អាម៉ាស់​កាន់តែខ្លាំង​ហើយ​! ម៉ៃ សុគន្ធ ក៏​ចំអក​ឲ្យ​លោក មាស រិទ្ធី បកស្រាយ​រឿង​ផ្លូវគោក​ចែកចេញជា​៣

Spread the love

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានរឿង​រ៉ាវ​រិះគន់​យ៉ាង​កក្រើក​បណ្តាញ​សង្គម​ចំពោះ​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia របស់​ទូរទស្សន៍​ហង្ស​មាស​ព្រោះតែ​លោក កៅ សីហា ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​គឺ​ផ្លូវគោក​ចែកជា​២​តែ​ បែរជា​ហង្ស​មាស​បង្ហាញ​ចម្លើយ​ថា​ផ្លូវគោក​ចែកជា​៣​នោះ​ ព្រឹក​មិញ​នេះ​ក៏​ស្រាប់តែ​លោក មាស រិទ្ធី បកស្រាយ​ដើម្បី​ការពារ​ទ្រនំ​ថា​ផ្លូវគោក​ពិតជា​ចែកជា​៣។

ការ​ចេញមុខ​បកស្រាយ​ផ្ទុយ​ការពិត​របស់លោក មាស រិទ្ធី នេះ ​មិន​បានធ្វើ​ឲ្យ​មហាជន​សប្បាយចិត្ត​ឡើយ ​ពោលគឺ​កាន់តែ​ដុត​បញ្ឆេះ​កម្ដៅ​រិះគន់​កាន់តែ​ខ្លាំងៗ​ឡើង​។ ​ខណៈ​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ បាន​បញ្ចេញ​សារ​សើចចំអក​ថា អា​សៀវភៅ​បោះពុម្ព​ខុស​ហើយ មិន​កែតម្រូវ​ទេ បែរជា​ឆ្កួត​តាម​សៀវភៅ​ខុស​ទៀត​ប្រសព្វ​បង្រៀន​មនុស្ស​អោយ​បែក​ហ្សើ​តាម​មែន។

លោក ម៉ៃ សុគន្ធ បាន​និយាយទៀតថា​ សំខាន់​ឯកសារ​សិក្សា គេ​យក​ជា​គោល​គឺ​សៀវភៅ​ដែល​ចេញពី​ក្រសួង​អប់រំ ព្រោះ​ក្រសួង​មុននឹង​បោះពុម្ពផ្សាយ​មួយៗ​គេ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្បាស់​ណាស់ ទើប​ផ្សាយ​ចេញ​ សំណូមពរ​ក្រសួង​អប់រំ​មេត្តា​បកស្រាយ​ផង​២​ឬ​៣​។ ​មិន​ខុស​ពី​លោក ម៉ៃ សុគន្ធ នោះទេ​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​លើកឡើងថា​ សៀវភៅ​ក្រសួង​អប់រំ ១០០០​ក្បាល​មិនដែល​បើក​អាន​បែរជា​បើក​អាន​សៀវភៅ​តែមួយ​ក្បាល​ ដែល​មិន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា។

ប្រភព​បាន​និយាយបាន​បែប​ចំអក​ថា ​ស្ថាននីយ​ជួយ​យក​សៀវភៅ​ខ្ញុំ​ទៅ​ផ្សាយ​ផង ​ខ្ញុំ​ទើប​រកឃើញ​ផ្លូវគោក​ជាង​៨០​ប្រភេទ​ទៀត​។ ​ខណៈដែល​អនុរដ្ឋលេខាធិការ​ ​និង​ជា​នាយខុទ្ទកាល័យ​ក្រសួង​សាធារណការ​លោក គង់ វិមាន បញ្ជាក់​ច្បាស់ៗ​ថា​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ​ពោល​គឺ​ត្រឹមត្រូវ​ដូចគ្នា​នឹង​ចម្លើយ​របស់​លោក កៅ សីហា៕


 
 

Facebook Comments

អត្ថបទទាក់ទង