អាពាហ៍ពិពាហ៍​ ឱក សុគន្ធ​កញ្ញា ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម

Spread the love

​ភ្នំពេញ ​៖ ​ពិធីមង្គលការ​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ក​ញ្ញា ឱក សុគន្ធ និង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​គឺ​លោក​អ៊ឹង សុខលី​ ដែល​ត្រូវជា​អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​។​បើតាម​ប្រភព​បាន​បង្ហើប​ថា​ពិធីមង្គលការ​របស់​ក​ញ្ញា ឱក សុគន្ធ និង​លោក អ៊ឹង សុខលី គឺ​នឹង​មានរឿង​ដ៏​ពិសេស​មួយ​ពោលគឺ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ​​​​អញ្ជើញ​ចូលរួម​អបអរ​ផងដែរ​។​ ពិធី​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា​ឱក សុគន្ធ​កញ្ញា ជាមួយ​គូស្នេហ៍​ប្អូនប្រុស​ថៅកែ​ហង្ស​មាស ​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ស្រប​ពេលដែល​ភ្ញៀវ​ចូលរួម​ត្រូវបាន​គេ​រំពឹងថា ​ភាគច្រើន​ជា​មិត្តភក្តិ​អ្នកសិល្បៈ​រួម​អាជីព​ដូចគ្នា​ផង​នោះ​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ចំពោះ​ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍ របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ក​ញ្ញា​ឱក សុគន្ធ​កញ្ញា និង​ស្វាមី​លោក អ៊ឹង សុខលី នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ​ម្យ៉ាងទៀត​ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍ រ​បស់​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ចូលរួម​ច្រើន​នោះទេ​ពោលគឺ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន​ចូលរួម​អបអរ​ផងដែរ​។​

សូមបញ្ជាក់ថា​ មហាជន​ប្រាកដជា​ដឹង​គ្រប់គ្នា​ហើយ​ថា​តារា​ចម្រៀង​ស្រី​កញ្ញា​ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ។ មិនតែប៉ុណ្ណោះ​ពួកគេ​ក៏បាន​លួច​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយគ្នា​ទៀតផង​ ប៉ុន្តែ​ដំណឹង​នេះ​ទើបតែ​បែកធ្លាយ​អំឡុង​រយៈពេល​១​ឆ្នាំនេះ​តែប៉ុណ្ណោះ៕

Facebook Comments

អត្ថបទទាក់ទង