អាម៉ាស់​ណាស់! ខ្ចី​គេ​ស្រួល ​ដល់​សង​វិញ​ បែរជា​រត់ចោល​ភូមិ

Spread the love

ភ្នំពេញ ​៖​ ករណីនេះ​មិនមែន​ទើបតែ​កើតមាន​ទេ​​ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ ​ពោលគឺ​តែងតែ​កើតមាន​ជា​បន្តបន្ទាប់​ ខណៈ​ដែលមាន​មហាជន​ជាច្រើន​កំពុងមាន​ការរិះគន់​លើ​ករណីនេះ​ផងដែរ។

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ​ មានការ​បង្ហោះ​និង​ស៊ែរ​ចែករំលែក​ជា​បន្តបន្ទាប់​ចំពោះ​ករណី​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ឆបោក​លុយ​គេហើយ​ បែ​រជា​រត់គេចខ្លួន​ទៅ​បាត់។

នៅ​លើ​​​Account Facebook ​មាន​ឈ្មោះថា ខ្ចី មិន​សង បាន​សរសេរថា ​កំពូល​មេ ( ឆបោក​កក្រើក ភូមិ​ទ្រា​៤ ) អ្នកនាង អ៊ុយ ធីតា ដែល​ត្រូវជា​ភរិយា​លោក ឃាង ហួត ហៅ​ពន្លក បាន​ឆបោក​លុយ​បុគ្គលិក​ៗ​ជាច្រើន​នាក់។

ប្រភព​បាន​បន្តថា ​មិនតែប៉ុណ្ណោះ​ព្រមទាំង​រូបនាង​ខ្ញុំ​ផងដែរ​ ហើយ​រត់គេចខ្លួន​បាត់ស្រមោល​.. បញ្ជាក់ អ្នកផ្ដល់​ដំណឹង​ទីកន្លែង​លាក់ខ្លួន និង​មាន​រង្វាន់ ជាទី​គាប់ចិត្ត​..។

ចំណែក​ម្ចាស់​Account Facebook ម្នាក់ទៀត​មានឈ្មោះ Sin sola បានសរសេរថា ​បងប្អូន​មើល​២​នាក់​នេះ​ឲ្យ​ចាំ​មុខ​ឲ្យ​ហើយ​ទៅ ​ព្រោះ​វា​ជា​មេ​បោក​រកស៊ី​ជំពាក់​បំណុល​គេ​រត់​ចោល​ស្រុក​ហើយ។

ប្រភព​ដដែល​បាន​បន្តថា​ យើង​នឹង​ដាក់​បណ្ដាសា​ឯង​ឲ្យ​ជួប​តែ​រឿង​ក្តៅក្រហាយ ប្រកបការងារ​អ្វី​មិន​សមបំណង។ ជាមួយគ្នានេះ​ក៏មាន​ខ្លះទៀត​បាន​បញ្ជាក់ថា ​តាម​ធម្មតា ចោរ​វា​មិនដែល សារភាពថា ខ្លួនឯង​ជា​ចោរ​ទេ Ok​យល់​..?។

សូមបញ្ជាក់ថា​ អត្តសញ្ញាណ​ជន​ឆបោក​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​ប្រភព​ទម្លាយ​ថា​ដំបូង​ឡើយ​ជា​អាជីវករ​លក់ដូរ​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទេង​មានជ័យ ខណ្ឌមានជ័យ។ ប៉ុន្តែ​ដោយសារ​មានការ​ជំពាក់​បំណុល​គេ​ច្រើនពេក​ក៏បាន​សម្រេច​រើ​បង្វេច​រត់ចោល​ផ្ទះ​ទាំងពី​នាក់​ប្តី​ប្រពន្ធ​ធ្វើ​ឲ្យ​ម្ចាស់បំណុល​ភ័យ​ស្លន់ស្លោ​គ្រប់គ្នា​៕​

អានបន្ត ៖ ទម្លាយ​រូបថត​ និង​បកអាក្រាត​នារី​ស្រស់​ស្អាត​ម្នាក់ ​ដែល​ជំពាក់​លុយ​គេ​មិន​សង ​​​ថែមទាំង​ប្រើ​សម្តី​ថ្លោស​​​ទៀត
ភ្នំពេញ​ ៖​ មាន​ការ​ចែក​រំលែក​​​​យ៉ាង​​កក្រើក ​​ ​បន្ទាប់ពី​ម្ចាស់​Account Facebook មួយ​មាន​ឈ្មោះថា Ren O Lala បាន​ទម្លាយ​រូបភាព ​និង​ឃ្លី​ប​សំឡេង​បកអាក្រាត​នារី​ស្រស់ស្អាត​ម្នាក់​ ដែល​ម្ចាស់ Account Facebook​រូប​នេះ​ចោទ​ថា ​នាង​ជំពាក់​លុយ​មិន​សង​ ហើយ​ថែមទាំង​ប្រើពាក្យ​សម្តី​ថ្លោស​មកលើ​ខ្លួន​ដែលជា​ជនរងគ្រោះ​ទៀតផង។

ការចែករំលែក​នេះ​គឺធ្វើឡើង​ភ្លាមៗ​ ខណៈ​ដែលមាន​មហាជន​ជាច្រើន ​បាន​យល់ឃើញថា ​នារី​រូប​ស្រស់​ ដែល​រង​នូវ​ការចោទប្រកាន់​ខាងលើ​រូប​សម្ផស្ស​ស្អាត​ប៉ុណ្ណឹង​ដែរ​ ហេតុអ្វី​បែរជា​ធ្វើ​រឿង​អាម៉ាស់​ដូច្នេះ។ មាន​សំនួរ​សួរថា ​តើ​ពិត​ដូចដែល​អ្វីដែល​ភាគី​ខាងលើ​ចោទប្រកាន់​ឬ​យ៉ាងណា ?។ ចម្លើយ​ពិត​មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​សាមីខ្លួន​(​ស្រី​ស្អាត​)​នៅ​ឡើយ​ទេ។

បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ចាប់អារម្មណ៍​ចំពោះ​សំណេរ​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​នារី​ស្រស់​ស្អាត​​ដែល​ប្រើ​Account Facebook ឈ្មោះ Ah Neang, នារី​រងគ្រោះ​ ​​(​ម្ចាស់​Account Facebook​​​​​ឈ្មោះថា Ren O Lala)​បាន​ប្រកាស​បើកចំហ​ថា​ «បងប្អូន​ជួយ​ស្ដាប់​មនុស្ស​ ដែល​ជំពាក់​លុយ​គេ​ហើយ និយាយ​ឡើង​ឡូយ​។ តើ​ខួរ​របស់​អ្នក​សាង​ពី​អី ?​មុខមាត់​ស្អាត​បានតែ​ចារិត​ថោក​ជាង​អាចម៍​ទៀត»។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា «វា​ចង់​ល្បី​ថា​វា​​ចរិត​ថោក​ប៉ុណ្ណា​សូមជួយ​Share Like​អោយ​ដល់​វា​ផង​ហើយ​បើ​បងប្អូន​ណា​ស្គា​ល់វា ឬ បាន​ជួប​វា​ជួយ​ទំនាក់ទំនង​មក​ខ្ញុំ​ផង​តាមរយៈ​លេខ​ទូរស័ព្ទ​០៩៦ ៦៦០ ២២២៣។ ហ្នឹងហើយ​មុខ​វា​បើសិន​បងប្អូន​ណា​ឃើញ​សូមជួយ​ផ្តល់ដំណឹង​ខ្ញុំ​ជូន​លុយ​១០០​ដុល្លារ​ភ្លាម»។

បន្ថែម​ពីលើ​នេះ​ម្ចាស់​Account Facebook​ខាងលើ​រៀបរាប់​ថា ​បងប្អូន​មើលមុខ​មី​ថោក​នេះ​ទៅ​ជំពាក់​លុយ​គេ​ហើយ​សម្តី​ឡូយ​ទៀត។ ធ្វើជា​ស្រី​KTV​ហើយ​ចរិត​ថោក​ជាង​ឆ្កែ​ទៀត។ សួរថា​ចេះ​ខ្មាស​​គេ​ទេ​?​ស៊ីកម្លាំង​ញើស​ឈាម​គេ​នឹង​?​ធ្វើ​ស្រី​KTV គេ​មើលថោក​ហើយ​គួរតែ​ចេះ​ធ្វើ​អោយ​ខ្លួន​មាន​ចំណុច​ល្អ​ខ្លះទៅ​។​ ប្ដី​វា​សុំអោយ​លុប​រូប​ម្ដង​ហើយ ហើយ​ខ្ញុំ​ខំ​យោគយល់​ម្ដង​ហើយ​ទុកពេល​អោយ​ហើយ រយៈពេល​២​ខែ​ តែ​ហេតុ​អី​ម៉េច​មិន​ចេញមុខ​បកស្រាយ​ចឹ​ង​?។

ជុំវិញ​ករណី​នេះដែរ​គេហទំព័រ​កម្សាន្ត​Kh Stars នៅ​មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ឬ​មានការ​បកស្រាយ​ណាមួយ​ពី​សំណាក់​នារី​រូប​ស្រស់​ ដែល​រង​ការចោទប្រកាន់​ខាង​លើ​នេះ​បាន​នៅឡើយ​ទេ​។ ​គេហទំព័រ​​​Kh Stars នឹង​​ធ្វើ​ការផ្សាយ​ជូន​បន្ត​ទៀត ​លើ​ករណី​នេះ បើ​​មានការ​ចេញមុខ​បំភ្លឺ៕


Facebook Comments

អត្ថបទទាក់ទង