុង​បុរី​ប៉េង​ហួត​វ៉េងស្រេង ទំហំ​ផ្ទះ​4,9 m គុណ​12m​សល់​មុខ 4 m ។​- ដី ធ្វើ​រោងចក្រ​ឬ​សិប្បកម្ម​ចាក់ដី​ហើយ​ស្អាត​នៅ​តំបន់ ទីប្រជុំជន​បាក់​ដឹង​ទីរួមស្រុក​ឧ​ត្តុ​ង្គ ទំហំ 2,3 ហិច​តា លើផ្លូវ 129 (​ទំហំ​ផ្លូវ 40 m) ចុះ​ពី​ផ្លូវជាតិ 51 ប្រហែល 2 km៕



   

Facebook Comments

អត្ថបទទាក់ទង