នេះ​សារ​បង្កប់​អត្ថន័យ​ចាក់​ដោត​របស់ នី មុន្នីនាថ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​ខ្យល់​ធំ

ភ្នំពេញ ​៖ កញ្ញា នី មុន្នីនាថ បន្ទាប់ពី​បាត់​មុខ​ពី​អាជីព​សិល្បៈ​អស់​មួយ​រយៈពេល​ធំ ​ព្រោះតែ​រឿងអាស្រូវ​បរាជ័យ​ស្នេហា​ជាមួយ​អតីត​គូ​ដណ្តឹង​ដែលជា​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​រហូត​មានការ​ប្តឹងផ្តល់​គ្នា​ឡើង​តុលាការ​នោះ ​ស្រាប់តែ​ពេលនេះ​តារា​ស្រី​កញ្ញា នី មុន្នីនាថ បាន​លេច​វត្តមាន​ជាថ្មី​ជាមួយ​ការបញ្ចេញ​សារ​ចាក់​ដោយ​ចំ​បេះដូង​ខ្លួនឯង​ និង​មហាជន។

អានបន្ត

កុំ​អស់សង្ឃឹម​អ្នកមាន​ជំងឺ​ឈឺក្រពះ​អនុវត្តន៍​ទាំងអស់គ្នា​ អាចជា​សះស្បើយ​ពិតៗ​១០០​ភាគរយ

ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​ល្អ​ខ្លាំង​និង​គួរ​បន្ត​ចែករំលែក​ដល់​មហាជន​ក៏ដូចជា​បងប្អូន​ដែល​កំពុង​ប្រឈម​បញ្ហា​ជំងឺ​ក្រពះ​ឲ្យ​បានដឹង​គ្រប់ៗ​គ្នា ​ខណៈ​ពេលនេះ​មានការ​បង្ហោះ​ចែករំលែក​នូវ​ការរកឃើញ​ថ្នាំ​ម្យ៉ាង ដែ​ល​អាច​ព្យាបាល​ជំងឺ​ក្រពះ​យ៉ាង​មាន​ប្រសិទ្ធភាព។

អានបន្ត

ដឹង​មូលហេតុ​ពិត​ហើយ​ ព្រោះតែ​នាង​សំ​សុំ​ពី​សង្សារ​ បែរជា​មក​ជួប​រឿង​អកុសល ​ត្រូវ​គេ​កាប់​និង​ជះ​ទឹក​អាស៊ីត

ភ្នំពេញ ​៖​ នារី​វ័យ​ក្មេង​មាន​សាច់ឈាម​ស្រស់​ស្អាត​ និង​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​អភ័ព្វ​ម្នាក់ ​កាលពី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ បាន​ជួប​គ្រោះ​អកុសល​ដ៏​រន្ធត់​មួយ ​បន្ទាប់ពី​នាង​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​ហិង្សា​កាប់​លើ​ផ្ទៃមុខ​ និង​ជះ​ទឹក​អាស៊ីត​បន្ថែម​ពីលើ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់។

អានបន្ត

ក្ដុកក្ដួល​ណាស់! ច​ន ច័ន្ទ​លក្ខិណា ប្រកាស​អង្វរ​ទាំង​ទឹកភ្នែក​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​និង​មាក់ងាយ​​​ជនពិកា

ភ្នំពេញ​ ៖ ​តារា​សម្តែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​ល័​ក្ខិ​ណា បាន​ប្រកាស​អង្វរ​ទាំង​ទឹកភ្នែក​លើ​បុគ្គល​ឬ​មហាជន​ខ្មែរ​មួយ​ចំនួន​ ដែល​តែងតែ​មិន​ផ្តល់​តម្លៃ​និង​មាក់ងាយ​ប្រមាថ​ចំពោះ​ជន​ពិកា​តាមរយៈ​រូបភាព​រើសអើង​ផ្សេងៗ។ ការ​ប្រកាស​ស្នើ​​សុំ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ពេលនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​នាង​បាន​ស្តាប់​ការរៀប​រាប់ទាំង​ក្តុកក្តួល​ពី​សំណាក់​បងប្អូន​ជនពិការ។

អានបន្ត

នារី​អ្នកចម្រៀង​ស្រស់​ស្អាត​ម្នាក់ ​ត្រូវ​លោក​ផ្កាយ​៣ ​ទះ​បី​កំផ្លៀង​ព្រោះតែ​បដិសេធ​​មិន​ព្រម​ទៅ​ដេក​ជាមួយ

ភ្នំពេញ​ ៖​ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ បាន​កើត​ឡើងលើ​នារី​ ដែលជា​អ្នកចម្រៀង​ស្រស់​ស្អាត​ប្រចាំ​នៅ​ភោជនីយដ្ឋាន​បឹង​មាស​ម្នាក់ ​ក្រោយពេល​ដែល​បុរស​ម្នាក់​អួតខ្លួន​ថា​ ជា​មន្ត្រីរ​យោធា​ពាក់​ផ្កាយ​៣ រួម​នឹង​បក្ខពួក​ប្រុស​-​ស្រី​៥​ឬ​៦​នាក់​ទៀត​ បាន​ជិះ​រថយន្ត​២​ទៅ​៣​គ្រឿង​មក​ចូល​ផឹកស៊ី​នៅ​ហាង​ខាងលើ ​រួច​ក៏បាន​បបួល​នារី​រងគ្រោះ​ទៅ​ដេក​ជាមួយ ​ប៉ុន្តែ​នាង​មិន​ព្រម ស្រាប់តែ​លោក​ផ្កាយ​៣​រូបនោះ ​ផ្ទុះ​កំហឹង​ស្ទុះ​ទៅ​ទះ​កំភ្លៀង​៣​ដៃ​រួច​រត់​គេចខ្លួនបាត់។

អានបន្ត

រឿងធំ​ហើយ!​ លោក​ស្រេង សុខា​ ​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់វិធានការ​ស៊ើប​អង្កេត

ភ្នំពេញ​ ៖​ ទីបំផុត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​ប្រកាសថា ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង បំណុល​របស់លោក ស្រេង សុខា ដែលជា​ស្នងការរង​ខេត្តកណ្តាល។ ខណៈដែល​ករណី​នៃ​ការស៊ើបអង្កេត​ទ្រព្យសម្បត្តិ និង​បំណុល​របស់លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជិត​ចប់​ហើយ​នោះ។

អានបន្ត

ចេញ​១​បទ​នេះ​ហើយ​ អាចធ្វើ​ឲ្យ​នាយ ចឺម ស្ទើរ​បាត់បង់​ប្រជាប្រិយភាព​ទាំងស្រុង

ភ្នំពេញ​ ៖​ តារាចម្រៀង​វ័យក្មេង​នាយ ចឺម និង​ផលិតកម្ម​សាន់​ដេ ថ្មីៗ​នេះ ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ដែល​ជា​លំនាំ​មរតក​ដើម​ដើម​មក​កែច្នៃ​កាឡៃ​មាន​ចំណងជើង​ថា អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា។ ប៉ុន្តែ​ក្រោយពេល​ដែល​បទ​នេះ​ចេញ​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ផ្ទុះ​នូវ​ការរិះគន់​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មានការ​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន​ជាច្រើន។

អានបន្ត

រយ​លាន​អត្ថន័យ! យុវវ័យ​ដែល​កំពុង​ប្រព្រឹត្ត​ខុស​ជាមួយ​គ្រឿន​ញៀន​គួរ​ស្តាប់​បទ​នេះ​នឹង​ដឹងខ្លួន

ភ្នំពេញ​ ៖​ ស្រប​ពេលដែល​កំពុងមាន​រឿង​ដ៏​រសើប​និង​ល្បីល្បាញ​ខ្លាំង​លើ​ករណី​ចុះបង្ក្រាប​ក្លឹប​​​កម្សាន្ត​រ៉ុ​ក​ដែល​ចាប់បាន​មនុស្ស​ប្រុស​-​ស្រី​មាន​ចំនួន​ជាង​៣០០​នាក់ ​ដែល​មហាជន​ភាគច្រើន​បាន​និយាយថា​ជាការ​ប្រើ​កណ្តាប់ដៃ​ដែក​ពី​សំណាក់​ឯកឧត្តម ស ថេត ភ្លាមៗ​នេះដែរ​តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ បាន​ទម្លាយ​នូវ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​បង្កប់​អត្ថន័យ​ជុំវិញ​គ្រឿន​ញៀន។

អានបន្ត

បាន មុន្នី​ល័​ក្ខ ​Live​វីដេអូ​ទាំង​ទឹកភ្នែក ​ព្រោះ​​តែ​លោក​ចោរ​លួច​ទូរស័ព្ទ

ភ្នំពេញ ​៖​ តារា​ចម្រៀង​មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍​កញ្ញា បាន មុន្នី​ល័​ក្ខ ថ្មីៗ​នេះ​ បាន​ជួប​រឿង​ស៊យ​ខ្លាំង​ក្រោយពេល​លេចឮ​ដំណឹង​ចូល​ផលិតកម្ម​សាន់​ដេ​ ខណៈ​ដែល​ទូរស័ព្ទ​ស៊េរី​ទំនើប ​ត្រូវ​បាន​លោក​ចោរ​ដៃ​ឆើត​លួច​យក​ទៅ​ដោយ​សុវត្ថិភាព។

អានបន្ត

តើ​អ្នក​យល់​យ៉ាងណា?! នេះ​ជា​សា​ររយ​លាន​អត្ថន័យ​បង្ហាញ​ពី​ទឹកចិត្ត​ឪពុក​ដែល​ធ្វើ​កម្មករ​សំណង​កណ្តាល​ថ្ងៃត្រង់​ខំ​សន្សំ​ប្រាក់​ដើម្បី​កូនៗ​

ភ្នំពេញ ​៖​ ជាការ​ពិត​បើ​ប្រៀបធៀប​ពី​សង្គម​មនុស្ស​បច្ចុប្បន្ន​គឺ​ការប្រើប្រាស់​នៃ​ខ្សែជីវិត​រស់នៅ​ឬ​សង្គម​ការងារ​ហាក់​មាន​គម្លាត​ខុសគ្នា​ទៅតាម​ជំនាញ​និង​បទពិសោធន៍​រៀងៗ​ខ្លួន។ ខណៈដែល​ខ្លះ​មាន​មុខរបរ​ជា​អ្នក​អាជីវកម្ម ខ្លះ​ជា​ម​ន្ត្រី ខ្លះ​ធ្វើ​ការងារ​ក្រុមហ៊ុន និង​ខ្លះ​ទៀត​ធ្វើការ​នៅ​តាម​អង្គការ​នានា​ជាដើម​….។

អានបន្ត