អ៊ី​វ៉ា ប្រកាស​មិន​ទទួលស្គាល់​ផេ​កមួយ​ដែល​យកឈ្មោះ​និង​រូប​ខ្លួន​ទៅប្រើ​

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេក​ញ្ញា អ៊ី​វ៉ា ស្រប​ពេលដែល​ទីផ្សារចម្រៀង​កម្រើក​ឡើងវិញ​ក្រោយ​ស្ងប់ស្ងាត់​បាត់​មុខ​មួយសន្ទុះ​ធំ​នោះ ​ពេល​នេះ​ក៏​មកជួប​រឿង​មិន​សប្បាយចិត្ត​រហូត​ធ្វើ​ឲ្យ​នាង​ប្រកាស​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ការពារ​ខ្លួន​ពី​ករណី​ចោទប្រកាន់​មួយចំនួន​។​

ការចេញមុខ​ប្រកាស​របស់​តារាចម្រៀង​ស្រី​វ័យក្មេង​កញ្ញា អ៊ី​វ៉ា នាពេលនេះ ​បានធ្វើ​ឡើង​ក្រោយពេល​ដែលមាន​បុគ្គល​ខិលខូច​លួចឈ្មោះ​និង​រូបថត​របស់​នាង​ទៅ​បង្កើត​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្លែង​ក្លាយ ដើម្បី​ទាញយក​ផលប្រយោជន៍​និង​អាចជា​ចេតនា​មិនល្អ​ផ្សេងៗ​ដែល​នាំ​ឲ្យ​មានការ​ភណ្ឌ​ច្រឡំ​ពី​សំណាក់​ទស្សនិកជន​។​

កញ្ញា អ៊ី​វ៉ា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​ឈ្មោះ​ផេ​ក​នោះ​បែបនេះ​ថា ​នាង​ខ្ញុំ​អ៊ី​វ៉ា​សូម​ជម្រាប​ដល់​បងប្អូន​ប្រិយមិត្ត​ទាំងអស់គ្នា​ថា​ ផេ​ក​ដែលមាន​ឈ្មោះថា Eva-Cambodia នេះ​គឺ​មិនមែនជា​ផេ​ក​របស់ខ្ញុំ​ទេ នាង​ខ្ញុំ​មានតែ​ផេ​ក​១​គត់​គឺ Eva Official សូម​បងប្អូន​កុំ​មាន​ការយល់ច្រលំ សូម​អរគុណ​។​

សារ​ប្រកាស​របស់​តារាចម្រៀង​មាន​ដើមកំណើត​មកពី​ខេត្តកំពង់ស្ពឺ​កញ្ញា អ៊ី​វ៉ា ខាងលើនេះ​គឺជា​ដំណឹង​មួយ​ដើម្បី​បំផុត​ស្មារតី​ឲ្យ​មហាជន​មានការ​ប្រុង​ប្រយ័ត​ខ្ពស់​លើ​ករណី​ដែល​បុគ្គល​កាន់​ផែ​កមួយ​នេះ​យកទៅ​ប្រើប្រាស់​ក្នុងន័យ​មិនល្អ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​ដែល​កើត​ឡើងលើ​តារា​ស្រី​កញ្ញា អ៊ី​វ៉ា នោះទេ​ ព្រោះ​កន្លងមក​ក៏មាន​អ្នកសិល្បៈ​មួយ​ចំនួន​មកហើយ​ធ្លាប់​រងគ្រោះ​ជួប​បញ្ហា​ដូច​នាង​ផងដែរ​នោះ៕

Facebook Comments

អត្ថបទទាក់ទង