អុញ! ពូ​តាក់ស៊ី​ឃើញ​តារា​ចម្រៀង​ក្មេងខ្ចី​ម្នាក់​ស្រវឹង​ស្រា​​មិន​ដឹង​ខ្លួន​ បង្វែរ​ពី​ការ​ជូន​ទៅ​ផ្ទះ​ នាំ​ចូល​សណ្ឋាគារ​រួមមេត្រី​

Spread the love

តារា​ចម្រៀង​ស្រី​ស្រស់​ស្អាត​ម្នាក់​ បាន​លង់ខ្លួន ​បន្ទាប់ពី​ត្រូវ​បាន​អ្នក​បើក​ឡាន​រត់​តាក់ស៊ី​ប្រើ​ល្បិច​ដឹក​ចូល​សណ្ឋាគារ ​អំឡុង​ពេល​ដែល​រូប​នាង​ស្រវឹង​ស្រា​ភ្លេច​ស្មារតី​លែង​ដឹងខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​កន្លង​មកនេះ។

ហេតុការណ៍​ដ៏​គួរ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​នេះ​ បានកើត​ឡើងលើ​តារាចម្រៀង​ស្រី​របស់​ថៃ ឈ្មោះ “แอล อินทุอร”​អាយុ​២១​ឆ្នាំ។ បន្ទាប់ពី​ដឹងខ្លួន​នៅ​ថ្ងៃទី​២៤ ខែមីនា​នារី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ក្រុង​បាងកក​រហូត​ឈាន​ដល់​ការស្រាវជ្រាវ​ចាប់ខ្លួន​អ្នក​រត់​តាក់ស៊ី​រូប​នោះ​ មក​សួរនាំ​អំពី​ករណីនេះ។

តាម​សម្តី​នារី​ដែលជា​តារាចម្រៀង​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​ថ្ងៃកើតហេតុ​រូបគេ​និង​មិត្តភ័ក្ដិ ​បាន​ណាត់គ្នា​ ទៅ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ​ហើយក៏​មានការ​ពិសា​​គ្រឿង​ស្រវឹង​ផង​ដែរ។ ​បន្ទាប់ពី​បញ្ចប់​ការ​ជួបជុំ​ នាង​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី​១​គ្រឿង​ ដែល​មាន​ស្លាក​លេខ 6270 ដើម្បី​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​បន្ទាប់មក​នាង​ក៏​លែង​ដឹងខ្លួន​តែ​ម្ដង ​បន្ទាប់​ជិះ​ក្នុង​តាក់ស៊ី​នេះ។

ប្រភព​បាន​បន្តថា​ តែ​នៅពេល​នាង​ដឹងខ្លួន ក៏​ស្រាប់តែ​បាន​ដេក​នៅ​លើ​គ្រែ​ក្នុង​សណ្ឋាគារ​ជាមួយ​ទាំង​ខ្លួន​អាក្រាត​កាយ ទើប​សម្រេច​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ។ ជនសង្ស័យ អ្នកបើក​តាក់ស៊ី​មានឈ្មោះ Adirek អាយុ​៤១ ឆ្នាំ​​ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ដឹក​នារី​រូបនេះ​ចូលទៅ​បន្ទប់​សណ្ឋាគារ​ពិតមែន ​ព្រោះនេះ​ជា​សំណើ​​របស់​នាង​ ប៉ុន្តែ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ។

ផ្អែក​តាម​ការ​ឆែក​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បាន​ឲ្យ​ឃើញ​ថា តារាចម្រៀង​វ័យក្មេង​រូបនេះ​មិនបាន​ដឹងខ្លួន​ឡើយ ​អំឡុង​ពេល​កំពុងតែ​នៅក្នុង​រថយន្ត​នេះ ដូចនេះ​អាច​បញ្ជាក់​បាន​ថា ​នាង​មិនអាច​ប្រាប់​អ្នក​រត់​តាក់ស៊ី​ម្នាក់​នេះ​ឲ្យ​ជូន​ទៅ​សណ្ឋាគារ​បានទេ៕


Facebook Comments

អត្ថបទទាក់ទង