អុញ! ឆ្នាំ​ចរ​ចេញ​សុទ្ធ​បទ​ពាក់ព័ន្ធ​សត្វ​ឆ្កែ

Spread the love

ភ្នំពេញ​ ៖ ​កៀក​ចូល​ដល់​ឱកាស​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ គេ​កត់​សម្គាល់​ឃើញ​មាន​ផលិតកម្ម​ជាច្រើន​កំពុងតែ​ប្រជែង​ផលិត​បទ​ចម្រៀង​ចេញ​លើ​ទីផ្សារ ​ដើម្បី​ប្រជែង​យក​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​ពី​មហាជន។ មិនតែប៉ុណ្ណោះ​ការ​ចេញ​បទ​ចម្រៀង​ឆ្នាំនេះ​ ភាគច្រើន​សុទ្ធសឹងតែ​បទ​ញាក់​​កន្ត្រាក់​អារម្មណ៍​ ឬ​គេ​ហៅថា​បទ​បែក​ស្លុយ ដែល​កំពុងតែ​មានការ​រិះគន់​ពី​ទស្សនិកជន​ផង​នោះ។

ជាក់ស្ដែង​ថ្មីៗ​នេះ ​មាន​MV​បទ​លក្ខណៈ​បែក​ស្លុយ​ជាច្រើន​កំពុងតែ​ចេញ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ​ ដែល​នាំ​ឲ្យ​វិស័យ​សិល្បៈ​ចង្វាក់​ចម្រៀង​បុរាណ​ខ្មែរ​ដូចជា ​៖​ រាំវង់ ឡាំ​លាវ ក្បាច់ សារវ៉ាន់ ម៉ា​ឌី​ហ្សន ជាដើម​កំពុងតែ​ត្រូវបាន​បំភ្លេច​បន្តិច​ម្តងៗ។ ម្យ៉ាង​ទៀង​អ្វីដែល​គេ​កត់សម្គាល់ឃើញ​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំច​នេះ ​គឺមាន​បទ​ចម្រៀង​ពាក់ព័ន្ធ​បទ​ឆ្កែ​ច្រើន។

បើតាម​ការដឹង​មាន​ផលិតកម្ម​ចំនួន​២​និង​តារា​ប្រុស​-​ស្រី​ចំនួន​៤​រូប​មកពី​ផលិតកម្ម​ផ្សេងគ្នា​គឺ​ផលិតកម្ម​ហង្ស​មាស​និង​សាន់​ដេ​ បានចេញ​បទ​ពាក់ព័ន្ធ​សត្វ​ឆ្កែ។ ចំណែក​តារាចម្រៀង​ទាំងនេះ​រួមមាន ​៖​ កញ្ញា ឱក សុគន្ធ​កញ្ញា ,​អ្នកនាង ពេជ្រ សោភា (​ហង្ស​មាស​),​ចំណែក​សាន់​ដេ​គឺមាន​លោក ឆាយ វិ​រៈ​យុទ្ធ និង​កញ្ញា សុខ ពិសី ជា​ដើម។ ម្យ៉ាងទៀត​មាន​តារា​ប្រុស​ម្នាក់​ទៅ​នៅ​ផលិតកម្ម​ថ្មី​ក៏បាន​ចេញ​បទ​ពាក់ព័ន្ធ​បទ​ឆ្កែ​នេះដែរ។

​តាមរយៈ​ការ​ចេញ​បទពាក់ព័ន្ធនឹង​ឆ្កែ​នេះ​ដែរ​ កំពុង​មាន​ទស្សនិកជន​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​ដោយមាន​ខ្លះ​គាំទ្រ​និង​ខ្លះ​ទៀត​រិះគន់​ចំពោះ​ករណី​នេះ​ផង​ដែរ។ មានការ​អំពាវនាវ​ឲ្យ​អ្នកចម្រៀង​ខ្មែរ​ត្រូវ​កាត់បន្ថយ​ការ​ចេញ​បទ​បែក​ស្លុយ​ ហើយ​ងាក​មក​ចាប់អារម្មណ៍​គាំទ្រ​បទ​ប្រពៃណី​ខ្មែរ​បុរាណ​ដើម្បី​លើកស្ទួយ​ជីវិត​សិល្បៈ​រស់​ឡើងវិញ។ សូម​ទស្សនា​វីដេអូ​បទ​ពាក់ព័ន្ធ​សត្វ​ឆ្កែ​ខាងក្រោម​នេះ​ទាំង​អស់​គ្នា ​៖​​ 



 

Facebook Comments

អត្ថបទទាក់ទង