ឱ​វាសនា​អើយ!​ មេត្តា​កុំ​មើលរំលង​ចែករំលែក​ត្រឹមតែ​ម្នាក់​១​ដុល្លារ ​ជួយ​ជីវិត​ស្ត្រី​កម្សត់​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីត​នេះ​ផង

Spread the love

ភ្នំពេញ ​៖​ ខ្លោចចិត្ត​ក្រោយពី​បាន​ទស្សនា​វីដេអូ​​​បង្ហាញ​ពី​ជីវិត​ដ៏​កម្សត់​របស់​ស្ត្រី​ម្នាក់​ ដែល​ធ្លាក់ខ្លួន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ឃាតក​​ទឹក​អាស៊ីត​ បណ្តាល​ឲ្យ​ពិការ​ស្ទើរតែ​មើល​លែង​យល់ថា​ជាម​នុស្ស​ទៅ​ហើយនោះ។ ហេតុអ្វី​បានជា​វាសនា ត្រូវ​បាន​កំណត់​លើ​ខ្សែ​ជីវិត​ស្រី្ត​ម្នាក់​នេះ ​ធ្លាក់ខ្លួន​ជា​ជន​រងគ្រោះ​ពី​អំណាច​នៃ​ទឹក​អាស៊ីត​បែបនេះ​?។

តាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ស្ត្រី​កម្សត់​ម្នាក់​នេះ ​មាន​ឈ្មោះ ស្រីអូន បច្ចុប្បន្ន​មាន​កូន​២​នាក់​ក្នុង​បន្ទុក។ ចំណែកឯ​ផ្ទៃមុខ​ និង​រាងកាយ​ដែល​ដូចដែល​មហាជន​ឃើញ​ក្នុង​វីដេអូ ​និង​រូបភាព​នោះ​ គឺ​បណ្តាលមកពី​រងគ្រោះ​ដោយសារ​ការ​ជិះ​ទឹក​អាស៊ីត​ ក្រោយ​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នករកស៊ី​ជាមួយគ្នា​រហូត​គេ​យក​ទឹក​អាស៊ីត​មក​ជះ​បណ្តាល​ឲ្យ​ស្រោច​ពេញ​ខ្លួន​ ទើប​ពិការ​ដល់​សព្វថ្ងៃនេះ។

ផ្អែក​តាម​ប្រភព​ដែល​ត្រូវបាន​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះ​តេជគុណ​មួយអង្គរ​បាន​រៀបរាប់ថា សូមមេត្តា​ជួយ​Share ម្នាក់​មួយ​ផង​បានទេ​គាត់​មាន​ជំងឺ​គ្រុនពោះវៀន និង​មាន​ជំងឺ​ឈាម ស គាត់​ថា​នៅ​ទីនោះ​ការ​ព្យាបាល​ថោក​ហើយ​មាន​ប្តី​ដែល​គាត់​ពិការ​តែ​៥០​ភាគរយ​អាចជួយ​មើល​កូនៗ​ តែ​ដែល​ធ្ងន់ធ្ងរ​ពេលនេះ​បងស្រី​កំពុង​ឈឺ រលាក​ក្រពះ ដោយ​គ្មាន​នរណា​អាច​ទៅ​ទិញ​ចំណី​អោយ​គាត់​ហូប​ទៀងទាត់​ពេល​ឡើយ។

ប្រភព​បាន​បន្តថា ​សូម​បងប្អូន​សប្បុរសជន​មេត្តាជួយ​ដល់​ស្ត្រី​ពិការភ្នែក​ទាំង​២​ខំ​ត្រដរ​រស់​ចិញ្ចឹម​កូន​២​នាក់​ដោយ​មិន​លាដៃ​សុំទាន​គេ​នេះ​ផង​បានទេ ​តាម​រយៈ​លេខ​​​087313246 ។ តាមរយៈ​នេះ​កំពុងមាន​មហាជន​ជាច្រើន​សម្តែង​ក្តី​អាណិតអាសូរ​និង​បន្ត​ការចែករំលែក​ដើម្បី​ស្វែងរក​ជំនួយ​ពី​សប្បុរសធម៌​ជួយសង្គ្រោះ​ និង​សម្រាល​ជីវភាព​ប្រចាំថ្ងៃ​របស់​ស្ត្រី​រូបនេះ៕


 

Facebook Comments

អត្ថបទទាក់ទង