អ្នកវិទ្យាសាស្ត្រ​ អភិវឌ្ឍ​ថ្នាំ​បន្តក់​ភ្នែក ដែល​អាច​ជួយ​សង្គ្រោះ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មើល​ឃើញ​បាន​ធម្មតា

Spread the love

អ្នកវិទ្យាសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ The University of Birmingham ប្រទេស​អង់គ្លេស បាន​ឈាន​មួយ​ជំហាន​ទៅមុខទៀត ក្នុងការ​អភិវឌ្ឍ​ថ្នាំ​បន្តក់​ភ្នែក ដែល​អាចធ្វើ​ឲ្យ​អ្នកជំងឺ​អាច​គ្រប់គ្រង​ខ្លួនឯង​ក្នុងការ​ព្យាបាល​ស្ថានភាព​ភ្នែក​របស់ខ្លួន ដែល​បណ្តាល​ឲ្យ​មនុស្ស​ដល់​ទៅ​រាប់លាន​នាក់ មិនអាច​មើលឃើញ​អ្វី​ឃើញ។ គេ​បានលើកឡើង​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ថ្នាំ​បន្តក់​និង​នាំមក​ដល់ទី​បញ្ចប់​នៅ​តម្រូវការ​ដ៏​ចាំបាច់​ក្នុងការ​ព្យាបាល​ជំងឺ​ភ្នែក​របស់​មនុស្ស​ចាស់​ដែល​ការ​សម្លឹង​មើលឃើញ​ធ្លាក់ចុះ​អន់ថយ​ហៅថា AMD នៃ​មនុស្ស​ចាស់ជរា ដែល​ថ្នាំ​នេះ​អាចជួយ​សង្គ្រោះ​កាល​ពីមុនមក គឺ​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​ភ្នែក ដោយ​គ្រូពេទ្យ​ភ្នែក​ចក្ខុពេទ្យ​ដែលមាន​ជំនាញ។

មាន​មនុស្ស​ដល់​ទៅ​កន្លះ​លាន​នាក់ នៅក្នុង​ប្រទេស​អង់គ្លេស ដែល​កើតមាន​អាការៈ​មើល​លែង​ឃើញ​ដោយសារតែ​អាយុ​វ័យ ហើយ​ជា​មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​ពិការ​ភ្នែក​បាន នៅ​ក្នុង​បណ្តា​ពិភព​ប្រទេស​អភិវឌ្ឍ។

ប្រេវ៉ាឡង់ នៃ​អា​ការៈបាត់បង់​ការ​មើល​ឃើញ​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង ខណៈពេលដែល​មនុស្ស​កា​ន់​តែមាន​អាយុ​ច្រើន​ទៅ នេះ​បើ​គិត​រហូតដល់​ឆ្នាំ​២០២០ គឺ​អាច​មាន​មនុស្ស​ដល់​ទៅ​២០០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក និង​ជួបប្រទះ​នឹង​ស្ថានភាព​នៃ​អាកា​រៈ​ភ្នែក (AMD)​នេះ។

អ្នកវិទ្យាសាស្ត្រ​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​ជីវគីមី លោក Felicity de Cogan មកពី​វិទ្យាស្ថាន Institute of Microbiology នៃ​សាកលវិទ្យាល័យ The University of Birmingham បាន​បង្កើត​វិធីសាស្ត្រ​មួយ​ក្នុង​ការផលិត​ថ្នាំ​ប្រភេទ​បន្តក់​ភ្នែក​ជំនួស​ឲ្យ​ការ​ចាក់​វិញ៕

Facebook Comments

អត្ថបទទាក់ទង