បុរសម្នាក់នេះពិតជាជីវិតថ្លៃមែន ភ្លើងឆេះជិតមកដល់ហើយចេះមានគេមកជួយទាន់

នេះពិតជាសំណាងមួយលើមួយលានគ្រោះថ្នាក់ហើយ ដែលបុរសម្នាក់នេះបានរួចផុតពីអគ្គីភ័យដែលកំពុងចេះយ៉ាងសន្ធោសន្ធៅបែបនេះ។​ក្នុងវីឌីអូខ្លីខាងក្រោមបានបង្ហាញឲ្យឃើញថា អគ្គីភ័យកំពុងតែលេបត្របាក់អគារមួយកន្លែងនៅក្នុងទឹកដីសហរដ្ឋអាមេរិច ក្នុងនោះគឺមានបុរសដែលជាផ្នែកវិស្វករមួយរូបជាប់នៅទីនោះហើយជាន់ខ្ពស់ទៀតផង។ គាត់បានចេញមកក្រៅដើម្បីរកច្រកចេញ តែគាត់បានមកដល់ផ្លូវទ័លបាត់ទៅហើយ។ ដោយអគ្គីភ័យចេះខ្លាំងពេកទើបគាត់បង្ខំចិត្តហក់ពីជាន់ខ្ពស់នោះ ចុះមកក្រោមមួយជាន់ទៀត​ ដើម្បីយករួចខ្លួនសិនមុនពេលដែលអ្នកជួយសង្គ្រោះបានមកដល់។ នៅក្នុងវីឌីអូគឺបានបង្ហាញពីភាពព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ជាខ្លាំង យ៉ាងណាមិញបុរសម្នាក់នោះក៏បានរួចផុតពីគ្រោះថ្នាក់ព្រោះក្រុមអ្នកពន្លត់អគ្គីផ័យបានមកជួយសង្គ្រោះទាន់ពេលវេលា។

អានបន្ត

ទស្សនាច្រើនដងហើយនៅតែឆ្ងល់ថាទាំងអស់នេះពិតជាវេទមន្ត ឫក៏ជាការកាត់តឲ្យប្រាកដ

មានវីឌីអូជាច្រើនដែលបង្ហាញពីសៀករហ័សសកម្ម ដែលទាំងនោះបានបង្កើតឡើងដោយមនុស្សរហ័សដៃរហ័សជើង។ ដោយឡែកសម្រាប់ឃ្លីបនេះវិញ គឺបង្ហាញពីរបៀបកាត់តបែបទំនើប ដែលនេះមិនមែនជាការលេងសៀកឫក៏វេទមន្តអ្វីនោះទេ គឺការប្រើប្រាស់បច្ចេកវិទ្យាសុទ្ធសាធតែម្ដង។ បើទោះបីជាអ្នកទស្សនាបានជ្រាបច្បាស់ហើយថានេះគឺជាការកាត់ត ប៉ុន្តែនៅតែទ្រាំមិនសសើរមិនបានព្រោះអ្វីដែលបានឃើញក្នុងវីឌីអូនេះពិតជាសាកសមក្នុងការបន្លំភ្នែកអ្នកមើលបានល្អខ្លាំងណាស់។

អានបន្ត

រឿងរ៉ាងពាក់ព័ន្ធមួយចំនួនដែលធ្វើឲ្យSelena Gomezមានជំងឺផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ចូលមន្ទីរពេទ្យ

មក​ដឹង​កាន់​តែ​ច្បាស់​ ពី​ក្រោយ​រឿង​រ៉ាវ​និង​មូល​ហេតុ​ Selena Gomez ចូលមន្ទីរពេទ្យផ្លូវចិត្ត ខណៈ​ពេល​នេះ Selena កំពុង​តែ​ស្នាក់​នៅ​មន្ទីរ​ព្យាបាល​ខាង​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​នាង​មាន​ជំងឺ​នេះ​ដល់​កម្រិត​ធ្ងន់ធ្ងរ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ Selena ក៏បានប្រកាសពីដើមហេតុខ្លះៗ ពាក់ព័ន្ធ​នឹង​អាការៈ​នេះ​ដែរ។

អានបន្ត

ផ្អើលពេញFacebook  ព្រោះសម្រស់ស្រីស្អាតជឿជាក់ខ្លាំងមិនខ្វល់ពីការបិទបាំងក្តេរិ៍ខ្មាស់

កម្មវិធីកំសាន្តTikTuk ត្រូវបានពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ មិនថាឡើយមិត្តយុវវ័យ សូម្បីតែក្មេងចាស់ប្រុសស្រីគឺអាចសាកល្បងលេងបានទាំងអស់គ្នា ក្នុងនោះក៏មានតារាល្បីៗតែងតែថតឃ្លីបខ្លីលេងក្នុងហ្នឹងដែរ។ ដោយឡែកនាពេលថ្មីៗនេះ គឺបានផ្ទុះវីឌីអូមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមចែករំលែកតៗគ្នាជាច្រើន វីឌីអូនោះគឺបង្ហាញពីក្មេងស្រីស្រស់ស្អាតម្នាក់ ពាក់អាវវាលក្លៀកថតវីឌីអូចម្រៀង និងបានបង្ហាញពីរង្វង់ក្លៀកដែលពោលពេញទៅដោយរោមក្លៀក។ ក្មេងស្រីម្នាក់នោះពិតជាមិនដូចនារីៗដទៃទេ ដែលពួកគេព្យាយាមបិទបាំងកន្លែងនោះនិងសម្អាតមិនឲ្យមានរោមទេ ផ្ទុយអីតែនាងគឺទុករោមក្លៀកឲ្យវែងហើយថែមទាំងជឿជាក់ក្នុងការបញ្ចេញឲ្យគេឃើញទៀត។ សម្រាប់មតិមួយចំនួនក៏បានលើកឡើងដែរថានេះគឺជាសិទ្ធរបស់នាងដូចនេះហេតុអ្វីក៏មនុស្សមួយចំនួនរិះគន់នាងទៅវិញ។

អានបន្ត

រំភើបខ្លាំងយ៉ាងណាទៅ នៅពេលគំរប់ខួប16ឆ្នាំឪពុកម្ដាយអោយកាដូឡានដ៏ថ្មីស្រឡាង1គ្រឿង

កូនៗប្រៀបបានទៅនិងអាយុជីវិតរបស់ឪពុកម្ដាយគ្រប់រូប រាល់ការប្រាថ្នារបស់កូនឪពុកម្ដាយតែងតែព្យាយាមខិតខំបំពេញតាមលទ្ធភាពរបស់ខ្លួនមាន អ្វីដែលពួកគាត់ចង់បានត្រលប់មកវិញគឺមិនជាអ្វីធំដុំទេ សុំត្រឹមកូនៗមានអនាគតល្អនិងជាពលរដ្ឋល្អទៅបានហើយ។ ដូចនេះបានជាក្នុងឳកាសពិសេសគំរប់ខួបវ័យ16ឆ្នាំរបស់យុវជនមួយរូបនេះ ឪពុកម្ដាយរបស់ខ្លួនបានទិញឡានទំនើបថ្មីមួយជាកាដូ។ ដោយដំបូងពួកគេបានរៀបចំពញ្ញាក់អារម្មណ៏ក្មេងប្រុសនោះដោយទិញកាដូអត់ប្រយោជន៏ជាច្រើន ប្រអប់នំជាកាដូចុងក្រោយ ពេលដែលក្មេងនោះបើកកញ្ចប់ឃើញសោរឡាន រូបគេអរឡើងដេកនៅនោងដីតែម្ដង។

អានបន្ត

គ្រឿងអលង្ការជ័រមែនតែតម្លៃថ្លៃ ព្រោះបច្ចេកទេសក្នុងការផលិតពិតជាទំនើបហួសពីការស្មាន

និយាយពីគ្រឿងអលង្ការសម្រាប់មនុស្សស្រីគឺពិបាកនិងខ្វះបានណាស់​ ត្បិតតែជាគ្រឿងលម្អក្រៅខ្លួន តែអលង្ការក៏អាចលើសសម្រស់មនុស្សស្រីបានមួយកំរិតផងដែរ។ ក្នុងសម័យមុនគ្រឿងអលង្ការគឺធ្វើឡើងពីមាសពេជ្រកែវកងឫវត្ថុមានតម្លៃជាច្រើនទៀត។ ផ្ទុយទៅវិញនាពេលបច្ចុប្បន្នគ្រឿងអលង្ការ មិនត្រឹមតែធ្វើឡើងពីវត្ថុមានតម្លៃទាំងនោះទេ សូម្បីតែជ័រក៏អាចយកមកច្នៃរបានដែរ។ របស់ទាំងអស់ដែលមាននៅក្នុងវីឌីអូខាងក្រោមនេះត្រូវបានគេហៅថាជារបស់កាឡៃ ព្រោះវាមិនមានតម្លៃថ្លៃស្មើនិងសាច់មាសនោះទេ តែបើនិយាយពីតម្លៃលក់វិញក៏មិនធូថ្លៃប៉ុន្មានដែរ​ដោយសារតែបច្ចេកទេសក្នុងការផលិតនិងការចេញម៉ូតគឺទំនើបហួសពីការស្មាន។ ចង់ដឹងថាវត្ថុទាំងនោះច្នៃចេញមកតាមដំណាក់កាលបែបណានោះសូមទស្សនាវីឌីអូទាំងអស់គ្នា។

អានបន្ត

ព្រោះតែចង់បានក្ដាមយក្ស បុរសម្នាក់នេះសុខចិត្តត្បុលចូលដីចង់ផុតខ្លួន

នារយះពេលចុងក្រោយនេះ នៅតាមបណ្ដាញសង្គមមួយចំនួនគឺមានការបង្ហោះចែកចាញតៗគ្នាដែលបង្ហាញពីការញ៉ាំគ្រឿងសមុទ្រប្រភេទក្តាមធំៗ ដោយគ្រាន់តែឃើញហើយស្រក់ទឹកមាត់តែម្ដង។ ប៉ុន្តែប្រិយមិត្តឆ្ងល់ទេថាក្ដាមធំៗឫក្ដាមយក្សទាំងនោះគេចាប់យ៉ាងដូចម្ដេចទៅ។ តាមរយះបុរសម្នាក់ក្នុងវីឌីអូខ្លីនេះនិងបង្ហាញពីការចាប់ក្ដាមយក្សទាំងនោះនៅក្នុងទឹកដីនៃប្រទេសអូស្រ្ដាលី។ ដោយដំបូងគាត់បានឃើញរន្ធក្ដាមហើយ បន្ទាប់មកគាត់កាយរន្ធនោះឲ្យធំប៉ុនទំហំខ្លួនគាត់ រួចក៏ត្បុលចូលទៅជាមួយនិងឈើខ្លីមួយដើម្បីចាប់ក្ដាម។ ចង់ជ្រាបច្បាស់ថាសកម្មភាពនោះស្វិតស្វាញយ៉ាងណានោះ សូមទស្សនាវីឌីអូទាំងអស់គ្នា។

អានបន្ត

តោះ! សាកល្បងតុបតែងមុខខ្មោចងាយៗដូចនារីម្នាក់នេះដើម្បីចូលរួមបុណ្យHalloween

ទិវាបុណ្យHalloweenបានជិតចូលមកដល់ហើយនាពេលឆាប់ៗខាងមុខនេះ ត្បិតតែបុណ្យនេះមិនមែនជាបុណ្យប្រពៃណីជាតិខ្មែរនោះទេ ដោយសារតែមានលំហូរចូលបរទេសមករស់ក្នុងប្រទេសខ្មែរច្រើនទើបបានជានៅតាមបណ្ដាលភោជនីយដ្ឋាន ឫក្លឹមមួយចំនួនបានរៀបចំប្រារព្ធពិធីនេះឡើង។ ការចូលរួមទិវានេះគឺត្រូវបានគេតុបតែងមុខប្លែកៗបែបខ្មោច ដូចនេះបើបងប្អូនទ័លគំនិតមិនដឹងថាតុបតែងបែបណានោះ អាចសាកល្បងជាមួយនិងការបង្ហាញពីរបៀបផាត់មុខរបស់នារីម្នាក់ក្នុងវីឌីអូខាងក្រោមនេះបាន។

អានបន្ត

ប្ដូរពីភាពភ័យខ្លាច មនុស្សទាំងនេះងាកមកចិញ្ចឹមសត្វក្រពារទុកជាការកំសាន្តទៅវិញ(មានវីឌីអូ)

សត្វក្រពារគឺជាប្រភេទសត្វល្មូន ដែលមនុស្សភាគច្រើនចាប់ច្រលំជាមួយនិងសត្វក្រពើ ពួកវាគឺជាប្រភេទសត្វដែលអាចរស់នៅក្នុងទឹកក៏បានលើគោកក៏បាន។ ពពួកសត្វត្រូវបានគេចាត់ទុកថាជាបិសាចទឹក ព្រោះសូម្បីតែដំរីទឹកក៏មិនហ៊ានជាមួយដែរ។ សត្វក្រពារក៏ជាសត្វដែលស៊ីសាច់ស្រស់ជាអាហារមិនខុសពីក្រពើដែរ។ ដោយឡែកសម្រាប់ក្នុងវីឌីអូនេះវិញគឺបានបង្ហាញពីមនុស្សមួយចំនួនដែលពួកគេបានជ្រើសរើសសត្វក្រពារមកធ្វើជាសត្វចិញ្ចឹមទៅវិញ ទាំងដែលសត្វមួយប្រភេទនេះពិតជាមានគ្រោះថ្នាក់ណាស់ដល់អាយុជីវិត ព្រើពេលដែលវាស្រែកឃ្លាន​ វាមិនស្គាល់ថានរណាជាម្ចាស់ឫមិនមែនម្ចាស់ទេ។

អានបន្ត