អ៊ី​យ៉ា ដួង សុខ​គា បញ្ចេញ​សារ​មួយ​ប្រយោគ​នេះ​ ​មាន​ន័យ​កប់តែម្ដង

Spread the love

ភ្នំពេញ​ ៖ ​អតីត​ពិធីករ​ល្បីឈ្មោះ​មួយរូប​ប្រចាំ​ស្ថានីយ​CTN​លោក ដួង សុខ​គា ថ្មី​នេះ​ បាន​បញ្ចេញ​សារ​មួយ​ឃ្លា​ហាក់​មាន​ចេតនា​ផ្លែផ្កា​ដល់​បុគ្គល​ណា​ម្នាក់ ​ខណៈដែល​នៅក្នុង​ខ្លឹមសារ​នោះ​លោក​បាន​សរសេរ​បង្កប់​អត្ថន័យ​ជ្រៅ​ខ្លាំង​តែម្តង។

តាមរយៈ​ខ្លឹមសារ​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ងឿងឆ្ងល់​គ្រប់គ្នា​ចង់ដឹងថា ​លោក ដួង សុខ​គា សរសេរ​នេះ​មាន​ចេតនា​ផ្លែផ្កា​ចំពោះ​បុគ្គល​ដែលមាន​ជម្លោះ​ជាមួយ​ឬ​គ្រាន់តែ​ខ្លឹមសារ​ដាស់តឿន​ស្មារតី​ដល់​មហាជន​និង​អ្នកគាំទ្រ​ខ្លួន​។ ​ប៉ុន្តែ​រហូតមកទល់​នេះ​លោក​នៅ​មិនទាន់​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​។​

លោក ដួង សុខ​គា បាន​សរសេរ​បែបនេះ​ថា​ មានជីវិត​គឺ​ត្រូវ​ដោះស្រាយ​ចំណោទ​ជីវិត​! ជីវភាព ការតស៊ូ ការលំបាក តឹងតែង ឈឺចាប់​នឿយហត់ សប្បាយ កើតទុក្ខ ប្រែប្រួល​នៃ​រាងកាយ កំសត់ គឺជា​វិញ្ញាសា តែងតែ​មករក​យើង​!​។ ពូ​មោក​….​រូបនេះ​ថត​យូរហើយ​កាលនោះ​ទៅ​ថត​រឿង​ឲ្យ​ផលិតកម្ម​មួយ ហើយ​ចាំ​យូរពេក​ក៏​គេង​ទៅ។

ជាមួយគ្នា​នៃ​ខ្លឹមសារ​របស់​តារា​ប្រុស​លោក ដួង សុខ​គា ខាងលើ​បានធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​បង្ហាញ​ការគាំទ្រ​។​តើ​ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​របស់​គេហទំព័​រ​កម្សាន្ត Kh Stars យល់ឃើញ​យ៉ាងណាដែរ​?៕​

Facebook Comments

អត្ថបទទាក់ទង