ស៊ុន អ៊ូខុងនិងជូ ប៉ាជេ ឥឡូវធ្លាក់ខ្លួនមកលក់សាច់អាំងតាមផ្លូវហើយ

ពិតជារឿងដែលគួរឲ្យអស់សំណើចណាស់​ សម្រាប់អ្នកលក់សាច់អាំងទាំងពីររូបនេះ ចេះរកនឹកវិធីសាស្ត្រឲ្យលក់ដាច់ខ្លាំង គឺម្នាក់តុបតែងខ្លួនជាស៊ុនអ៊ូខុង និងមា្នក់ទៀងតុបតែងជាជូ ប៉ាជេ។ដែលតួអង្គទាំងពីរនេះគឺជាតួអង្គសំខាន់នៅក្នុងរឿងបុរាណចិន ថាំងចេងទៅចម្លងធម៍នៅភាគខាងលិច។ រឿងភាគបុរាណចិនមួយនោះមិនត្រឹមតែល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ គ្រប់ប្រទេសក្នុងពិភពលោកស្ទើរតែស្គាល់រឿងនេះគ្រប់គ្នាទៅហើយ។

អានបន្ត

វិធីងាយៗដើម្បីបញ្ឈប់ការជ្រុះហើយបណ្ដុះសក់មកវិញ តាមរយះតិចនិចក្នុងវីឌីអូនេះ

សក់ជ្រុះត្រូវបានជាបញ្ហាប្រឈមក្នុងសម័យនេះ មនុស្សស្រីភាគច្រើនគឺប្រឈមខ្លាំងជាងមនុស្សប្រុស។ មិនថាឡើយមនុស្សស្រីដែលសម្រាលកូនហើយឫនៅលីវនោះទេ ភាគច្រើនគឺជ្រុះសក់តែម្ដង។ ដោយបញ្ហានេះគឺអាចកើតឡើងដោយសាររបបអាហារឫមកពីអាកាសធាតុប្រែប្រួលមកជាក្ដៅខ្លាំង។ ខាងក្រោមនេះគឺជាការបង្ហាញពីរបៀបនៃការកាត់បន្ថយបញ្ហាជ្រុះសក់និងជួយបណ្ដុះសក់ឡើងវិញ។ ដោយវីធីទីមួយគឺប្រើប្រាស់ប្រេងដូង, វិធីទី២ គឺប្រើដំឡូងបារាំងកិនយកតែទឹក លាយជាមួយទឹកឃ្មុំនិងទឹក, វិធីទី៣ គឺជីវ៉ាន់ស៊ុយកិនឲ្យម៉្មតលាយជាមួយទឹក។ លោកអ្នកគ្រាន់តែយកគ្រឿងផ្សំទាំងនោះ មកលាបលើសក់រួចទុកចោលពី២០ទៅ៣០នាទី បន្ទាប់មកលាងចេញជាមួយសាប៊ូជាការស្រេច។និងមានវិធីជាច្រើនដូចដែលបានបង្ហាញក្នុងវីឌីអូខាងក្រោម។

អានបន្ត

រឿងទាំង១០យ៉ាង ដែលធ្វើអោយអ្នកគេងមិនលក់បក់មិនរហើយនៅពេលយប់

ប្រិយមិត្តកំពុងតែប្រឈមជាមួយនិងការគេងមិនលក់នៅពេលយប់មែនទេ ទាំងនោះគឺផ្ដើមចេះមកពីការបំពេញការងារអស់កំលាំងឫយ៉ាងណា។ ថ្ងៃនេះខ្ញុំនិងនាំមកជូនលោកអ្នកនូវការបកស្រាយមួយចំនួនចំពោះបញ្ហាដែលអ្នកគួរធ្វើនិងមិនគួរធ្វើដើម្បីឲ្យអ្នកទទួលដំណេកនៅពេលយប់បានលក់ស្កប់ស្កល់។ ១. អ្នកគួរទទួលទានទឹកផ្លែឈើ ផ្លែcherries, គឺមានសារធាតុmelatonin ដែលអាចជួយគ្រប់គ្រងការកំណត់ពេលវេលាក្នុងរាងកាយបាន ល្អបំផុតសម្រាប់ទទួលទាបមុនពេលចូលគេង។ បើលោកអ្នកមិនមានផ្លែcherriesទេ លោកអ្នកអាចជ្រើសរើសប្រភេទផ្លែឈើផ្សេងដែលមានសារធាតុចិញ្ចឹមខ្ពស់បាន។ ២. បរិយាកាសក្នុងបន្ទប់ បរិយាកាសក្នុងបន្ទប់ក៏អាចធ្វើឲ្យអ្នកគេងមិនស្កប់ផងដែរ​ ដូចនេះអ្នកគួរផ្លាស់ប្ដូរទម្លាប់ដោយការសម្អាតបន្ទប់ និងការបោកគក់ភួយកម្រាលពួកយ៉ាងហោចណាស់២ដងក្នុង១ខែ។ ៣.បង្ហាញជើង ដោយពេលថ្ងៃអ្នកអាចនិងប្រើប្រាស់ជើងរបស់អ្នកច្រើនដើម្បីបំពេញភារកិច្ច ដូច្នេះយប់ឡើងអ្នកអាចគេងមិនស្កប់ដោយសារតែជើងរើ ធ្វើឲ្យអ្នកភ្ញាក់។ដូច្នេះអ្នកគួរតែឲ្យជើងរបស់អ្នកសម្រាកដោយការត្រាំទឹកក្តៅអ៊ន់ៗ ៥ទៅ១០នារីជាការស្រេច។ ៤. ញ៉ាំសូកូឡា ការញ៉ាំអាហារសម្រន់បន្តិចបន្តួចមុនពេលគេងគឺជាការប្រសើរតែមិនមែនសូកូឡាទេ ព្រោះជាតិស្ករនិងកាហ្វេអ៊ីននិងដាស់ឲ្យខួរក្បាលរបស់អ្នកនៅតែបន្តសកម្មភាពជានិច្ច។ បើអ្នកឲ្យសត្វចិញ្ចឹមអ្នកគេងជាមួយននោះមិនបាច់ឆ្ងល់ទេ ពួកគេអាចរំខានអ្នកបានគ្រប់ពេលព្រោះពួកគេមិនយល់ពីពេលវេលាដែលអ្នកចង់សម្រាកនោះទេ។ ៦.គេងផ្កាប់មុខ ការគេងផ្កាប់មុខគឺប៉ះពាល់ចំណោះការដកដង្ហើម ដូចនេះបើអ្នកចូលចិត្តគេងផ្កាប់មុខ អ្នកគួរតែរៀបផ្លាស់ប្ដូរទម្លាប់ពីឥឡូវទៅ។ ៧. សីតុណ្ហភាព សីតុណ្ហភាពក្នុងបន្ទប់ក៏អាចធ្វើឲ្យអ្នកគេងមិនលក់ផងដែរ គឺមិនត្រូវក្ដៅពេកហើយក៏មិនគួរត្រជាក់ពេកដែរ។ ហើយគួរតែតែមានប្រឡោះមួយដែលអាចឲ្យខ្យល់ចេញចូលបាន។ ៨.អាហារពេលព្រឹក អាហារពេលព្រឹកពិតជាសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់សុខភាព និងអារម្មណ៏ប្រចាំថ្ងៃ បើអ្នកមិនបានទទួលអាហារពេលព្រឹកជាប្រចាំនោះ ក៏អាចប៉ះពាល់ដល់ការគេងមិនលក់ដែរ។ ៩. គេងថ្ងៃ ការចំណាយពេលគេងថ្ងៃយូក៏ជាបញ្ហាប្រឈមដែរ​ អ្នកគួតែចំណាយពេលត្រឹមតែ១៥ទៅ២០នាទីជាការល្មមសម្រាប់ការគេងពេលថ្ងៃ។ ១០. សម្រកទម្ងន់ ការបង្អត់អាហារពេលល្ងាចគឺប៉ះពាល់ដល់ពេលយប់ត្រង់ថាអ្នកអាចឃ្លាននៅពេលគេង ដូច្នេះអ្នកគួរតែញ៉ាំអាហារសម្រប់បន្តិតបន្តួច១ម៉ោងមុនពេលដែលចូលគេង។ ប្រភព៖ Bright Side

អានបន្ត

៦ចំណុចសម្រាប់សុភាពបុរសក្នុងការរៀបចំខ្លួន ដែលធ្វើឲ្យនារីបានឃើញហើយគឺលង់សម្រស់តែម្ដង

ពាក្យចាស់តែងតែពោលថា កុំវាយតម្លៃមនុស្សតែសម្រកក្រៅ ប៉ុន្តែសម្រាប់ចង់នារីដែលចាប់របស់មកលើបុរសៗច្បាស់ណាស់ដំបូងពួកគេប្រាកដជាចាប់អារម្មណ៏មកលើការតុបតែងខ្លួនជាមុនសិន មុនពេលដែលឈានចូលទៅដល់ពីការវាស់វែងសមត្ថភាព​។ ក្នុងនោះយើងខ្ញុំនិងនាំយកនូវតិចនិចក្នុងការតុបតែងខ្លួនមួយចំនួនសម្រាប់ប្រិយមិត្តបុរសៗ ដើម្បីឲ្យមានភាពជឿជាក់លើខ្លួនឯងច្រើនជាងរាល់ដង។ ១.​ការពាក់វ៉ែនតា ការជ្រើសរើសពាក់វ៉ែនតាគឺអាចធ្វើឲ្យមានភាពទាក់ទាញមួយកំរិតទៀត ព្រោះវាជួយឲ្យសុភាពបុរសមើលទៅកាន់តែម៉្មតចត់ជាងមុនទៅទៀត តែសូមជ្រើសរើសវ៉ែនតាណាដែលសាកសមនិងទម្រង់មុខរបស់អ្នកផង។ ២.អាវធំ ការពាក់អាវធំនៅក្នុងជំនួបផ្លូវការណ៏និងការចចាររកស៊ីគឺពិតជាធ្វើឲ្យបុរសនៅក្នុងយុគសម័យនេះមើលទៅពិតជាមានអំណាចនិងមានទំនួលខុសត្រូវខ្លាំងណាស់។ ក្រសែភ្នែកនារីភាគច្រើនមិនអាចមើលរំលងបានទេ។ ៣. អាវសាច់ក្រណាត់ដែលមានពណ័ផ្កាឈូក បើនិយាយដល់ពណ័ផ្កាឈូកគឺគេតែងតែគិតថាជាពណ័សម្រាប់មនុស្សស្រី ចុះបើបុរសជ្រើសរើសពណ័ផ្កាឈូកស្រាលវិញនោះនិងទៅជាយ៉ាងណាទៅ។ជាឧទាហរណ៏ដូចក្នុងរូបបានបង្ហាញស្រាប់ បងប្អូនអាចយកជាគំរូបាន។ ៤. នាឡិកា គឺជាគ្រឿងសម្អសម្រាប់បុរសដែលមិនអាចខ្វះបាន។ អាចនិយាយថាជារឿងសាមញ្ញ ប៉ុន្តែការពាក់នាឡិកាគឺពិតជាបង្ហាញថាអ្នកជាមនុស្សអាចគ្រប់គ្រងពេលវេលារបស់ខ្លួនបាន។ ៥. ខោខាប៊ូយ ប្រភេទខោនេះគឺអាចស្លៀកបានគ្រប់វ័យ និងជួយឲ្យមើលទៅក្មេងជាងវ័យទៀតផង តែការជ្រើសរើសទំហំខោឲ្យត្រូវនិងដងខ្លួនគឺជារឿងសំខាន់ ដូចនេះសម្រាប់សុភាពបុរសគួរណាកុំស្លៀកខោខាប៊ូយដែលរឹបរាងខ្លាំងពេក។ ៦.ស្បែកជើង ត្បិតតែស្បែកជើងប៉ាតតាគឺផ្ដល់ភាពងាយស្រួលក្នុងការបំផ្លាស់ទីមែន ប៉ុន្តែស្បែកជើងប៉ាតតាគឺសាកសមជាមួយនិងការធ្វើដំណើរកំសាន្ត មិនមែនសាកសមក្នុងការពាក់ជាមួយនិងខោសាច់ក្រណាត់នោះទេ។ ប្រភព៖Bright Side

អានបន្ត

ដោយសារមូលហេតុបែបនេះសោះ បានជាស្រីៗចូលចិត្តទម្លាក់សក់មកមុខណាស់

ភាពស្រស់ស្អាតរបស់សុភាពនារីគឺអាស្រ័យទៅលើការរៀបចំតុបតែងខ្លួននេះឯង​ ព្រោះសម័យនេះត្បិតតែគេមើលលើសមត្ថភាពជាចម្បង តែភាពស្រស់ស្អាតខាងក្រៅជារឿងដែលធ្វើឲ្យអ្នកដទៃចង់ស្គាល់យើង។ ចំណែកឯការតុបតែងម៉ូតសក់ជារឿងសំខាន់ ព្រោះម៉ូតសក់ខ្លះអាចធ្វើឲ្យនារីវ័យក្មេង ក្លាយទៅជាវ័យចំណាស់ក៏មានដែរ ដោយសារការរៀបចំម៉ូតសក់មិនត្រូវទម្រង់មុខ។ ដោយឡែកសម្រាប់វីឌីអូនេះវិញគឺបង្ហាញអំពី ម៉ូតសក់ដែលនារីភាគពេញនិយម​ គឺការទម្លាក់សក់មកខាងមុខ។ ដែលម៉ូតមួយនេះគឺអាចបិតបាំងសាច់ថ្ពាល់បានយ៉ាងមានប្រសិទ្ធភាព ពោលនារីដែលមានផ្ទៃមុខរាងធំ គឺតែងតែជ្រើសរើសម៉ូតសក់ប្រភេទ។ បើបងប្អូនចង់ដឹងកាន់តែច្បាស់សូមទស្សនាវីឌីអូទាំងអស់គ្នា។

អានបន្ត

ត្រឹមតែជាគំនូរគូសដោយដៃទេ តែវិចិត្រករលេងពណ័ដូចជារូបពិតៗអញ្ចឹង

ប្រសិនបើបងប្អូនមិនបានទស្សនាពីរបៀបនៃការផាត់ពណ័ទាំងនេះទេ នោះពេលដែលបងប្អូនបានឃើញរូបគំនូរនោះប្រាកដជាមិនជឿថាជាគំនូរគូសដោយដៃនោះទេ គឺអាចយល់ច្រលំថាជារូបដែលផ្តិចចេញពីទូរស័ព្ទ។ ខាងក្រោមនេះគឺជារូបគំនូរមនុស្សដែលផាត់ពណ័ដោយវិចិត្រករNataliamadey ដែលនិងធ្វើបងប្អូនទស្សនាលាន់មាត់មិនសសើរមិនបាន។

អានបន្ត

ជំនាន់មុនពេលសាក់ម្ដងៗគ្មានឧបករណ៏ទំនើបដូចឥឡូវទេ គឺប្រើដែកគោលផ្ទាល់តែម្ដង

ស្នាមសាក់នៅលើសាច់ត្រូវបានងាកមកពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសម័យមុនត្រូវបានគេគិតថាទាល់តែអ្នកមានអំណាចខ្លាំងទើបសាក់បាន ហើយភាពច្រើនគឺជាមនុស្សប្រុស ចំណែកមនុស្សស្រីមិនសូវមានគេឲ្យតម្លៃទេពេលដែលមានស្នាមសាក់លើខ្លួន។ផ្ទុយទៅវិញនាពេលបច្ចុប្បន្ន រឿងទាំងនោះមិនត្រូវបានជាបញ្ហាចោទនោះទេ។ ហាងសាក់ជាច្រើនកន្លែងបានបើកព្រោងព្រាតស្វាគមន៏ទាំងមនុស្សស្រីនិងមនុស្រប្រុសជាមួយនិងឧបករណ៏យ៉ាងទំនើប ដោយមិនឲ្យលោកអ្នកទន្ទឹងរងចាំយូនោះទេ ផ្ទុយពីការសាក់កាលពីសម័យដើមដែលប្រើប្រាស់ដែកគោល, ដែកស្រួចៗ ជាឧបករណ៏សាក់ផ្ទាល់តែម្ដង។ដូចជាបង្ហាញក្នុងវីឌីអូនេះស្រាប់ បើប្រិយមិត្តចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីឌីអូទាំងអស់គ្នា។

អានបន្ត

សម្រាប់ប្រិយមិត្តដែលចូលចិត្តHello Kitty បើបានទៅហាងកាហ្វេនេះដឹងតែត្រូវចិត្តតែម្ដង

តុក្តតាHello Kitty បានឆក់យកបេះដូងមនុស្សជាច្រើនជាពិសេស ក្មេងស្រីៗនិងសុភាពនារីតែម្ដង ព្រោះតុក្កតានោះបានច្នៃឡើងជាមួយនិងរូបរាងស្រស់ស្អាតបែបខ្ជូតៗសម្រាប់តំរូវចិត្តនារីៗ។ក្នុងនោះហាងកាហ្វេមួយកន្លែងក៏បានយករូបHello Kitty ជាផលិតផលចម្បងរបស់ខ្លួនតែម្ដង។ ដោយក្នុងនោះនំដែលមានលក់គឺមានរូបរាងHello Kitty ចំណែកឯកាហ្វេ ក៏ដូចជាការតុបតែងហាងនិងសម្ភារះមួយចំនួនសុទ្ធតែប្រើប្រាស់ដោយមានរូបHello Kitty ទាំងអស់។ហាងកាហ្វេនេះមានឈ្មោះថាHello Kitty Café ដែលមានទីតាំងនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច។

អានបន្ត

មនុស្សម្នាជាច្រើនរើសអើងក្មេងស្រីម្នាក់នេះ ដោយសារតែនាងមានស្នាមម៉្យាងលើខ្លួនតាំងពីកំណើត

ក្មេងស្រីវ័យ៤ឆ្នាំដែលចាប់កំណើតក្នុងប្រទេសអ៊ីរ៉ាក់ Haouraគឺត្រូវាបានមនុស្សម្នាមួយចំនួននិងក្មេងតូចៗដែលមានវ័យស្មើរគ្នារើសអើងមិនចង់រាប់រកនាងទេ ព្រោះនាងមានស្នាមដៅខ្មៅធំស្ទើរតែពាលពេញខ្លួនរបស់នាង ហើយស្នាមនោះមានដុះរោមទៀតផង។ អ្នកផ្ទះរបស់នាងបានឲ្យដឹងថារាល់ពេលដែលនាងតូចនេះចេញលេងទៅខាងក្រៅម្ដងគឺមានក្មេងៗនិងអ្នកជិតខាងតែងតែសើចចំអកឲ្យនាង។ ពួកគេចង់យកនាងទៅព្យាបាល ប៉ុន្តែដោយសារតែភាពខ្វះខាតទើបមិនអាចបញ្ជូននាងតូចនេះទៅកាន់មន្ទីរពេទ្យនៅឯក្រៅប្រទេសបាន។ 

អានបន្ត

ប្រជុំស្វាកំពូលឆ្លាត ដែលលោកអ្នកបានទស្សនាហើយទប់សំណើចមិនបាន(មានវីឌីអូ)

សត្វស្វាគឺជាសត្វមួយប្រភេទដែលមានភាពឆ្លាតវៃពីកំណើតមក និងមានភាពក្រមិចក្រមើមរពិសរកលេខដាក់គ្មាន។ ប៉ុន្តែសត្វស្វាក៏មិនមែនជាសត្វកាចសាហាវនោះទេ លើកលែងតែប្រភេទពូជគីងកុងទើបគួរឲ្យខ្លាច។ ក្នុងវីឌីអូនេះនិងបង្ហាញពីសត្វស្វាជ្រលើមមួយចំនួន ដែលហ៊ានប្រលែងលេងជាមួយនិងមនុស្ស បង្កបានជាសំណើចធ្វើឲ្យលោកអ្នកទប់មិនបាន។ ចង់ដឹងថាទាំងនោះមានអ្វីខ្លះសូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា។

អានបន្ត