អា​យ៉ៃ​ភាគ​ថ្មី​រវាង​កំពូល​តារាចម្រៀង ម៉េង កែវពេជ្ជតា និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​

Spread the love

ភ្នំពេញ​ ៖ ថ្មីៗ​នេះ​មហាជន​ច្បាស់​ជា​បានដឹង​ស្ទើរ​គ្រប់គ្នា​ហើយ​ជុំវិញ​តារាចម្រៀង​សំឡេងពីរោះ​​​​ក្រអួន​ក្រអៅ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្រតិកម្ម​លើ​ទង្វើ​​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ប្រើពាក្យ​សម្តី​ផ្ញើ​សារ​ជេរ​ប្រមាថ​កិត្តិយស​ខ្លួន​បង្ក​ការចាប់អារម្មណ៍​ជាថ្មី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

យ៉ាងណា​មិញ​ស្រប​ពេលដែល​កំពូល​តារា​ចម្រៀង​ស្រី​រូបនេះ​បាន​ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​ដោយ​មិន​សំចៃមាត់​លើ​ករណីនេះ​មិនបាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ​ភ្លាមៗ​នោះ ​មាន​ម្ចាស់​Account Facebook​មួយទៀត ​បាន​បញ្ចេញ​សំណេរ​សរសេរ​ក្នុងន័យ​ស្នើ​​ឲ្យ​អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវ​ស្ងប់​អារម្មណ៍​បន្ទន់​ឥរិយាបទ​បញ្ឈប់​ជម្លោះ​មួយចំនួន។

ជុំវិញ​រឿងរ៉ាវ​នេះដែរ​ដោយ​មិន​បង្អង់​យូរ​សាមីខ្លួន​អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ​ឆ្លើយតប​និង​បញ្ជាក់​ទៅវិញ​ថា​ ចោរ​ចូល​ផ្ទះ​បើ​មិន​អោយ​ស្រែកថា​ចោរ ហើយ​ចាប់​អោយបាន​យក​ប្តឹង​ប៉ូលិស​ទេ តើ​អោយធ្វើ​ម៉េច​វិញ ? យ៉ាងណាមិញ​បើ​មាន​អ្នក​ចូលមក​ជេរ​ក្នុង​កន្លែង​យើង​ទាំង​កំរោល​បែបនេះ យើង​ក៏​ត្រូវតែ​ចាត់ការ​វិញ​ដែរ។

តារា​ស្រី​រូបនេះ​បន្តថា ចេះ​ឃាត់​តែ​ខាង​ខ្ញុំ​ដែល​គ្រាន់តែ​លើកដៃ​រង​តែ​ម្តេចក៏​មិន​ឃាត់​ខាង​អ្នក​វ៉ៃ​ផង? កុំអោយ​ខ្ញុំ​តប តែមាន​ឃើញ​ទេ ទោះ​ស្លឹកឈើ​មិន​ចង់​បក់​តែ​ខ្យល់​វា​មិន​ស្ងប់​ឯណា​។​ តាម​ជេរ​ខ្ញុំ​យក​លេស​រឿង​នយោបាយ​ដល់ពេល​ណា​ទៀត ? ស្មានតែ​ខ្ញុំ​ចង់​ឬ ? ខ្ញុំ​មិនមែន​ម៉ែ​ព្រះ​ទេ ខ្ញុំ​ក៏​មិន​ដែលថា​ខ្ញុំ​ស្លូត​ដែរ​ប៉ុន្តែ​ដែល​ឃើញ​ខ្ញុំ​ទៅរក​រឿង​អ្នកណា​មុន​ដែរ​ទេ ?។

បើ​មិនដែល​ឃើញ​ខ្ញុំ​រករឿង​គេ​ទេ​សូម​កុំមក​បន្ទោស​ខ្ញុំ។ ហ្នឹងហើយ! ខ្ញុំ​មិន​ចោល​ចរិត​របស់ខ្ញុំ​ទេ​គឺ​ចរិត​មិន​ពិសពុល​ចរិត​មិន​ច្រណែន​មិន​ព្យាបាទ មិន​លោភលន់ មិន​បំផ្លាញ​គេ​ដើម្បី​ខ្លន​ឯង និង​សំខាន់​ខ្ញុំ​មិន​ចោល​ចរិត​នៅ​ស្ងៀម​អោយគេ​ជាន់​ក្បាល​ទេ តើ​នេះ​ជា​កំហុស​ដែរ​មែន ? ប្អូនស្រី​ម្ចាស់​អត្ថបទ​នេះ​គាត់​បាន share អត្ថបទ​របស់ខ្ញុំ ។​តែ​សំខាន់​គាត់​បាន​កែ​ពាក្យ​ក្នុង Caption របស់គាត់​ដូចដែល​ខ្ញុំ​គូស ។​សម្តី​លើកឡើង​របស់​អ្នកនាង ម៉េង កែវពេជ្ជតា។

អ្នកចម្រៀង​ជើងចាស់ ម៉េង កែវពេជ្ជតា បាន​បន្ថែមថា​មិន​ចង់ដឹង​ទេ​ថា​គាត់​គិត​អ្វី ព្រោះ​គ្រប់​ម៉ាត់​របស់ខ្ញុំ​ដែល​តប​ឆ្លើយ​សម្តី​គាត់​វិញ​គឺ​គ្រប់គ្រាន់​ដោយហេតុ​ផល​ហើយ ។ ដូច្នេះ​កុំ​បាច់​បង្ខាត​ពេល កុំ​បាច់​និយាយ​បង្វែរ​សាច់រឿង ពី​ស្រី​មាត់​ថោក​ដែល​ជេរ​ខ្ញុំ​ឈ្មោះ សយ សុទ្ធា នោះ​អី ។​សូម​អរគុណ​ប្អូនស្រី​ដែល​ខំ​ចំណាយពេល។ ការនិយាយស្តី​របស់​ប្អូន​មាន​លក្ខណៈ​ចេះដឹង​គួរអោយ​ស្រលាញ់​បើទោះបីជា​ទស្សនៈ​យើង​មិន​ដូចគ្នា​ក៏​មិន​ថ្វី។

ការបញ្ចេញ​សារ​ឆ្លើយតប​របស់​អ្នកនាង​ម៉េង កែវពេជ្ជតា ខាងលើនេះ​បានធ្វើ​ឡើង​ក្រោយពេល​នារី​ម្ចាស់​Account Facebook ឈ្មោះ Ana Meet you បាន​និយាយថា ​អាយ​ដល​អើយ អាយ​ដល​គឺ​អាយ​ដល​ហ្នឹងហើយ​ដែល​មិន​យល់​ពី​នយោបាយ​និង​សិល្បៈ​នោះ​…. ។ ខ្វះ​អ្វីដែល​អ្នកសិល្បៈ​គាត់​ស្រលាញ់​បក្ស​តែមួយ​ដូច​អាយ​ដល តែ​គាត់​មិន​បម្រើ​ដូច​អាយ​ដល​នោះទេ ដោយ​គាត់​យល់ច្បាស់​​​គាត់​ជា​អ្នកសិល្បៈ៕

Facebook Comments

អត្ថបទទាក់ទង