ឥណ្ឌា​កំពុង​តាម​ប្រមាញ់​សត្វ​ក្រពើ​ដែល​រួច​ពី​ទន្លេ​ចូលក្នុង​ទីក្រុង​លិច​ទឹក​

Spread the love

ឥណ្ឌា​៖ ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សត្វ​ក្រពើ​បាន​ស៊ី​សត្វ​ឆ្កែ​នៅតាម​ដងផ្លូវ​លិច​ទឹក​នៃ​ទីក្រុង Vadodara ក្នុងប្រទេស​ឥណ្ឌា​បន្ទាប់ពី​ទីក្រុង​នេះ​ត្រូវ​រងគ្រោះ​ដោយ​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ក្នុង​រយៈពេល​២៤​ម៉ោង​ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​ស្លាប់​។​

​ទឹក​លិច​ត្រឹម​ចង្កេះ​នៅតែ​បន្ត​លិចលង់​នៅ​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋ Gujarat ដែលជា​កន្លែង​ស្ថានីយ៍​រថភ្លើង​ដ៏​សំខាន់​និង​ផ្លូវថ្នល់​ភាគច្រើន​ត្រូវបាន​បិទ​ដោយ​ទឹកជំនន់​។​

​មនុស្ស​ប្រហែល​៥,០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​ដោយសារ​ទឹក​ហូរ​ចេញពី​ទន្លេ Vishwamitri ដែល​សំបូរ​ទៅដោយ​សត្វ​ក្រពើ​។​

​វីដេអូ​មួយ​ដែល​បង្ហាញ​ពីស​ត្វ​ក្រពើ​ផុស​ចេញពី​ទឹកជំនន់​ហើយ​វាយប្រហារ​សត្វ​ឆ្កែ​បាន​បង្ក​ភាពល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​។

​ប៉ូលិស​បាន​និយាយថា មាន​ឧប្បត្តិហេតុ​ពីរ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​ក្រពើ​នៅក្នុង​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​៕

Facebook Comments

អត្ថបទទាក់ទង