នេះពិតជាករណីថ្មីទៀតហើយបង្កឲ្យមហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានអារម្មណ៍មិនល្អ និងផ្ទុះប្រតិកម្មលើសង្ឃមួយអង្គដែលបានធ្វើការ Liveវីដេអូជេរបញ្ចោរជាសាធារណៈនៅលើបណ្តាញសង្គមយក្សមួយនេះ ក្រោយពេលបង្ហោះរូបភាពនិងត្រូវបានមហាជនជាច្រើនធ្វើការរិះគន់ចំពោះទង្វើមិនសមគួររបស់ខ្លួន។
បើតាមបង្ហោះចែករំលែកនូវខ្សែវីដេអូLiveរបស់សង្ឃមួយអង្គពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់នឹងការរិះគន់បានបង្ហាញឲ្យឃើញ ថា សង្ឃកំហូចរូបនេះមានឈ្មោះ រិន សំណា ហើយនៅក្នុងវីដេអូបានជេរប្រមាថមហាជនបែបនេះថា ហ៊ឺ ! ដល់កហើយម្នាក់ៗហើយសួរថាមូលហេតុអ្វីដែលអាត្មាត្រូវសឹក….?។ ហ៊ឺ !មើលគាត់ប្រើពាក្យស្តី …..សុទ្ធតែអាប៉ូយ អាប៉ូយ កណ្តួយម៉ែហែងស្អី ?អាកូនមីចោរការចុយ យី ទ្រាំលែងបានហើយអញ វាពេកហើយ…។
ដោយសារតែមានការបង្ហោះវីដេអូបង្ហាញពីចេតនាជេរប្រមាថកប់ៗមាត់របស់សង្ឃរួបនេះហើយភ្លាមៗនោះ បានធ្វើឲ្យមហាជនផ្ទុះប្រតិកម្មនិងស្នើឲ្យមានការចាត់វិធានការពីសំណាក់ក្រសួងធម្មការ និងសាសនាដើម្បីលុបបំបាត់សង្ឃ ដែលប្រព្រឹត្តទង្វើល្មើសច្បាប់សាសនាដើម្បីកុំឲ្យមានបុគ្គលដែលយកសាសនាធ្វើជាការកន្លែងជ្រកកោន ហើយពិសេសជាងនេះទៀត កុំឲ្យខូចឈ្មោះដល់ព្រះសង្ឃដទៃទៀតដែលល្អៗ។
ជាមួយគ្នានេះបើតាមការបង្ហើបនៅលើបណ្តាញសង្គមហ្វេសប៊ុកទីតាំងវត្តដែលសង្ឃកំហូចរូបនេះគង់នៅត្រូវបានគេស្គាល់គឺវត្តល្វាស្ថិតក្រុងសួងខេត្តកំពង់ចាម។ ខណៈមានការលើកឡើងដែរថាបើមិនចង់សឹកទេចាំបងស្នើអោយក្រសួងធម្មការ និងក្រសួងពាក់ព័ន្ធយកលោកប្អូនពាលឯង មកសឹក កុំស៊ីបាយវត្តនាំតែខាតនិងខូចសាសនា។សូមសំណូមពរជួយស៊ែរអោយក្រសួងធម្មការចាត់ចំណាត់ការលើសង្ឃនេះ..៕