១​ម៉ឺន​គ្រោះ​ថ្នាក់លើ​១​ម៉ឺន​! ករណី​ឡាន​ដឹក​ដែក​ដាច់​ហ្វ្រាំង​រអិល​មក​បុក​ឡាន​នៅក្រោយ ,​សូម​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់​

Spread the love

ភ្នំពេញ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​ ២០១៨​ នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ខណៈ​ដែលមាន​រថយន្ត​ដឹក​ដែក​១​គ្រឿង ​បាន​ដាច់​ហ្វ្រាំង​ជាន់​លែង​ស៊ី​ក៏​រអិល​ថយក្រោយ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រថយន្ត​មួយគ្រឿង​ទៀត​តែ​សំណាងល្អ​មិនមាន​មនុស្ស​គ្រោះថ្នាក់។

យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្តិត​ឲ្យ​ឃើញ​ពី​ហេតុការណ៍​នេះ​បាន​លើកឡើងថា​ សំណាង​លើ ​១០០​ គ្រោះថ្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ ​(២២ តុលា) ​សំណាង​ក្នុង​១​ពាន់​គ្រោះថ្នាក់​។​ ឡានធំ​ចាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​រអិល​ថយក្រោយ​ពេល​កំពុង​ឡើង​ចំណោត។

ប្រភព​ដដែល​បាន​បន្តថា​រថយន្ត​ខាងលើ​បាន​ថយ​មក​បុកឡាន​ខាងក្រោយ តែ​សំណាងល្អ​ហ្វ្រាំង​បាន​ចាប់​ស៊ី​វិញ ពេលដែល​សរសៃរ​ដែក​បាន​បំបែក​កញ្ចក់​ធ្លុះ​ជិត​បំផុត​ដល់​មុខ​តៃកុង​ឡាន​។​ប្រយ័ត្ន​ឡានធំ​ឲ្យ​មែនទែន​បងប្អូន កំ​សូវ​បើក​នៅ​ពីក្រោយ​កៀក​ពេក​ពេល​ឡើង​ចំណោត​ឬ​ចុះ​ចំណោត​…​។

​ថ្វីត្បិតតែ​យ៉ាងណា​នេះ​ក៏ពិតមែន​ប៉ុន្តែ​ពុំ​ត្រូវបាន​គេ​បញ្ជាក់ថា​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​ណា​នោះទេ គ្រាន់តែ​មានការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​លើ​ករណី​ដូច​បានលើកឡើង​មួយ​នេះ៕

Facebook Comments

អត្ថបទទាក់ទង