ឧស្សាហ៏គេងហៀរទឹកមាត់មានដឹងទេថាមកពីអ្វី និងគួរធ្វើដូចម៉េចដើម្បីកម្ចាត់ទម្លាប់នេះចោល

Spread the love

ទម្លាប់នៃការគេងហៀរទឹកមាត់គឺមិនមែនជាទម្លាប់ដែលល្អប៉ុន្មានទេ ប៉ុន្តែវាក៏ជារោគសញ្ញានៃជំងឺមួយចំនួនដែរប្រសិនបើអ្នកមានអាការះបែបនេះញឹកញាប់និងបណ្ដែកបណ្ដោយដោយព្រងើយកន្តើយ។

នៅពេលដែលអ្នកគេងសាច់ដុំមុខរបស់អ្នកក៏សម្រាកដែរ ការបញ្ចេញទឹកមាត់នោះក៏មានចំនួនតិចតួចបំផុត ហើយអ្នកអាចនិងគេងចំហរមាត់ដោយសារតែសាច់ដុំមិនដំណើរការ ដូចនេះហើយទើបធ្វើឲ្យអ្នកមានទឹកមាត់ចេញមកក្រៅដោយមិនដឹងខ្លួនប្រសិនបើអ្នកគេងមិនបានត្រឹមត្រូវ។
ការហៀរទឹកមាត់ច្រើនគឺអាចបង្ហាញថាសុខភាពរបស់អ្នកមិនល្អដែលប៉ះពាល់បណ្ដាលមកពីបញ្ហាសសៃប្រសាទឫបញ្ហាច្រមុះនិងជំងឺដាច់សសៃរខួរក្បាល។ មានវិធីមួយចំនួនដែលអាចកាត់បន្ថយក្នុងការបញ្ឈប់ទម្លាប់នេះបាន។
១​. សម្អាតច្រមុះរបស់អ្នក៖ មូលហេតុមួយក្នុងចំណោមហេតុផលសំខាន់ៗសម្រាប់ការហៀរទឹកមាត់គឺជាច្រមុះដែលត្រូវបានរារាំងធ្វើឱ្យមនុស្សដកដង្ហើមតាមរយះមាត់ និងអាចហៀរទឹកមាត់បាន។ ការលាងសំអាតច្រមុះគឺអាចជាមធ្យោបាយមួយដើម្បីទប់ស្កាត់។

២. ប្ដូរឥរិយាបទក្នុងការគេង៖ បើអ្នកចូលចិត្តគេងផ្កាប់អ្នកគួរតែគេងផ្ងារវិញ ហើយបើទម្លាប់រាល់ថ្ងៃធ្វើឲ្យអ្នកគេងហៀរទឹកមាត់អ្នកគួរតែផ្លាស់ប្ដូរចេញ និងអ្នកគួរតែសង្កេតមើលពីការផ្លាស់ប្ដូរ។

៣. ប្រឹក្សាជាមួយនិងគ្រូពេទ្យជំនាញ៖​​ អ្នកគួរតែពិភាក្សាជាមួយនិងគ្រូពេទ្យជំនាញប្រសិនបើអ្នកយល់ថាសភាពរបស់អ្នកប្រែប្រួលទៅជាលក្ខណះធ្ងន់ធ្ងរដែលពិបាកក្នុងការទប់ស្កាត់បានដើម្បីទទួលបាននូវរោគវិនិច្ឆ័យជាក់លាក់មួយ។

Facebook Comments

អត្ថបទទាក់ទង