អា​យ៉ៃ​ឆ្លើយឆ្លង​រវាង វ៉ាន់ ម៉ូ​និ​ច និង ច​ន ច័ន្ទ​លក្ខិណា កក្រើក​ហ្វេ​ស​ប៊ុ​ករឿង​បើករថយន្ត​ល្បឿន​លឿន​

Spread the love

ភ្នំពេញ​ ៖ មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​ថ្មីៗ​នេះ ​កំពុង​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​ក្រោយពី​កើតមាន​សង្គ្រាម​ឆ្លើយ​ឆ្លង​ពាក្យសម្តី​គ្នា​ធ្ងន់ៗ​រវាង​តារា​សម្តែង​ចាស់​-​ក្មេងស្រី​ពីររូប​គឺ​អ្នកនាង វ៉ាន់ ម៉ូ​និ​ច និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះឡើង​ដោយសារតែ​ករណី​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដែល​អាច​ប្រឈម​គ្រោះ​ដល់​អ្នកដទៃ​កំពុងធ្វើដំណើរ​លើក​ដង​ផ្លូវ​។​

ចំពោះ​ករណី​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​នេះ​គឺ​កើតឡើង​ ខណៈពេលដែល​តា​រា​សម្តែង​រៀមច្បង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានធ្វើការ​បង្ហោះ​សារ​រិះគន់​ភ្ជាប់​ជាមួយ​ឃ្លី​វីដេអូ​ខ្លី​នៃ​សកម្មភាព​បើករថយន្ត​ពី​សំណាក់​តារា​ស្រី​អ្នកនាង វ៉ាន់ ម៉ូ​និ​ច ដោយ​លើកឡើងថា ​ល្បឿន​ជិត​២០០ ?Wow​ផ្លូវ​មាន​ប្រជាជន​រស់នៅ​សងខាង​ទៀត​បើក​លឿន​លើ​តំបន់​ផ្លូវ​ប្រជុំជន​បែបនេះ​អាច​គ្រោះថ្នាក់​ណា​អូន​…..! ហើយ​អាច​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើដំណើរ​រួម​ផ្លូវ​ជាមួយ​យើង​ផងដែរ​ដែល​គ្នា​បើក​ល្បឿន​ធម្មតា​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និយាយទៀតថា​ តាមមើល​ផ្លូវ​នោះ​គឺមាន​ផ្ទះ​ប្រជាជន​រស់នៅ​សងខាង​ទៀត​រឹតតែ​គ្រោះថ្នាក់​បំផុត​ជាពិសេស​ក្មេងៗ​បើ​អូន​ចង់​សាក​ឡាន​អូន​គួរ​សាក​នៅ​ផ្លូវ​ដែល​គ្មាន​ផ្ទះ​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ​.. បំណងល្អ​ទេ​។ ​យ៉ាងណាមិញ​ផ្ទុយ​ពី​រៀបរាប់​ដាស់​ស្មារតី​របស់​រៀមច្បង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ភា្ល​មៗ​នោះ​ ក៏​ស្រាប់តែ​សាមីខ្លួន​អ្នកនាង វ៉ាន់ ម៉ូ​និ​ច បាន​ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​វិញ​យ៉ាង​ចាស់​ដោយ​ចាត់ទុកថា​នេះ​ជា​សិទ្ធិ​របស់​នាង​ហើយ​អ្វីដែល​នាង​ធ្វើ​នេះ​គឺ​ដឹង​ច្បាស់​ខ្លួនឯង​ហើយ​។​

បើ​យោងតាម​ខ្លឹមសារ​របស់​តារា​ស្រី​អ្នកនាង វ៉ាន់ ម៉ូ​និ​ច ប្រតិកម្ម​ដូច្នេះ​ថា អត់​ចេះ​ហត់​សោះ​ហ្មង​អ្នក​អើយ ខ្ញុំ​ធ្វើ​អ្វី​ខ្ញុំ​ចេះ​គិត​ខ្លួនឯង​ហើយ មុននឹង​ខ្ញុំ​សាក​ឡាន​ខ្ញុំ​មើល​ច្បាស់​ណាស់​ថា​ផ្លូវ​នោះ​គួរ​បើក​បាន​ឬក៏​អត់​ហើយ​ខ្ញុំ​សាក​ឡាន​ នឹង​មិន​ដល់​មួយ​នាទី​ផង​មើល​វីដេ​អូ​ទៅ​ថា​ក្នុងនោះ​ប៉ុន្មាន​នាទី ហើយ​គ្រាន់តែ​បិទ​វ​វិ​ដេ​អូ​ភ្លាម​ខ្ញុំ​បើក​ធម្មតា​វិញ​ទេ​អ្នក​អើយ​។​អាសូរ​តែ​គ្នា​ដាក់​sport+​តាំង​ភ្នំពេញ​ដល់​សៀមរាប​ទៅ​ចាំ​ថា​រិះគន់​នោះ រិះ​ដល់​ហើយ​។​

អ្នកនាង វ៉ាន់ ម៉ូ​និ​ច បានលើកឡើង​បន្ថែមថា ជីវិត​របស់ខ្ញុំ​សោះ​មិន​យល់ ហើយ​អ្នកសារព័ត៌មាន Review hints នឹង​ក៏​អញ្ចឹង​សុទ្ធ​ដាក់​ជិះ​កុង​ទ័​រ​១៨២​ក្នុង​មួយ​ម៉ោង​ហើយ​ដឹង​យ៉ាង​នឹង ខ្ញុំ​ទៅជា​មួយ​ម្ដាយ​ឪពុក​នឹង​កូន​សួរ​ថាបើ​ខ្ញុំ​ជិះ​សាហាវ​ខ្លាំង ពួកគាត់​អត់​ចេះ​ស្ដីអោយ​ខ្ញុំ​មែន​។​បញ្ជាក់​៖​ជីវិត​ខ្ញុំ ខ្ញុំ​ដឹង​ច្បាស់​ណាស់ ហើយ​ខ្ញុំ​ក៏​ចេះ​ស្ដាយ​របស់​ដែរ បើ​ប៉ះពារ​អ្វី មិនមែន​អស់​លុយ​តិច​ទេ ហើយ​អាយុជីវិត​ខ្ញុំ​ថ្លៃ​ជាង​អ្វី​ទាំងអស់ អញ្ចឹង​ខ្ញុំ​ធ្វើ​អ្វី​គឺ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​។​

​ទន្ទឹមគ្នា​នៃ​ការបញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​របស់​អ្នកនាង វ៉ាន់ ម៉ូ​និ​ច ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះដែរ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ក៏បាន​បញ្ចេញ​កំហឹង​ទៅវិញ​ដែរ​ថា សូមទោស​លោកជំទាវ​ដែល​នាង​ខ្ញុំ​ថ្លើមធំ​ហ៊ាន​និយាយ​ប៉ះពាល់​លោកជំទាវ​។ នាង​ខ្ញុំ​លែង​ហ៊ាន​និយាយ​ទៀតហើយ​ឋានៈ​ធំ​ផង​វរៗ​អាងខ្នង​ប្តី ប្តឹង​ឯង​ទៀត​កាល​នៅ​ជា​អ្នកសិល្បៈ​ដូច​សម្តី​មិន​បែបនេះ​ទេ​កាល​ណឹ​ង​ឯង​ខំ​ការពារ​ទៀត​។​បើ​នៅ​បរទេស​ចប់​ហើយ​សំខាន់​ថត​បង្ហោះ​ខ្លួនឯង​ជា​សាធារណៈ​ទៀត អត់​មាន​អ្នក​លួច​ថត​មក​បង្ហោះ​ទេ​៕

         


Facebook Comments

អត្ថបទទាក់ទង