សម្រាប់អ្នកដែលស្រ្តេសដោយសារស្ទះផ្លូវយូ គួរតែរៀនវិជ្ជាសមាធិដូចអ៊ុំស្រីក្នុងវីឌីអូនេះ

ការស្ទះចរាចរណ៏ជាច្រើននាទី ច្រើនម៉ោងគឺបានបង្កនូវការខាតបង់ពេលវេលាជាច្រើនមិនតែប៉ុណ្ណោះក៏បានបង្កជាភាពឈឺក្បាលធុញថប់ផងដែរ​​ ព្រោះរាល់អ្នកធ្វើដំណើរមិនអាចធ្វើអ្វីបានក្រៅពីការរងចាំនោះទេ ហើយការកកស្ទះយានជំនិះគឺជាជំងឺសង្គមមួយដែលកើតមានឡើងស្ទើរតែគ្រប់ប្រទេសទាំងអស់ ប៉ុន្តែការស្ទះបែបនេះមិនមែនកើតឡើងគ្រប់ពេលនោះទេ។ ដោយឡែកសម្រាប់អ៊ុំស្រីមួយរូបក្នុងវីឌីអូនេះវិញ គឺគាត់បានធ្វើដំណើរដោយយានយន្ត ព្រោះតែស្ទះចរាចរណ៏ខ្លាំងពេកទៅណាមិនកើត គាត់ក៏បានសម្រេចចិត្តចុះពីលើឡាន រួចធ្វើសកម្មភាពសមាធិ ហាត់ប្រាណដោយកាយវិការមួយៗ ដើម្បីបន្ធូរអារម្មណ៏ ហើយអ្នកដែលធ្វើដំណើរពីក្រោយឡានគាត់ក៏បានលួចថតសកម្មភាពនោះរួចបង្ហោះតាមបណ្ដាញសង្គមនិងមានអ្នកគាំទ្រ ចែកចាយបន្តគ្នាយ៉ាងច្រើន។

អានបន្ត

នេះបានចំជាស្ដេចពស់មែន នារីម្នាក់នេះរស់នៅជាមួយពស់ប្រមាណ300ក្បាលដើម្បីផលិតស្រាពស់វែក

នារីម្នាក់ជាជនជាតិចិនមួយរូបនេះពិតជាមិនខ្លាចសត្វពស់បន្តិចណាសឡើយ គឺគាត់បានចិញ្ចឹមពស់វែកជាច្រើនរហូតដល់ទៅជាង300ក្បាល។ XiaoXia ចិញ្ចឹមសត្វពស់ទាំងនោះដើម្បីផលិតធ្វើជាស្រា ព្រោះគាត់បានលើឡើងថា ស្រាប្រភេទនេះពិតជាមានអត្ថប្រយោជន៏ជាច្រើនសម្រាប់សុខភាព ប៉ុន្តែនាងមិនបានបញ្ជាក់ពីរបៀបធ្វើនោះទេ។ ត្បិតតែនាងរស់នៅជាមួយប្រភេទសត្វទាំងនោះរាល់ថ្ងៃពិតមែន តែនាងក៏មិនដែលភ្លេចពីរបៀបនៃការការពារខ្លួនទេ ហើយគ្រប់គ្នានៅក្នុងភូមិដែលបានស្គាល់នាងគឺតែងតែហៅនាងថាជាស្ដេចពស់។

អានបន្ត