អាសូរ​ណាស់​! ស្វែង សុជាតា សង្វេគ​ខ្លាំង​ក្រោយពេល​ឃើញ​ក្មេង​ពីរ​នាក់​ត្រូវ​ឪពុក​យកទៅ​បោះបង់ចោល​

Spread the love

​ភ្នំពេញ ៖ កាលពី​ថ្មីៗ​កន្លងមកនេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ និង​អាណិតអាសូរ​ខ្លាំង​ចំពោះ​ក្មេងប្រុស​ចំនួន​២​នាក់ ​ដែល​ត្រូវបាន​ឪពុក​-​ម្តាយ​សម្រេចយក​ពួកគេ​ទៅ​បោះបង់ចោល​ទាំងយប់បណ្តោយ​ឲ្យ​គេ​នៅតាម​ផ្លូវ​ និង​ត្រូវ​រង​នូវ​ចំណី​របស់​សត្វ​មូស​គួរ​ឲ្យ​សង្វេគ​បំផុត​។

​ដោយ​ឃើញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មានការ​ចែករំលែក​យ៉ាងច្រើន​ជាមួយ​ការបញ្ចេញមតិ​អាណិតអាសូរ​ និង​ថែមទាំង​រិះគន់​ចំពោះ​ឪពុកម្តាយ​ចិត្ត​គ្មាន​ធម៌​មេត្តា​ដែល​យក​កូន​ទៅ​បំ​បោះបង់ចោល​នោះ ​មិន​ខុសគ្នា​ពី​មហាជន​នោះទេ​តារា​សម្តែង​ជើងចាស់​អ្នកនាង ស្វែង សុជាតា ក៏បាន​បញ្ចេញ​អារម្មណ៍​អាណិតអាសូរ​និង​បន្ត​ការចែករំលែក​វីដេអូ​នេះ​ផងដែរ​។

​សូមបញ្ជាក់ថា​ កាលពី​ថ្ងៃទី​២៥ ​ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​ក្មេងប្រុស​២​នាក់ ​ត្រូវបាន​គេ​យកមក​ទុកចោលនៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ដោយ​ដំបូង​ឡើយ​គេ​ឃើញ​មាន​មាន​បុរស​ម្នាក់​សម្រេច​នាំ​ក្មេង​ទាំង​ពីរ​នាក់​នេះ​មក​ទំលាក់​ចោរ ​រួច​ទៅ​បាត់​ខណៈ​អ្នកជិតខាង​យកកន្សែង​ក្រណាត់​គ្របពីលើកុំអោយរ​ងារ​ពេក និង​ក្លាយជា​ចំណី​របស់​ពពួកសត្វ​មូស​៕​

Facebook Comments

អត្ថបទទាក់ទង