ម៉ា ដូ​ណា ​ផ្ទុះ​ប្រតិកម្ម​ព្រមាន​ទម្លាយ​ឈ្មោះ​ជំនួយការ​អ្នក​រៀបចំ​កម្មវិធី​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​របស់ សមាគម​ទូរទស្សន៍

ភ្នំពេញ ​៖​ តារា​សម្តែង​លក្ខណៈភេទ​ទី​៣​លោក ម៉ា ដូ​ណា ថ្មីៗ​នេះ​ បាន​ផ្ទុះ​ប្រតិកម្ម​ព្រមាន​បញ្ចេញ​ឈ្មោះ ​និង​អត្តសញ្ញាណ​បុគ្គល​ម្នាក់​ ដែលជា​ជំនួយការ​អ្នករៀបចំ​កម្មវិធី​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​របស់​សមាគម​ទូរទស្សន៍​។​ ខណៈ​ដែលមាន​អ្នកសិល្បៈ​មួយចំនួនទៀត​ក៏​បង្ហាញ​ការមិន​ពេញចិត្ត​ផង​នោះ។ លោក ម៉ា ដូ​ណា បាន​និយាយថា ចាំ​ស្តាប់​សម្តី ​អញ​មាន​ស្លាប់​ដោយសារ​ជំងឺ​ទាន់ហន់ អញ​នាំ​ប្តី​អញ​នឹង​គ្រប់គ្នា​ទៅ​ថត​ចូលឆ្នាំ​អោយ​ទូរទស្សន៍​គឺ​គ្មាន​បាន​លុយ​មួយ​រៀល​ទេ​ណា​តែ​អញ​ចង់បាន​មកវិញ​គឺ​ការគោរព​គ្នា​ទៅវិញទៅមក។ កុំមក​ធ្វើ​ចរិត​ខ្មើ​ត​ដាក់​អញ​ណា​មី​ខ្ទើយ មី​បក្សពួក ឆ្ងាញ់​អញ​សួរ​បួន​ដង​មិន​ឆ្លើយ អញ​មិនមែន​តួ​អន់​ឯណា តួ​មានឈ្មោះ​ដូច​អញ​កាន់តែ​ល្បី​កាន់តែ​អោនលំទោន មិនមែន​ដូច​មី​ខ្ទើយ​លាក់​មុខ…។ តារា​សម្តែង​លក្ខណៈភេទ​ទី​៣​លោក ម៉ា ដូ​ណា បាន​និយាយទៀតថា ដូច​យើង​បាន​ចេះ​រៀប​ចំណេះ​ប៉ុណ្ណឹង​កុំ​ខ្មើ​ត​ណា ពេល​ជួប​មុខ​អញ​កន្លែង​ណា​ដើរចេញ​អោយ​ផុត​ពី​អញ​កុំ​អោយ​អញ​ដៀល ហើយ​បើ​បាន​ស្គាល់​អ្នកធំ​ដោយសារ​បានរៀបចំ​អញ្ចឹង​ហើយ​កុំ​អាង ប្រយ័ត្ន​បង្ហោះ​អោយ​ល្បី អោយគេ​ស្គាល់​ពី​សន្តាន​ខ្មើ​ត​របស់​យើង មី​ស្លាប់​អ្វី​ក៏​រៀប​ច​រិ​ត​អ្វី​យ៉ាង​នឹង​។ fuck កុំ​ឃើញ​អញ​លេងសើច​សប្បាយ​លើកឆាក​តែ​អញ​គុំ​ងែ​ង​ណាស់ អញ​ស្អប់​ពួក​អា​សិល្បៈ​បាន​លោត​តិចតួច​បែប​នឹងធ្វើច​រិត​ណាស់។ ចំណែកឯ​តារា​សម្តែង​លោក គន់ រៀម រតនៈ ហៅ ចែ​រ៉ូ​ហ្សា មិន​ខុសគ្នា​ពី ម៉ា ដូ​ណា ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ដែរ​ថា​តាំងចិត្ត និង​ស្ប​ត់​ជាមួយ​ខ្លួនឯង​ថា ចាប់ពី​ម៉ោង​នេះ វិនាទី​នេះ ថ្ងៃនេះ ខែ​នេះ ឆ្នាំនេះ​តទៅ រាល់​កម្មវិធី​សិល្បៈ​បើ​មាន​មី​ចោរ​នេះ​ឬ អា​ត្រូវ​គ្រាប់​នរក ប៉ុន្មាន​ក្បាល​ឯង​ហ្នឹង​កាន់ អញ​សុខចិត្ត​ទៅ​ព្រៃវែង​ស្ទូងស្រូវ ធ្វើស្រែ​វិញ វា​ថ្លៃថ្នូរ​ជាង​ចូរ​រួម​កម្មវិធី​មី​ចោរ​អា​… អា​ត្រូវ​គ្រាប់​នរក​ឯង​កាន់​ហើយ​ពិតជា​សុំទោស។ តារា​សម្តែង​រូបនេះ​បាន​បន្តថា​ពុក​ម៉ែ​បងប្អូន ញាតិ​អ្នកស្រុក និង​បងប្អូន​រួម​ជាតិ​មួយចំនួន​ដែល​តែងតែ​រង់ចាំ​តាមដាន​គាំទ្រ​មើល និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​ខ្ញុំ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ម្តងៗ​បុណ្យ​ចូរ​ឆ្មាំ​ថ្មី​ប្រពៃណីជាតិ​ឆ្មាំ​នេះ ក៏ដូចជា​ឆ្នាំ​បន្តរ​បន្ទាប់​ទៀត បងប្អូន​ទាំងអស់គ្នា​អាច​នឹង​លែងឃើញ​វត្តមាន​រូបខ្ញុំ​តាម​បណ្តាល​កញ្ចក់​ទូរទស្សន៍ ក៏ដូចជា​ផលិតកម្ម​មួយចំនួន ឬក៏​អាច​តិច​បំផុត​បើ​មាន​រាល់​ឆ្នាំ​កន្លងៗ​ទៅ។ លោក គន់ រៀម​រតនៈ បន្ថែមទៀតថា​ខ្ញុំ​ស៊ូ ខ្ញុំ​ទ្រាំ ធ្វើ​ឆ្កែ ធ្វើ​ឆ្មា ធ្វើគ​ ធ្វើ​ថ្លង់ ធ្វើ​ភ្លើ​ល្ងើ​ល្ងង់​មិនដឹង​អី​ក៏​ព្រោះតែ​ម្យ៉ាង គឺ​ចង់​បម្រើ​អាម្មណ៍​បងប្អូន​ញាតិ​អ្នកស្រុក ក៏ដូចជា​ជនរួមជាតិ​មួយចំនួន​ដែល​តែង​គាំទ្រ​ខ្ញុំ ឲ្យ​បាន​សើច​សប្បាយ រសាយ​អារម្មណ៍​ពី​ទុក្ខ​កង្វល់​ទាំងឡាយ​តែ​ភាព​អត់ធ្មត់ ស៊ូទ្រាំ អស់នោះ​របស់​មនុស្ស ក៏ដូចជា​ព្រះ​ពុធ​ជា​ម្ចាស់ ក៏​គង់​មាន​ដែន​កំណត់​ដែរ។ ទន្ទឹមគ្នានេះ​តារា​ប្រុស​លោក កា​វីន​ ក៏បាន​បញ្ចេញ​ទស្សនៈ​មិន​ពេញចិត្ត​ដែរ​ថា ​ខ្ពើម​ចរិត​តារា​ដែល​ទើបតែ​ល្បី​តិច​តួច​នឹង​ណាស់ !…

អានបន្ត

អាសូរ​ណាស់ ​ព្រោះតែ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ក្មេងប្រុស​២​នាក់​បងប្អូន​សម្រេច​ចាកចេញ​ពីផ្ទះ​ ដោយមាន​លុយ​តែ​៥​ពាន់​រៀល

ភ្នំពេញ ​៖​ ព្រោះតែ​ជម្លោះ​ក្នុង​គ្រួសារ​រវាង​ឪពុក​-​ម្តាយ​ស្ទើរតែ​រៀងរាល់ថ្ងៃ​និង​ការប្រើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ បានធ្វើ​ឲ្យ​ក្មេងប្រុស​២​នាក់​បងប្អូន​សម្រេចចិត្ត​នាំគ្នា​វេចបង្វេច​ដើរ​ចេញពីផ្ទះ​គួរ​អាណិតអាសូរ​ជាទីបំផុត​ ខណៈ​នៅក្នុង​ខ្លួន​មាន​លុយ​តែ​៥​ពាន់​រៀល​តែប៉ុណ្ណោះ។

អានបន្ត

តារា​ចម្រៀង វ៉ាន់ នី​ឡា ផ្តាំ​ដល់​បុគ្គលិក​ធានា​គារ​ANZ មួយចំនួន​ត្រូវ​រៀន​និយាយ​ភាសា​ឲ្យ​ស្រួល​ជាមួយ​អតិថិជន

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា វ៉ាន់ នី​ឡា បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃ​មាត់​លើ​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​ធានា​គារ​ANZ​មួយចំនួន​ដែល​បាន​និយាយ​សម្តី​មិន​សមរម្យ​លើ​ខ្លួន​ក្រោយ​ពេល ដែល​បាត់​លុយ​ចំនួន​៣០០​ដុល្លារ។

អានបន្ត