ទីបំផុត ទេព បូ​ព្រឹក្ស ព្រម​បញ្ចប់រឿង​ត្រឹម​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​ និង​ការ​សុំទោស​ជា​សាធារណៈ​

ភ្នំពេញ​៖​ទីបំផុត​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បានប្រកាស​យល់ព្រម​បញ្ចប់រឿង​រវាង​នាង​ និង​ភាគី​បង្ក​លោក ឆេង រស្មី និង​ម្ចាស់​ហាង សមុទ្រ នាឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​ ខណៈ​វត្តមាន​អ្នកចូលរួម​មានដូចជា ៖ កញ្ញា ទេព បូ​ព្រឹក្ស​(​ជនរងគ្រោះ​),​លោក ឆេង រស្មី​(​អ្នកបង្ក​),​លោក ជុំ ម៉ា​រី អ្នកគ្រប់គ្រង​ហាង សមុទ្រ​,​លោក ចាន់ ទ្រា ប្រធាន​គ្រប់គ្រង​ស្រា​បៀរ​ហៃ (Hite),​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​និង​កញ្ញា ធី​ម សុភាព មេធាវី​ការពារ​ក្តី​កញ្ញា ទេព បូ​ព្រឹក្ស។

អានបន្ត

ស្តាប់​ការ​បកស្រាយ​របស់​លោក ថៃ នរៈ​សន្យា ជុំវិញ​ការរិះគន់​ ក្រោយ​ចាត់ទុក​ករណី ទេព បូ​ព្រឹក្ស ជា​រឿង​កំប៉ិកកំប៉ុក

​ ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​បាន​ផ្ទុះ​ការរិះគន់​និង​បង្ហាញ​ការមិន​ចេញ​ចិត្ត​ចំពោះ​ការលើកឡើង​របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ខណៈដែល​កន្លងមក​លោក​បានផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុងស្រុក​ថា ករណី​របស់ ទេព បូ​ព្រឹក្ស ជា​រឿង​កំប៉ិកកំប៉ុក។ ប៉ុន្តែ​ស្របពេល​ដែលមាន​ការរិះគន់​នេះដែរ​លោក ថៃ នរៈ​សត្យា បាន​ចេញមុខ​បញ្ជាក់ថា​ជា​រឿង​ដែល​យល់ច្រឡំ​និង​ខ្វះ​ការពិចារណា​ឲ្យ​បាន​ដិតដល់​។​

អានបន្ត

លោក ថៃ នរៈ​សត្យា ហៅ អ៊ឹម ជីវ៉ា ថា​ជា​ក្តិបមមង់​តារា​ខណៈ អ៊ឹម ជីវ៉ា ឆ្លើយតប​វិញ​បង្កប់ន័យ​កកឈាម !

​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ផលិត​វីដេអូ​ធ្វើ​ត្រាប់​តាម​លើ​ករណី​របស់​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​​បុរស​ម្នាក់ ជះ​ស្រា​បៀរ​និង​គប់​កំប៉ុង​អំឡុង​ពេល​កំពុង​ច្រៀង​លើ​ឆាក​ពី​សំណាក់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា ហាក់​មាន​ចេតនា​ផ្លែផ្កា​ឲ្យ​លោក ថៃ នរៈ​សន្យា ដែល​បានផ្តល់​សម្ភាសន៍​និយាយថា​ករណីនេះ​ជា​រឿង​តូចតាច​នោះ ​ភ្លាមៗ​នេះ​ក៏​ស្រាប់តែ​មានប្រតិកម្ម​ពី​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​គឺ​លោក ថៃ នរៈ​សន្យា លើ​ការផលិត​វីដេអូ​របស់លោក អ៊ឹម ជីវ៉ា ។​

អានបន្ត

ម្ចាស់​ហាង​អាច​មានទោស ​បើ​តុលាការ​រក​ឃើញ​បំផ្លាញ​ភស្តុតាង ​រី​ឯកជន​បង្ក​ត្រូវ​ជាប់​បណ្តឹង​អាជ្ញា​​លើ​ករណី​​គប់​ស្រាបៀរ​លើ ទេព បូ​ព្រឹក្ស​

ភ្នំពេញ ​៖ ​ថ្វីត្បិតតែ​មាន​ការជួប​សម្រុះសម្រួល​រវាង​ភាគី​ជនរងគ្រោះ​កញ្ញា ទេព បូ​ព្រឹក្ស និង​ម្ចាស់​ហាង សមុទ្រ ព្រមទាំង​ជន​​​បង្ក​ហិង្សា​ដោយ​យក​កំប៉ុង​ស្រា​បៀរ​គប់​អំឡុង​ពេល​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ក្នុង​ហាង​ខាងលើ​ដោយមាន​ដំណោះស្រាយ​លើ​ករណី​សំណង​ជំងឺ​ចិត្ត​ក៏ពិតមែន ​ប៉ុន្តែ​បើតាម​ប្រភព​បញ្ជាក់ថា​ភាគី​ម្ចាស់​ហាង សមុទ្រ បើសិនជា​តុលាការ​រកឃើញ​ករណី​បំផ្លាញ​ភស្តុតាង​អាចមាន​ទោស​។ ​ចំណែកឯ​ជង​បង្ក​គឺ​ត្រូវ​បន្ត​ជាប់​បណ្តឹងអាជ្ញា​….​។​

អានបន្ត