អ៊ី​វ៉ា សរសេរ​ប្រយោគ​កម្សត់ ​អាន​ដំបូង​​ចង់​បាក់​ចង្កេះ

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​រូប​ស្រស់​កញ្ញា អ៊ី​វ៉ា ស្រប​ពេល​ដែល​ទីផ្សារ​ចម្រៀង​របស់​នាង​នៅ​ផលិតកម្ម​សាន់​ដេ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ ហាក់​មិន​សូម​កម្រើក​ និង​លេច​មុខ​ច្រើន​នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា​នោះ​ ត្រូវបាន​ទស្សនិកជន​ជាច្រើន​សង្ស័យ​ថា​តារា​ស្រី​រូបនេះ​អាច​ចាកចេញពី​ផលិតកម្ម​សាន់​ដេ​ចូល​ផលិតកម្ម​ថ្មី។

ប៉ុន្តែ​គិត​រហូតមកទល់​ពេល​ពុំមាន​ប្រភព​ណាមួយ​បានបញ្ជាក់​ច្បាស់​នូវ​ព័ត៌មាន​ស្រពិចស្រពិល​នេះ​នៅឡើយ​ទេ ខណៈ​កន្លងមក​សាមីខ្លួន​កញ្ញា អ៊ី​វ៉ា តែង​ចេញមុខ​បដិសេធ​និង​ច្រានចោល​ចំពោះ​ដំណឹង​ផ្លាស់ប្តូរ​ទ្រនំ។ ទោះបីជា​យ៉ាង​នេះ​ក្តី​ក៏​មហាជន​ជាច្រើន​នៅតែ​ទន្ទឹងរង់ចាំ​មើល​ពី​ព័ត៌មាន​ពិត​របស់​តារា​ស្រី​រូបនេះ។

ស្រប​ពេល​ជាមួយគ្នា​ដែល​សិល្បៈ​របស់​អ៊ី​វ៉ា អំឡុង​មួយ​រយៈ​នេះ​ហាក់​មិនសូវ​លេច​វត្តមាន​ច្រើន​នៅ​លើ​ទីផ្សារ​ចម្រៀង​នោះ ​ក៏​ស្រាប់តែ​តារា​ស្រី​រូប​នេះ ​បាន​ទម្លាយ​សារ ​​ប្លែកៗ​ជាង​រាល់ដង​ ​អាន​មួយ​ភ្លែត​ស្មាន​តែ​នាង ​រៀបរាប់​ពី​​រឿងរ៉ាវ​ជីវិត​ឯកជន​នៃ​វិបត្តិ​​ស្នេហា​​​​របស់​នាង​ផង។

កញ្ញា អ៊ី​វ៉ា មុន​នេះ​បន្តិច​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​មក​ថា ស្រលាញ់​ខ្ញុំ ហេតុអ្វី​ចូលចិត្ត​ធ្វើ​អោយ​ខ្ញុំ​យំ ? ឬ​ក៏​ខ្ញុំ​សម​នឹង​យំ​រាល់ថ្ងៃ​?​ជួប​មុខ​ឈ្លោះ​ជួប​មុខ​ឈ្លោះ​ចុងក្រោយ​បាន​អ្វី​? ក្លាយ​ជា​អ្នកដទៃ​ទើប​អស់ចិត្ត​មែន​ទេ?។

គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​​ ​ថា ​តើ​​អត្ថន័យ​ក្នុង​បទចម្រៀង​ថ្មី​​​​​នេះ ​ត្រូវ​នឹង​សាច់​រឿង​ពិត​របស់​នាង ឬ​យ៉ាង​ណា​​?​ ខណៈ​ដែល​មាន​ទស្សនិកជន​ជាច្រើន​បាន​សង្ស័យ​ថា​ អាច​ជា​​វិបត្តិ​ស្នេហា ​ហើយ​ត្រូវ​បាន​នាង​លើក​យក​មក​បក​ស្រាយ​ក្នុង​បទចម្រៀង​មួយ​នេះ ដែល​មាន​ចំណង​ជើង​ថា ​«ម្នាក់​ឯង​ល្អ​ជាង»៕

 

Facebook Comments

អត្ថបទទាក់ទង