អុញ​នោះ ! ម៉ៃ សុគន្ធ មានរឿង​អ្វីរ​ត់រក​ព្រះសង្ឃ​ឲ្យ​កោ​សក់​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​?

Spread the love

​ភ្នំពេញ​៖ ​មានការ​ភ្ញាក់ផ្អើល​បន្ទា​ប់​ពី​តារាចម្រៀង​ជាប់​ងារ​ជាតា​រា​ពូកែ​ទើស​លោក ម៉ៃ សុគន្ធ បាន​បញ្ចេញ​ឈុត​វីដេអូ​ខ្លី​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​កោ​សក់​តាមរយៈ​ព្រះសង្ឃ​១​អង្គរ​ ​ប៉ុន្តែ​គេ​ពុំទាន់​ដឹង​ទេ​ថា​ការ​កោ​សក់​របស់លោក ម៉ៃ សុគន្ធ ផ្តើមឡើង​ពី​មូលហេតុ​អ្វី​នោះឡើយ​។​

ជាមួយគ្នា​ដែល​លោក ម៉ៃ សុគន្ធ បង្ហោះ​វីដេអូ​នៃ​ការ​កោ​សក់​នេះ​បានធ្វើ​ឲ្យ​កើតមាន​សំនួរ​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ដោយ​លើកឡើងថា​ជាការ​ថត​ MV ​ឬ​កោ​សក់​ដើម្បី​បួស​សងគុណ​ឪពុក​-​ម្តាយ ?​។​ ជា​ចម្លើយ​មិនទាន់​ត្រូវបាន​សាមីខ្លួន​លោក ម៉ៃ សុគន្ធ បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ថា​ផ្តើមឡើង​ពី​មូល​ហេតុអ្វី​នោះ​។​

សូមបញ្ជាក់ថា​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ កាលពី​ថ្មីៗ​កន្លងមកនេះ​បាន​ផ្ទុះ​រឿងរ៉ាវ​ជម្លោះ​ជាមួយ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត គ្រាន់តែ​បញ្ហា​នៃ​ការរិះគន់​បន្តិច​បន្តួច​លើ​ករណី​ជិះ​អេ​ឡេ​កូ​បើក​លក់​ដី​ឡូ​តិ៍​ដែលជា​ការចូល​ហុន​រួមគ្នា​ជាមួយ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ៕​

 

Facebook Comments

អត្ថបទទាក់ទង