អំឡុង​ពេល​កាន់ទុក្ខ ខេមរៈ ស្រី​ពៅ រហូត​១០០​ថ្ងៃ ខេមរៈ សិរីមន្ត ត្រូវ​ខាតបង់​លុយ​ខ្ទង់​រាប់​សែន​ដុល្លារ​ពី​ការ​ប្រគំ​តន្ត្រី​នានា

Spread the love

ភ្នំពេញ ​៖ ​រយៈពេល​១​សប្តាហ៍​គិត​ចាប់​តាំង​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃទី​៣០ ខែ​កមរា ​ឆ្នាំ​២០១៩​នៃ​ការស្លាប់​ និង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​សព​កញ្ញា​ខេមរៈ ស្រី​ពៅ ​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក ខេមរៈ សិរីមន្ត នោះ​គឺ​មាន​ប្រភព​បង្ហើប​ថា​លោក ខេមរៈ សិរីមន្ត បាន​ខាត់​បង់​និង​ត្រូវ​ចេញ​សំណង​ទឹកប្រាក់​ដល់​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​នានា​រហូត​ខ្ទង់​ចន្លោះ​ពី​១​ម៉ឺន​ដល់​២​ម៉ឺន​ដុល្លារ​ឯណោះ​។​

ប៉ុន្តែ​យ៉ាងណាមិញ​ស្របពេល​ដែលមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ករណី​នេះដែរ​លោក ខេមរៈ សិរីមន្ត ភ្លាមៗ​នោះបាន​ចេញមុខ​ប្រកាស​ដោយ​បញ្ជាក់ថា លោក​ពុំ​ត្រូវបាន​ចេញថ្លៃ​សំណង​ណាមួយ​ទៅ​បណ្តា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នោះឡើយ ​ដោយហេតុថា​មាន​ភាព​យោគយល់​ពី​ម្ចាស់​កម្មវិធី​។ ​លើសពីនេះ​លោក​ក៏​ប្រកាស​សូម​មិន​ទទួល​ការហៅ​ឡើង​ច្រៀង​ឬ​សម្តែង​រហូត​ចំនួន​១០០​ថ្ងៃ​ដើម្បី​ជា​ការ​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ប្អូនស្រី។

លោក ខេមរៈ សិរីមន្ត បាន​លើកឡើងថា ​ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ប្រកាស​ធ្វើការ​កាន់ទុក្ខ​ប្អូនស្រី​ចំនួន​១០០​ថ្ងៃ​ និង​មិន​ទទួល​ការ​ច្រៀង​ ឬ សម្តែង​ឡើយ​ ហើយ​សូម​អគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​យោគយល់​ដល់​រូប ខ្ញុំបាទ​ដែល​កំពុងតែ​មានទុក្ខ​ក្រៀមក្រំ​ជា​ទម្ងន់ ​ដោយ​លុបចោល​ខនសើត​ ​ហើយ​មិនមាន​ការសង​ការខូចខាត​ឡើយ​សូម​អរគុណ​….​។​

ថ្វីត្បិតតែ​មានការ​បញ្ជាក់​រប​ស់​លោក ខេមរៈ សិរីមន្ត យ៉ាងនេះ​ក្តី​ក៏​មាន​ទស្សនិកជន​និង​ប្រភព​មួយចំនួន​យល់ថា​ បើ​គិត​រយៈពេល​ចំនួន​១០០​ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ប្អូនស្រី ខេមរៈ ស្រី​ពៅ គឺ​លោក ខេមរៈ សិរីមន្ត អាច​នឹងត្រូវ​ខាតបង់​លុយ​រហូត​ខ្ទង់​រាប់សែន​ដុល្លារ​ពី​ការលុបចោល​កម្មវិធី​ប្រគំ​តន្ត្រី​នានា​។​ ខណៈដែល​កន្លងមក​លោក ខេមរៈ សិរីមន្ត ឡើង​ឆាក​ម្តងៗ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ទប់​រាប់ពាន់​ដុល្លារ​ក្នុង​១​កម្មវិធី​។​

បើតាម​ការ​ប៉ាន់​ប្រមាណ​ពី​អ្នកគាំទ្រ​និង​មហាជន​មួយចំនួន​បាន​និយាយថា​លោក ខេមរៈ សិរីមន្ត អាច​ត្រូវ​ខាត​បង់លុយ​ពី​៣​សែន​ដុល្លារ​ទៅ​៥​សែន​ដុល្លារ​ឬ​អាច​លើស​នេះ​ក៏​ថា​បាន​។​ ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួនទៀត​ក៏បាន​លើកសរសើរ​ពី​ទឹកចិត្ត​របស់លោក ខេមរៈ សិរីមន្ត ក្នុងនាម​បងប្រុស​ល្អ​ផងដែរ​៕

Facebook Comments

អត្ថបទទាក់ទង