ខ្លារខិនមួយក្បាលនេះគួរឲ្យអាណិតណាស់ មិនដឹងថាដើរយ៉ាងម៉េចបានធ្លាក់រណ្ដៅជ្រៅយ៉ាងនេះ(មានវីឌីអូ)

ខ្លារខិនមួយក្បាលនេះមិនដឹងថាបានដើរមកពីណាទេទើបបានជាធ្លាក់នៅក្នុងរណ្ដៅមួយនេះដែលមានទឹកក្នុងនោះទៀត ដែលជាការបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ យោងតាមឃ្លីបវីឌីអូខ្លីនេះគឺបានបង្ហាញឲ្យឃើញថា ខ្លារខិនមួយក្បាលនោះគឺមានសភាពសើមជោគខ្លួនតែម្ដង ព្រោះមិនដឹងថាធ្លាក់ក្នុងរណ្ដៅនោះតាំងពីពេលណាមកទេ។ ក្រោយមកអ្នកភូមិក៏ដូចជាក្រុមអ្នកជួយសង្គ្រោះសត្វ បាននាំគ្នារកវិធីជួយដោយទំលាក់ជណ្ដើរចុះរួច ក៏បានទម្លាក់ប្រអប់ធំមួយទៀតដើម្បីឲ្យសត្វខ្លាចូលបាន ចុងបញ្ចប់ពួកគេអាចជួយសង្គ្រោះសត្វមួយក្បាលនោះបានមែន។ រឿងហេតុនេះគឺបានកើតឡើងនៅក្នុងទឹកដីនៃប្រទេសឥណ្ឌា។

អានបន្ត

របៀបធ្វើសាច់គោអាំងទឹកប្រហុកមិនពិបាកទេបងប្អូន អាចអត្ថបទនេះបងប្អូននិងចេះជាមិនខាន

របៀបនៃការធ្វើមុខម្ហូបសាច់គោអាំងទឹកប្រហុកពិតជាមិនពិបាកដូចដែលបងប្អូនបានគិតនោះទេ ដោយគ្រាន់តែមានគ្រឿងផ្សំដូចជាសាច់គោជាប់ខ្លាញ់ ១ គីឡូក្រាម ហាន់ជាបន្ទះៗល្មម,ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ), គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ, ខ្ទឹមស ៥ កំពឹស, ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ, ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់, ខ្ទឹមក្រហម ៣ មើមចិតតូចៗ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ, ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ, រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ, ទឹកឆ្អិន កន្លះចានចង្កឹះ, ស្ករសដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត, ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក។ ឯសម្រាប់វិធីធ្វើវិញ៖ ដំបូងអ្នកធ្វើទឹកប្រហុក ដោយអ្នកត្រូវយកចានគោមធំមួយមកដាក់ប្រហុកដែលចិញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។រៀបបន្លែដាក់ចាន ទុកមួយឡែក, យកសាច់ ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។ បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់។ ប្រភព៖KBuzz Food

អានបន្ត

ពិតជារកទុកចិត្តមិនបានមែន​ សត្វខ្លាជាប់ក្នុងរបងហើយឆ្លៀតហត់ចង់មករកមនុស្សទៀត(មានវីឌីអូ)

សត្វខ្លាគឺជាសត្វព្រៃ ដែលនរណាៗក៏ដឹងដែលថាជាប្រភេទសត្វស៊ីសាច់ស្រស់ជាអាហារ ហើយខ្លាក៏ត្រូវបានចាត់ទុកថាជាសេ្ដចសត្វដែលមានអំណាចមួយរូបផងដែរ ព្រោះឲ្យតែពេលស្រែកឃ្លានហើយ នោះគឺសត្វខ្លាមិនប្រណីសត្វណានោះទេ គឺព្យាយាមតាមប្រមាញ់ឲ្យបានជាចំណីជាមិនខាន។ ដោយឡែកសម្រាប់ក្នុងវីឌីអូនេះវិញ គឺបង្ហាញពីសកម្មភាពរបស់សត្វខ្លាឫសត្វតោមួយចំនួនដែលរស់នៅក្នុងសួនសត្វមានរបងព័ទ្ធជុំវិញហើយ តែព្យាយាមចង់ស្ទុះហក់មករកមនុស្សទៀតពេលដែលអ្នកទស្សនាចង់ថតរូបឲ្យបានជាប់សត្វសាហាវនោះ។ក្នុងវីឌីអូខាងក្រោមនេះពិតជាធ្វើឲ្យអ្នករន្ធត់ម្ដងៗណាស់ដោយសារតែកាយវិការសត្វខ្លាទាំងនោះ បើប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូទាំងអស់គ្នា។

អានបន្ត

លោះប្រលឹងតិចអី បើជិះជណ្ដើរប្រអប់ម្នាក់ឯងហើយជួបរឿងបែបនេះទៀត (មានវីឌីអូ)

នេះពិតវីឌីអូPrankមិនធម្មតាមែន ដែលដំបូងឡើយមានមនុស្ស២នាក់បានជញ្ជូនរូបម៉ាឡាកាំងចេញពីជណ្ដើរប្រអប់ដោយទុកម៉ាឡាកាំង2ទៀតនៅក្នុងនោះ។​ បន្ទាប់មកក៏មិនយកចេញទេ ទុកក្នុងជណ្ដើរប្រអប់នោះ ហើយក៏មានមនុស្សចូលប្រើប្រាស់ធម្មតា។ ប៉ុន្តែពេលដែលជណ្ដើរប្រអប់បិទទ្វារហើយ ស្រាប់តែម៉ាឡាកាំង២នៅសល់នោះស្រាប់តែធ្វើសកម្មភាពតែម្ដង ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ជណ្ដើរប្រអប់នោះ ភ័យភ្ញាក់យ៉ាងខ្លាំង។ នេះគ្រាន់តែជាវីឌីអូPrank ដែលនិយមលេងនៅស្រុកគេតែប៉ុណ្ណោះ ប៉ុន្តែការលេងបែបនេះគឺពិតជាមិនល្អទេ ចុះបើលេងប៉ះចំអ្នកដែលគាត់មានជំងឺខ្សោយបេះដូងនោះប្រាកដជាស៊យធំជាមិនខាន។

អានបន្ត

បុរសម្នាក់នេះមានកំលាំងដៃមិនធម្មតា ទប់ឡានមួយគ្រឿងបានយ៉ាងងាយដោយប្រើដៃមួយចំហៀង

គិតទៅកើតមកជាស្រីស្អាតគឺប្រៀបដូចជាបុប្ផាដែលមានកន្លង់ចោមរោមច្រើន តួយ៉ាងនៅក្នុងឃ្លីបខ្លីមួយដែលបានបង្ហាញនេះ គឺនារីម្នាក់ស្ទើរតែឡានក្រឡាប់ហោះមកសង្កត់បាត់ទៅហើយ តែដោយសារតែជាសំណាងល្អ មានបុរសម្នាក់តាមមើលនាងគ្រប់ពេល ទើបពេលដែលនាងមានបញ្ហាទើបចេញមកជួយនាងអោយផុតពីគ្រោះ។ បុរម្នាក់នោះមានសមត្ថភាពពិតមិនធម្មតាមែន ដោយគាត់គ្រាន់តែប្រើដៃមួយចំហៀងតែប៉ុណ្ណោះដើម្បី ទប់លំនឹងឡាននោះបានដោយមិនអោយបង្កជាការគ្រោះថ្នាក់ដល់នារីម្នាក់នោះទេ។ ទោះជាយ៉ាងណាក្ដី នេះគ្រាន់តែជាសាច់រឿងខ្លីដែលដកស្រង់ចេញពីរឿងWhere Stars Landតែប៉ុណ្ណោះ។

អានបន្ត

ដើរសុខៗបានស្រីស្អាតកៀកដៃអញ្ចឹង អ្នកណាមិនចូលចិត្ត (មានវីឌីអូ)

ស្រីស្អាតម្នាក់នេះបានធ្វើវីដេអូយូធូបមួយដោយធ្វើជាដើរទៅកៀកដៃបុរសៗដទៃដែលមិនស្គាល់គ្នាជាច្រើននាក់ ដោយឃើញថាមានបុរសៗខ្លះក៏ភ្ញាក់ផ្អើលនឹងទង្វើរបស់នាង ហើយព្យាយាមដើរគេច ឯអ្នកខ្លះក៏ពេញចិត្តហើយក៏ឆ្លៀតអូសក្រលា ចង់ស្គាល់នាងថែមទៀត។ បើទោះបីជានៅស្រុកគេ​ទោះជាមិនសូវអៀនខ្មាស់ ចូលចិត្តសេរីភាពបើកចំហ តែពេលដែលនារីម្នាក់នេះធ្វើដើរកៀកដៃគេអញ្ចឹង ទើបដឹងថាប្រុសសុខគេក៏ចេះអៀនដែរ។ ចង់ដឹងកាន់តែច្បាស់ សូមប្រិយមិត្តចុចមើលវីដេអូទាំងអស់គ្នា៖

អានបន្ត

ព្រោះតែចង់បានរូបប្រើសពិតៗ គាត់សុខចិត្តអង្គុយប្រលែងលេងជាមួយប្រើសដោយមិនគិតពីគ្រោះថ្នាក់

ពិតជារឿងគួរឲ្យអស់សំណើច ឫគួរឲ្យភ័យខ្លាចឫក៏ជារឿងគួរឲ្យស្រលាញ់នោះទេ ដែលបុរសជាជាងថតរូបមួយនេះបានតាមផ្តិតយកសកម្មភាពរបស់សត្វប្រើសមួយក្បាល​ តែបែរជាប្រើសមួយក្បាលនេះ ស្រាប់តែដើរចូលមកជិតគាត់ហើយថែមទាំងប្រលែងលេងជាមួយគ្នាទៀត។​ ប្រើសមួយក្បាលនេះមិនដឹងថាចង់គិតយ៉ាងម៉េចទេបានជាមិនភ័យខ្លាច​មនុស្សទេ គឺវាចេញមកប្រលែងលេងជាមួយនិងជាងថតរូបបន្ទាប់ក៏បានចង់ដណ្ដើមកាម៉ារ៉ានិងឧបករណ៏មួយចំនួនទៀត។ ដោយមើលឃើញសភាពការណ៏មិនស្រួល ក្រុមអ្នកប្រមាញ់រូបថតក៏ចេញមកជួយសង្គ្រោះបុរសម្នាក់នោះទៅ ឯប្រើសវិញក៏បានរត់ចូលព្រៃបាត់ដែរ។

អានបន្ត

មិនដឹងថាអ្នកណាបោះបង់ចោលទេ បានជាកូនឆ្កែមួយគូនេះមករស់នៅក្នុងលូ

កូនឆ្កែមួយគូនេះត្រូវគេប្រទះឃើញនៅក្នុងលូដោយជាប់ក្នុងនោះដឹងថាតាំងពីពេលណាមកទេ ក្នុងសភាពស្រែកឃ្លានជាមួយនិងសំលេងស្រែកថ្ងូរតិចៗ។ ក្រុមអ្នកសង្រ្គោះបាននាំគ្នាមកជួយកូនឆ្កែទាំងពីរនោះអោយចេញមកក្រៅបានដោយប្រើរយះពេលមិនតិចទេ។ ពួកគេក៏បានយកទៅចិញ្ចឹម ដោយរយះពេល2ខែក្រោយមក សភាពរបស់សត្វឆ្កែទាំង2ក្បាលនោះពិតជាមានភាពខុសគ្នាមែនទែន គឺពួកគេធំធាត់និងស្រស់ស្រាយមែនទែន។ សត្វឆ្កែត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមដែលភាពច្រើនត្រូវបានជ្រើសរើសច្រើនជាសត្វដទៃ ព្រោះតែសត្វឆ្កែជាសត្វដែលស្គាល់ម្ចាស់ ការពារម្ចាស់ហើយក៏អាចយល់ពីអារម្មណ៏របស់ម្ចាស់វាផងដែរ សម្រាប់មនុស្សមួយចំនួនមិនបានចាត់ទុកសត្វឆ្កែជាសត្វចិញ្ចឹមនោះទេ តែពួកគេបានចាត់ទុកគ្នាដូចជាមិត្តភក្តិ សាច់ញាតិអញ្ចឹង។

អានបន្ត

ប្រិយមិត្តធ្លាប់ឃើញសត្វអូទ្រីសការពារកូនទេ រត់តាមចាប់គេដាច់ជើងចោល​(មានវិឌីអូ)

ទឹកចិត្តជាម្ដាយដែលស្រលាញ់កូនគឺមិនអាចឲ្យនរណាម្នាក់មកបំពានបានដោយងាយៗនោះទេ មិនថាឡើយជាមនុស្សឫជាសត្វទេ ឲ្យតែហ៊ានមានបំណងចង់ធ្វើបាបនោះអ្នកម្ដាយសុខចិត្តការពារកូនដោយមិនគិតពីគ្រោះថ្នាក់ដែលអាចកើតមានឡើយ​ បើទោះបីជាត្រូវលះបង់ជីវិតក្ដី។ តួយ៉ាងសម្រាប់ក្នុងវីឌីអូនេះវិញគឺមានសត្វស្វាមួយក្បាលនិងមានបុរសម្នាក់ព្យាយាមប៉ុនប៉ងចង់លួចយកស៊ុតរបស់សត្វអូទ្រីស តែដោយសារព្រះមិនជួយត្រូវសត្វអូទ្រីសដេញវិញរត់សឹងតែមិនទាន់ទៅហើយ។ មួយរយះចុងក្រោយនេះត្រូវបានសង្កេតឃើញថា ស៊ុតអូទ្រីសគឺត្រូវប៉ាន់ក្នុងទីផ្សាខ្លាំងណាស់​ដោយគេសម្អាងថាក្នុងស៊ុតមានវីតាមីនច្រើននិងល្អសម្រាប់ស្រ្តីមានផ្ទៃពោះ ចំណែកឯតម្លៃវិញគឺចាប់ពី15ដុល្លារឡើងទៅ។

អានបន្ត

ព្រោះតែមហិច្ឆតាគ្របមុខសុខចិត្តប្រមាថអ្នកដទៃអំនួចខ្លួនជ្រុល លទ្ធផលចុក្រោយខ្មាស់គេតិចអី

មួយឈុតនៅក្នុងឃ្លីបខ្លីនេះគឺបានបង្ហាញពីតថភាពពិតមួយចំនួននៅក្នុងសង្គមនាពេលបច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងពីមិត្តភាពមួយដែលត្រូវបែកបាក់ដោយសារតែមហិច្ឆតារបស់ខ្លួនរហូតដល់ភ្លេចគិតថាអ្នកណាដែលធ្លាប់ស្មោះត្រង់មកជាមួយគ្នារហូតមក។  ក្មេងស្រី2នាក់ម្នាក់អាវក្រហមនិងម្នាក់ទៀតអាវខ្មៅ​ បានសម្រេចចិត្តចាប់ដៃគ្នាមកប្រលងចម្រៀងជាមួយគ្នា ដោយសារតែកម្មវិធីតម្រូវគឺត្រូវជ្រើសបានតែម្នាក់តែប៉ុណ្ណោះ។ ពេលនោះក្មេងស្រីអាវខ្មៅបានពោលថា​ ពួកគេមកជាមួយគ្នាមិនអាចមានម្នាក់ជាប់ឫធ្លាក់បានទេ ពួកគេបើជាប់ ជាប់ទាំងពីរតែបើធ្លាក់ គឺធ្លាក់ទាំងពីរនាក់។ ចំណែកឯក្មេងស្រីអាវក្រហមវិញគឺមិនសុខចិត្តទេ​ នាងថានាងមិនបានមកដើម្បីធ្លាក់ជាមួយអ្នកណានោះទេ ហើយនាងគឺជាសិស្សលំដាប់លេខ1 នោះនាងត្រូវតែជាប់ បើទោះបីជាមិត្តនាងមិនជាប់ក្នុងការប្រលងនេះក៏នាងមិនសុខចិត្តចាញ់ដែរ។ចុងក្រោយក្មេងស្រីអាវក្រហមមិនបានជាប់ទៅវគ្គបន្តនោះទេ ដោយតែភាពអំនួតនិងមើលងាយមិត្តរបស់នាង។មួយឈុតខ្លីដែលជក់ចិត្តនេះគឺបានដកស្រង់ចេញពីរឿងHigh Dream របស់រឿងភាគកូរ៉េ។  

អានបន្ត