អាសូរ​ណាស់ ​ព្រោះតែ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ក្មេងប្រុស​២​នាក់​បងប្អូន​សម្រេច​ចាកចេញ​ពីផ្ទះ​ ដោយមាន​លុយ​តែ​៥​ពាន់​រៀល

Spread the love

ភ្នំពេញ ​៖​ ព្រោះតែ​ជម្លោះ​ក្នុង​គ្រួសារ​រវាង​ឪពុក​-​ម្តាយ​ស្ទើរតែ​រៀងរាល់ថ្ងៃ​និង​ការប្រើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ បានធ្វើ​ឲ្យ​ក្មេងប្រុស​២​នាក់​បងប្អូន​សម្រេចចិត្ត​នាំគ្នា​វេចបង្វេច​ដើរ​ចេញពីផ្ទះ​គួរ​អាណិតអាសូរ​ជាទីបំផុត​ ខណៈ​នៅក្នុង​ខ្លួន​មាន​លុយ​តែ​៥​ពាន់​រៀល​តែប៉ុណ្ណោះ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ក្មេងប្រុស​២​នាក់​បងប្អូន​នេះ​ បាន​ចាកចេញពី​ស្រុកកំណើត​(​ផ្ទះ​)​ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ​ ដោយសារតែ​មូលហេតុ​ម្តាយ​-​ឪពុក​មាន​ជម្លោះ​ជាមួយគ្នា​រាល់ថ្ងៃ​។​ ដោយសារតែ​មើលឃើញ​ពី​ការអាណិតអាសូរ​ពេក​ភ្លាមៗ​នោះ​ ក្រុម​អ្នកសារព័ត៌មាន​ក៏បាន​សហការគ្នា​ដើម្បី​បរិច្ចាគ​លុយ​មួយ​ចំនួន​ដើម្បី​ជួយ​ទិញ​បាយ​ម្ហូប​ដល់​ក្មេងប្រុស​ទាំងពីរ​នាក់​បងប្អូន​នេះ​ផងដែរ។

ក្មេងប្រុស​ទាំង​២​នាក់​នេះ​បាន​រៀបរាប់ថា គិត​មកទល់ពេលនេះ​គឺ​ពួកគាត់​បាន​ចាក​ចេញពីផ្ទះ​មាន​រយៈពេល​ប្រមាណ​៣​ឬ​៤​ថ្ងៃ​ហើយ ដោយ​ក្នុង​នោះ​ពុំមាន​លុយ​ដើម្បី​ទិញ​បាយ​ហូប​នោះទេ​ ពោលគឺ​មានតែ​ទឹក​សុទ្ធិ ​ដែល​សុំ​គេ​ហូប​ប៉ុណ្ណោះ​។​ ម្យ៉ាង​ទៀង​ប្អូន​ក៏​មិនបាន​ដើរ​សុំទាន​លុយ​គេ​ដើម្បី​ទុក​ក្នុង​ខ្លួន​ដែរ​គឺ​បានត្រឹមតែ​ចង់បាន​បាយ​ហូប​ចម្អែត​ក្រពះ​ប៉ុណ្ណោ។

បើតាម​ប្រភព​បញ្ជាក់ថា ​បច្ចុប្បន្ន​ក្មេងប្រុស​ទាំង​២​នាក់​បងប្អូន​ត្រូវបាន​យកទៅ​ឲ្យ​សម្រាក​នៅ​ស្ថានីយ​វិទ្យុ​ABC​បណ្ដោះអាសន្ន​។ ​ខណៈ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ពី​ក្តី​អាណិតអាសូរ​ខ្លាំង​ដល់​កេ្ម​ង​ប្រុស​ទាំង​២​នេះ​៕​

Facebook Comments

អត្ថបទទាក់ទង