អុញ! អ៊ី​វ៉ា ទូញ​សោក​ខ្លាំង​ ខណៈ​គ្មាន​អ្នក​យល់ចិត្ត

Spread the love

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ​កញ្ញា អ៊ី​វ៉ា ខណៈ​កន្លងមក​ ត្រូវ​បាត់​វត្តមាន​ពី​អាជីព​សិល្បៈ​មួយ​រយៈ​ពេល​ ហើយ​ត្រូវបាន​មហាជន​ជាច្រើន​សង្ស័យ​ថា​ តារា​ស្រី​រូបនេះ​បាន​ផ្លាស់ប្តូរ​ពី​ទ្រនំ​សាន់​ដេ​ ហក់​ចូល​ថោ​ន​នោះ ​រហូត​មកទល់ពេលនេះ ​ពុំទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​លើ​ករណីនេះ។

ថ្វីត្បិតតែ​ដំណឹង​កំពុង​ក្លាយជា​មន្ទិល​របស់​មហា​ជន​បែបនេះ​ក៏ពិតមែន ​ប៉ុន្តែ​ជារឿយៗ​តារា​ស្រី​កញ្ញា អ៊ី​វ៉ា ក៏ដូចជា​ផលិតកម្ម​សាន់​ដេ​ទាំងមូល​តែង​ចេញមុខ​ច្រានចោល​ចំពោះ​ព័ត៌មាន​ជា​បន្តបន្ទាប់​។​មិនតែប៉ុណ្ណោះ​ក៏មាន​ប្រភព​ខ្លះទៀត​បានលើកឡើង​ថា អ៊ី​វ៉ា កំពុង​ស្ថិតនៅលើ​ការសម្រេចចិត្ត​ក្នុង​ជម្រើស​ចុងក្រោយ​នៅឡើយ​។​

ទោះបីជា​យ៉ាងណាក្តី​ខណៈពេលដែល​ព័ត៌មាន​នៃ​ការចាក់​ចេញពី​ផលិតកម្ម​សាន់​ដេ​មិនទាន់​ត្រូវបាន​ស្រាយ​មន្ទិល​ផង​ពេលនេះ ​ស្រាប់តែ​សាមីខ្លួន​កញ្ញា អ៊ី​វ៉ា ទម្លាយ​រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​របស់ខ្លួន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​នាង​និយាយថា​ ខ្លួន​ពិតជា​រង​ការឈឺចាប់​ខ្លាំងណាស់​ដែល​មិនត្រូវ​បាននរ​ណា​ម្នាក់​យល់​ពី​ចិត្ត​របស់ខ្លួន​។​

តាមរយៈ​សំណេរ​មួយ​ប្រយោគ​របស់​ស្រី​ស្រស់ អ៊ី​វ៉ា បាន​លើកឡើងថា ​អារម្មណ៍​ពេលនេះ​ឈឺ​ខ្លាំងណាស់ ​តើ​អ្នកណាខ្លះ​យល់ចិត្ត​ខ្ញុំ​?​ ខ្ញុំ​ចង់​ស្រែកយំ​ឲ្យ​ធូរទ្រូង​ តែ​ស្រែក​មិន​ឭ​…​បើកភ្នែក​ឡើង​ខ្ញុំ​ត្រូវ​ទទួល​ការឈឺ គេ​មិន​ព្រឺ​ខ្លាច​បាត់បង់​ខ្ញុំ​…​ឡើយ​(​វង្វេង​ភ្លើង​)​។​ ជាមួយគ្នានេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ចោទ​ជា​សំណួរថា​តើ អ៊ី​វ៉ា កំពុងមាន​វ​ត្តិ​អ្វី​លាក់​កប់​ក្នុង​ចិត្ត​?​។​

ជា​ចម្លើយ​មិនទាន់​ត្រូវបាន​សាមីខ្លួន​កញ្ញា អ៊ី​វ៉ា បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​។ ​ប៉ុន្តែ​បើតាម​ប្រភពពី​អ្នកគាំទ្រ​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា ​អត្ថន័យ​ដែល​ត្រូវបាន​ស្រី​ស្រស់ អ៊ី​វ៉ា រៀបរាប់​ខាងលើនេះ ​វា​គ្រាន់តែ​ជា​ន័យ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា វង្វេង​ភ្លើង ដែលមាន​នៅក្នុង​ផលិតកម្ម​សាន​ដេ​តែប៉ុណ្ណោះ៕

Facebook Comments

អត្ថបទទាក់ទង