អេ​ន ឌី ពន្លះ​កប់ៗ​មាត់ ​ខណៈ​មានការ​រិះគន់​លើ​MV​របស់ខ្លួន

Spread the love

ភ្នំពេញ​ ៖​ តា​សម្តែង ​និង​ចម្រៀង​ប្រុស​លោក អេ​ន ឌី បាន​ផ្ទុះ​ប្រតិកម្ម​ពន្លះ​យ៉ាង​កប់ៗ​មាត់​លើ​ការរិះគន់​មួយចំនួន​ពី​មហាជន​ដែល​គិតថា ​រាល់​MV​ចម្រៀង​របស់លោក​ភាគច្រើន​សុទ្ធសឹងតែ​ជ្រើស​យក​ប្លង់​សម្តែង​សិច​ស៊ី​ស្រើបស្រាល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ និង​សង្គម​ពិសេស​គឺ​តម្លៃ​ស្ត្រី​ខ្មែរ​តែម្តង។

ជា​ឆ្លើយ​ចំពោះ​ការរិះគន់​នេះ​លោក​អេ​ន​ឌី​បាន​លើកឡើងថា​ នឿយហត់​ណាស់​មួយរយៈ​នេះ​មិនដឹង​ធ្វើយ៉ាងណា​ឲ្យ​ត្រូវចិត្ត​អ្នក​ទាំងអស់គ្នា​នោះទេ​ ជួយ​ប្រាប់​ផង​តើ​ឲ្យ​ខ្ញុំ​ធ្វើយ៉ាងណា ? ខ្ញុំ​ខំ​អស់ពី​លទ្ធភាព​របស់ខ្ញុំ​ហើយ អ្នក​ទាំងអស់គ្នា​មាន​យល់​អត់​?​និយាយ​វា​ងាយស្រួល​ជាង​ធ្វើ MV ខ្ញុំ​សិច​ស៊ី​មាន​អ្នក​មិន​ពេញចិត្ត និង​ជេរ​ តែ​ចូលចិត្ត​មើល​ច្រើន តែ​ពេល​ខ្ញុំ​ថត​ធម្មតា​អ្នក​មិនដែល​យក​ភ្នែក​មើល​ឬក៏​សរសើរ​ទេ និយាយ​ទៅ​អ្នកសិល្បៈ​ខ្មែរ គឺ​មានតែ​ពាក្យ​ថា​ខុស​មួយ​មុខ​ប៉ុណ្ណោះ។

លោក អេ​ន ឌី បាន​បន្តថា ​ចុះបើ​អ្នក​មិន​ចូលចិត្ត​MV របៀប​ស៊ិ​ច​ស៊ី អ្នក​កុំ​មើល កុំ​គាំទ្រ វា​ចប់​បាត់ទៅហើយ​លើក​ក្រោយ​មាន​អ្នកណា​ហ៊ាន​ថត​ទៀត។ តែ​នេះ​ចូលចិត្ត​មើល​រួចហើយ​ជេរ ហើយ​ថា​ខ្លួនឯង​ហ្នឹង​ត្រឹមត្រូវ​ខ្មែរ​មិន​ជួយ​ខ្មែរ​ផង​តើ​បរទេស​ណា​មកជួយ​អ្នកឯង​ទៅ​តែបើ​share ពេល​គេ​ជេរ​គ្នា​ឈ្លោះ​គ្នា​និង​នាំ​រឿង​ឲ្យ​គ្នា​វិញ​ចូលចិត្ត​ណាស់ នេះហើយ​ចរិត​ខ្មែរ ដែល​រក្សា​វប្បធម៌​បានល្អ​បំផុត​នោះ។

តារា​សម្តែង​លោក អេ​ន ឌី​បាន​និយាយ​ថាបើ​និយាយ​ពី​ការងារ​ត្រឹមត្រូវ​វិញ​មិនដែល​មើល​ទេ សូម្បី​like​ក៏​គ្មាន​ដែរ​ ខ្ញុំ​ធ្វើ​ចម្រៀង និង​MV​រាល់ថ្ងៃនេះ ​ពិបាក​ណាស់​ត្រូវ​ពឹង​ទៅលើ​លុយ​ខ្លួនឯង​ខ្លះ ការជួយ​ពី​Spondser ខ្លះ​ ពេលខ្លះ​ក៏បាន​រួចខ្លួន​ ពេលខ្លះ​ក៏​ខាត​ព្រោះ​ចង់​ឲ្យ​ល្អ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន។ តែ​ខ្ញុំ​គ្មាន​បាន​អី​មកវិញ​ទេ មានតែ​ការ​ជេរ មិន​ចូលចិត្ត​បែបនេះ​បែប​នោះ ចុះ​យើង​មិន​និយាយ​ឲ្យ​យោបល់​ស្រួលបួល​មក តាមរយៈ​ការចេះដឹង​ និង​ពី​វប្បធម៌ ដែល​អ្នក​ស្រឡាញ់ និង​គោរព​មក​ចាំបាច់​មក​ជេរ​គ្នា​ឲ្យ​គេ​ឃើញ​ពី​ភាព​ថោកទាប​របស់​ខ្មែរ​ធ្វើ​អី ?។

លោក អេ​ន ឌី បានបញ្ជាក់​បន្ថែម​ថា ពេលខ្លះ​ចាំបាច់​តាំង​ខ្លួន​ជាម​នុស្ស​ល្អ ធ្វើ​អញ្ចឹង​ធ្វើ​អី ? ខ្ញុំ​ខំ​រាល់ថ្ងៃ​គ្មាន​អ្វីដែល​ខ្ញុំ​ចង់បាន​ពី​អ្នក ក្រៅតែ​ពី​កម្លាំងចិត្ត និង​ក្តី​ស្រលាញ់​ប៉ុណ្ណោះ តែ​វា​ផ្ទុយស្រឡះ អ្វីដែល​ខ្ញុំ​បាន​មានតែ​ការ​ជេរ​និង​មិន​ពេញចិត្ត តើ​ឲ្យ​យ​ខ្ញុំ​ធ្វើ​បែបណា​ទៀត ? សុំទោស​ផង បើ​មាន​ពាក្យ​ណា​មិន​សមរម្យ និង​សូម​អរគុណ​ដល់​អ្នក​ដែល​គាំទ្រ​ដល់​ខ្ញុំ​ផង៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment