បើ​ប្រាប់​ថា​កសាង​ក្នុងស្រុក​ខ្លាច​គេ​តាមដាន​មើល​ថា​ធ្វើ​ឬ​មិន​ធ្វើ​ អញ្ចឹង​មានតែ​ប្រាប់​ថា​…..!

​ភ្នំពេញ ​៖ ​កំពុងមាន​ការចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​មានការ​បង្ហោះ​នូវ​ឃ្លី​ប​វីដេអូ​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​បង្ហាញ​ពី​លោកសង្ឃ​មួយអង្គរ​ដែល​បាន​និយាយថា​ត្រឹមតែ​ទឹក​សុទ្ធ​មួយ​ដប​អាច​ឲ្យ​យកទៅ​ចាក់​ចូល​ទឹក​មួយ​ពាំង​ដើម្បី​ចែក​គ្រួសារ​ងូត​ឲ្យ​បាន​សេចក្តីសុខ​និង​បានធ្វើការ​រៃ​អង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​ថា​កសាង​វត្ត​នៅ​ប្រទេស​ឥណ្ឌា។​ តាមរយៈ​ឃ្លី​ប​វីដេអូ​នេះ​គេ​បានឃើញ​លោកសង្ឃ​ខ្មែរ​មួយអង្គ ​បានធ្វើការ​ប្រមែ​​​ប្រមូល​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ឲ្យ​នាំគ្នា​មក​អង្គុយ​ស្តាប់​និង​បាន​និយាយថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា​ចង់ភ្ជាប់​និស្ស័យ​ជាមួយ​ការកសាង​វត្ត​នៅ​ប្រទេស​ឥណ្ឌា ​ដែល​ចំណាយ​អស់​រាប់លាន​ដុល្លារ​នោះ​ អាច​ចូល​បច្ច័យ​តាមរយៈ​ខ្លួន​។ ​មិនតែប៉ុណ្ណោះ​សង្ឃ​អង្គ​នោះ​ក៏បាន​បង្គាប់​ថា​បើសិនជា​ន​ណា​ចង់​ចូល​អាច​ពី​១​ម៉ឺន​រៀល​ដល់​២​ម៉ឺន​រៀល​ព្រើ​តម្លៃ​ក្បឿង​នៅ​ទីនោះ​១​សន្លឹក​ស្មើ​​២​ម៉ឺន​រៀល​។​ ផ្អែក​តាម​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ថា ពូកែ​រក​ឆាន់​គ្រាន់បើ​ប្រាប់ថា​កសាង​ក្នុងស្រុក​ខ្លាច​គេ​តាមដាន​មើលថា​ធ្វើ​ឬ​មិន​ធ្វើ ចឹ​ង​មានតែ​ប្រាប់ថា​កសាង​នៅ​ឥណ្ឌា​ទើប​គ្មាន​អ្នក​ដឹងថា​បោក​ខមាទោស​កុំអោយ​ខ្ញុំ​បាប​។ ​យ៉ាងណាមិញ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​សកម្មភាព​របស់​សង្ឃ​ខាងលើ​រូបនេះ​បានកើត​មាននៅ​ខេត្ត​ណា​នៃ​ប្រទេស​កម្ពុជា​នោះឡើយ​។​ ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​ទស្សនា​នូវ​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​សកម្មភាព​បែបនេះ​?៕​

អានបន្ត