អា​យ៉ៃ​ឆ្លើយឆ្លង​រវាង នេន​ទុំ និង​អាចារ្យ ធំ កាន់តែ​ធ្វើ​ឲ្យ​កក្រើក​ដល់​មហាជន​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​

Spread the love

ភ្នំពេញ ​៖​ នេះ​គឺជា​ភាគ​ថ្មី​នៃ​អា​យ៉ៃ​ឆ្លើយឆ្លង​របស់​តារា​រ៉េ​ប​ពីររូប​គឺ នេន​ទុំ ជាមួយនឹង​អាចារ្យ ធំ ដើម្បី​បន្ត​ភាគពី​អាចារ្យ ធំ និង​G-De vith កាន់តែ​ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាប់អារម្មណ៍​ខ្លាំង​។

​ចំពោះ​ច​រិ​ត​នៃ​អា​យ៉ៃ​ឆ្លើយឆ្លង​បន្ត​ភាគ​នេះ​បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​ធ្វើការ​រិះគន់​និង​បង្ហាញ​ការមិន​ពេញចិត្ត​ផងដែរ​។​

អា​យ៉ៃ​ឆ្លើយឆ្លង​វគ្គ​ថ្មី​រវាង នេន​ទុំ ជាមួយនឹង​អាចារ្យ ធំ បាន​ផ្ទុះឡើង​ បន្ទាប់ពី​អាចារ្យ ធំ បានធ្វើការ Live វីដេ​អូ​រិះគន់​លើ​តារាចម្រៀង​រ៉េ​បពូ​ឃ្លាំង​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទើប​ធ្វើ​ឲ្យ នេន​ទុំ កើត​ទុក្ខ​មិន​សុខចិត្ត​ចេញមុខ​ប្រតិកម្ម​ការពារ​ជំនួស​សាមីខ្លួន​ពូ ឃ្លាំង ដោយ​ព្រមាន​ពន្លះស្បែក​អាចារ្យ ធំ ឲ្យ​នៅសល់តែ​ឆ្អឹង​វិញ​ផងដែរ​។​

ជាមួយគ្នា​នៃ​ប្រតិកម្ម​របស់ នេន​ទុំ ចេញមុខ​ការពារ​ជំនួស​ពូ ឃ្លាំង នេះដែរ ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​អាចារ្យ ធំ កើតក្តី​មិន​អស់ចិត្ត​ព្រោះ​ភ្លើង​កម្ដៅ​ក្នុង​ខ្លួន​កាន់តែ​ឆេះ​ក្តៅ​រោល​រាល​នោះ ​បាន​ចេញមុខ​ពន្លះ​នេន​ទុំ វិញ​ដូច្នេះ​ថា​ ចុ​ម !​បើ នេន​ទុំ​(​ក្នុង​ស្នាដៃ​អក្សរ​សី​ល្ប៍​ផ្សាយ​ឆ្នាំ​១៩១៥​ទាល់តែ​សួរ ព្រះ​បទុម​ត្ថេ​រ សោម​)​។​ចុះ​អា​ម្សៀត​នេះ​ស្លឈាម​រឿង​អ្វី​?​អ្នកណា​ហៅ​មក​? ឬមួយ​ប៉ះ​ផលប្រយោជន៍​បក្សពួក​ហើយ ? អ្នកណា​លប​ខាំ​មុន​ចេញ​ក្បាល​មក​!​បើ លេង​កុំ​ឈឺ​បើ​ឈឺ​ដេក​ផ្ទះ​ឯង​សុំ​អត់​ស្គាល់ ចាំ​អញ​ឡាយ​សរុប​ផ្ញើជូន​មួយ​ហ្វូង​។​

ទន្ទឹម​ពេលដែល​ការបញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​អាចារ្យ ធំ ខាងលើនេះ​ដោយ​មិន​បង្អង់​យូរ នេន​ទុំ ភ្លាមៗ​នេះ ​បាន​ចេញមុខ​ឆ្លើយតប​វិញ​ថា​ ថ្ងៃនេះ ខ្ញុំ​សូម​អោយឈ្មោះ​ថ្មី​ទៅ​វីរជន​ចេះដឹង​ខាង​ជេរ (​ឈ្មោះ​ថ្មី អា​ជ័រ​ធំ )​ព្រោះ​អ្វីដែល​ខ្ញុំ​ដឹង​គឺ​ក្លែងក្លាយ​ជ័រ​សុទ្ធ​ខ្ញុំ​ស្គាល់​មនុស្ស​នេះ​ច្បាស់​ណាស់ អញ្ចឹង​អ្នក​មិនដឹង​រឿង​សូម​នៅ​អោយ​ស្ងៀម​សិន​។​ឆ្លើយតប Status របស់​(​អា​ជ័រ​ធំ​) អា​ជ័រ​ធំ​(​ចុ​ម​! បើ នេន​ទុំ ក្នុង​ស្នាដៃ​អក្សរ​សី​ល្ប៍​ផ្សាយ​ឆ្នាំ​១៩១៥ ទាល់តែ​សួរ ព្រះ​បទុម​ត្ថេ​រ សោម​)​។​

តារា​រ៉េ​ប នេន​ទុំ បាន​បន្តថា នេន​ទុំ សម័យនេះ​មិនបាច់​ទៅ​សួរ​នៅឯណា​ទេ​អ្នកឯង​ឆ្ងល់​អ្វី​សួរ​ឥ​ទ្បូ​វ​ភ្លាម​ខ្ញុំ​ឆ្លើយ​ភ្លាម អា​ជ័រ​ធំ​។​ចុះ​អា​ម្សៀត​នេះ​ស្លឈាម​រឿង​អី​?​បាទ​លោក​មហាថ្លៃ​ថ្នូរ​ខ្ញុំ​ស្លឈាម​ព្រោះតែ​លោក​ភ្លេច​កំណើត​ដើម​អ្នកណា​ហៅ​មក​?​អ្នក​ដែល​ហៅ​ខ្ញុំ​មក​គឺ​លោក​ឯង​ខ្លួនឯង​និង​ហើយ​បាទ​អា​ជ័រ ធំ ។​បាទ​អត់​ប៉ះ​ប្រយោជន៍​បក្សពួក​អ្វី​ទេ​លោក​តែ​លោក​ប៉ះ​មនុស្សលោក​ចង់​តោង​ល្បី​ពីមុន​នោះ​អី​លោក អា​ជ័រ​ធំ តែ​ខ្ញុំ​ស្គាល់​លោក​ច្បាស់​ណាស់​លោក​ជ័រ អា​ជ័រ​ធំ ហើយ​ខ្ញុំ​រង់ចាំ​មើល​លោកអ្នក​ខ្លាំង​តែ​ជ័រ​ត្រូវ​ក្តៅ​ខ្លាំង​វា​និង​រលាយ​ណា​លោក​ប្រយ័ត្នៗ​ផង​បាទ​៕​

Facebook Comments

អត្ថបទទាក់ទង