ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ​ដែល​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ​ប្រើ​កាំបិត​កាប់​ម្រាម​​​ដៃ ​ត្រូវ​បាន​បញ្ជាក់​ពី​ទីកន្លែង​ហើយ

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប​ង្ក​ការភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ ក្រោយ​ពេលដែល​បានឃើញ​រូបភាព​ជាច្រើន​សន្លឹករ​បស់​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ប្រើ​ហិង្សា​វាយ​ដុំ​ និង​យក​កាំបិត​កាប់​ម្រាមដៃ​បណ្តាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ដី។

អានបន្ត

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់​ទុក​មរណភាព ខេមរៈ ស្រី​ពៅ ជា​ការ​បាត់បង់​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា

ភ្នំពេញ​ ៖​ ស្រប​ពេល​ ដែល​មាន​មហាជន​និង​សិល្បករ​-​សិល្បការិនី​ល្បីៗ​ខ្មែរ​ជាច្រើន​កំពុងតែ​បង្ហាញ​ពី​ភាព​សោកសៅ​និង​សោកស្តាយ​នូវ​ការបាត់បង់​តារា​ចម្រៀង​ស្រី​កញ្ញា​ខេមរៈ ស្រី​ពៅ ដែល​បាន​ទទួល​មរណភាព​នៅ​ប្រទេស​ឥណ្ឌា​ដោយសារ​ជំងឺ​សួត​និង​ក្រ​លៀង​ធ្ងន់ធ្ងរ​នោះ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​ក្រុម​គ្រួសារ​កញ្ញា ខេមរៈ ស្រី​ពៅ ផងដែរ​។​

អានបន្ត

សព​ ខេមរៈ ស្រី​ពៅ នឹង​ត្រូវ​ដឹក​យក​ពី​ឥណ្ឌា​មក​ខ្មែរ​វេលា​ម៉ោង​១២​យប់​នេះ ​ខណៈ​ពិធី​បុណ្យ​កំពុង​រៀបចំ​នៅផ្ទះ ខេមរៈ សិរីមន្ត ម្តុំ​វត្ត​សំរោង​អណ្ដែត

ភ្នំពេញ​ ៖​ ពិធី​បុណ្យ​សព​របស់​តារា​ចម្រៀង​ស្រី​វ័យក្មេង​កញ្ញា​ ខេមរៈ ស្រី​ពៅ ​ពេល​នេះ ​កំពុងតែ​រៀបចំ​ធ្វើឡើង​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ខេមរៈ សិរីមន្ត ដែល​ត្រូវជា​បងប្រុស​បង្កើត ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្ដង​វត្ត​សំរោង​អណ្ដែត​ពោល​គឺ​ទល់មុខ​និង​សួន​កម្សាន្ត​សុបិន​ចម្ការ​ព្រីង​តែ​ម្តង។ ខណៈដែល​សព​របស់​តារា​ស្រី​រូប​នេះ ​ក៏​ត្រៀម​នឹង​ដឹក​តាម​យន្តហោះ​មក​ប្រទេស​កំណើត​នា​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​២៦ ខែ​មករា ផង​នោះ។

អានបន្ត

សូម​ប្រុងប្រយ័ត្ន! ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ឆក់​យក​ជីវិត​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​នេះ​ជា​ករណី​ទី​២​ហើយ ​ដែល​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​លើ​ករណី​ពុល​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​ប៉ាវ នា​ដើម​ឆ្នាំ​២០១៩​ ដោយ​ករណី​ទី​១​បាន​កើត​ឡើងលើ​កូន​នេន​ព្រះជន្ម​១៤​ឆ្នាំ​នា​ខេត្ត​បន្ទាយមានជ័យ​ខណៈ​ពុល​ភេសជ្ជៈ​ខា​រ៉ា​បាវ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នេះ​បើ​យោង​តាម​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​ក្រោយពេល​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ ក៏​ត្រូវ​បាន​បដិសេធ​ពី​សំណាក់​ភាគី​ក្រុមហ៊ុន​ថា ពុំ​មែន​ពុល​ដោយសារ​ភេសជ្ជៈ​នេះ​ឡើយ។

អានបន្ត

នារី​ម្នាក់​ ត្រូវ​មហាជន​ និង​អ្នក​សិល្បៈ​ថ្កោលទោស ​លើ​ករណី​ជេរប្រមាថ​សព​ ខេមរៈ ស្រី​ពៅ ខណៈ​គ្រួសារ​កំពុង​កាន់​ទុក្ខ​ដ៏​ក្រៀមក្រំ

ភ្នំពេញ ​៖ ​ខណៈ​ពេល​មាន​មហាជន ​និង​សិល្បករ​-​សិល្បការិនី​ស្ទើរ​តែមួយ​ប្រទេស​ កំពុង​បង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត​ និង​សោកស្តាយ​ខ្លាំង​តាមរយៈ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​លោក ខេមរៈ សិរី​ន្ត និង​លោក ខេមរៈ ភា​រុណ បន្ទាប់ពី​ប្អូន​ស្រី​ជាទី​ស្រលាញ់​គឺ​កញ្ញា ខេមរៈ ស្រី​ពៅ ទទួលមរណភាព នោះ ​ក៏​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​បានចេញ​មុខមក​ជេរប្រមាថ​កប់ៗ​មាត់​លើស​ព​កញ្ញា ខេមរៈ ស្រី​ពៅ បង្ក​ការភ្ញាក់ផ្អើល​និង​ថ្កោលទោស​ពី​មហាជន។

អានបន្ត

អុញ​នោះ! VJ អា​ឡា​ស្កូ គង់ ចាន់​រដ្ឋា ម៉ៃ សុគន្ធ តារា​កូនភ្លោះ​និង​ម្ចាស់​បទ​វីរបុរស​កុមារ​កម្ពុជា​សាល ចាន់​ស៊ី ​អង្គុយ​ហូប​ងាវ​ស្រុះ​ជុំ​គ្នា កម្រ​ឃើញ​ណាស់

ភ្នំពេញ ៖ ស្រប​ពេលដែល​ថ្មីៗ​នេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​តែង​បាន​ធ្វើការ​ចុះផ្សាយ​លើ​ករណី​របស់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា ទាក់ទង​នឹង​ជីវិត​ឯកជន​ផ្ទាល់ខ្លួន​ក្រៅ​សិល្បៈ​ជា​ហូរហែ ​ដោយបាន​លើក​សរសើរ​ពី​ចំណង​ស្នេហា​មាន​សុភមង្គល​ភ្ជាប់​ជាមួយ​ភាព​ហ៊ឺហា​ប្រចាំថ្ងៃ​ផង​នោះ​ តាមរយៈ​នេះ ​ក៏មាន​ទស្សនិកជន​មួយចំនួន​លើកសរសើរ​និង​ខ្លះទៀត​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ឬ​ពេញចិត្ត​លើ​ការចុះផ្សាយ​ដដែល​នោះឡើយ។

អានបន្ត