អេ​មមី ត្រៀម​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​M

Spread the love

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​ អតីត​របស់​ផលិតកម្ម​ដាយ​ម៉ិ​នក​ញ្ញា ជិន លី​នី ហៅ អេ​មមី ក្រោយពេល​ចូលខ្លួន​ជា​តារា​ចម្រៀង​កុងត្រា​របស់​ផលិតកម្ម​អ៊ឹម​(M)​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ពេលនេះ​កុងត្រា​របស់​នាង​ជិត​ដល់ពេល​វេលា​ដែល​ត្រូវ​បញ្ចប់​ហើយ។

បើតាម​ការ​ថ្លែងប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​តារា​ស្រី​រូប​ស្រស់​កញ្ញា អេ​មមី បាន​និយាយថា ​បច្ចុប្បន្ន​អាជីព​សិល្បៈ​របស់​នាង​ហាក់​មាន​ភាព​រវើល​បន្តិច ខណៈ​ដែល​កុងត្រា​របស់​នាង​ជាមួយ​ផលិតកម្ម​អ៊ឹម​ជិត​ដល់​ពេលដែល​ត្រូវ​បញ្ចប់​ផង​នោះ។

តារា​ស្រី​ដែលមាន​ដើមកំណើត​មកពី​ទឹកដី​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​កញ្ញា អេ​មមី បាន​បន្តថា ​ថ្វី​ត្បិត​អាជីព​សិល្បៈ​របស់​នាង​សព្វថ្ងៃ​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​មែន​ ប៉ុន្តែ​សម្រាប់​អាជីព​រកស៊ី​បើក​ហាង​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​មកពី​ក្រៅ​ប្រទេស​គឺមាន​ភាពជោគជ័យ​ជា​លំដាប់។ ចំណែកឯ​អាជីព​សិល្បៈ​ដែល​នឹងត្រូវ​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង​ឬ​អ៊ឹម​នោះ​គឺ​នាង​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment