ព្រឹទ្ធាចារ្យ​បណ្ឌិត​សភា​គុន​ល្បុក្កតោ​ខ្មែរ​ប្រកាស​ចាត់ការ​តាម​ផ្លូវ​ច្បាប់​លើ​បុគ្គល​ម្នាក់​ ដែល​ប្រមាថ​លើ​ល្បុក្កតោ​ខ្មែរ

ភ្នំពេញ ​៖​ ស្រប​ពេល ដែលមាន​បុគ្គល​ម្ចាស់​Account Facebook​មួយ​ បាន​ចេញមុខ​ប្រមាថ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​គុន​ល្បុក្កតោ​ខែ្មរ​នោះ ​ភ្លាមៗ​នេះ​ក៏​ស្រាប់តែ​មានការ​ប្រតិកម្ម​ព្រមាន​តាមផ្លូវ​ច្បាប់​ពី​សំណាក់​ព្រឹទ្ធាចារ្យ​បណ្ឌិតសភា​គុន​ល្បុក្កតោ​ខែ្មរ​ដោយ​ទាមទារ​ឲ្យ​បុគ្គល​រូបនោះ​ចេញមុខ​សូមទោស​ជា​សាធារណៈ។ បើ​យើង​តាម​ប្រភព​ដែល​ត្រូវបាន​បង្ហោះ​ចែក​រំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើកឡើងថា ​ខ្ញុំបាទ អំ យ៉ុម ជា​ព្រឹទ្ធាចារ្យ​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា មិន​សុខចិត្ត​ចំពោះ​បុគ្គល ម្ចាស់​អា​ខោ​ន​សង្គម​ហ្វេ​ស​ប៊ុ​ក ( Vîñ Zíñ Tow ) ដែលបាន​ប្រមាថ​មកលើ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ដែលជា​សម្បត្តិ​វប្បធម៌​សល់​តាំងពី​បុរាណ។ ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមថា ពេលនេះ​សូមអោយ​បុគ្គល​ម្នាក់​នឹង​ចេញ​វីដេអូ​សូមទោស​ជា​សាធារណៈ​ជាបន្ទាន់​បើ​មិន​ធ្វើ​អ្វី​តាម​ដែរ​ខ្ញុំ​ប្រាប់​សូមអោយ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​តាមរក​បុគ្គល​ម្នាក់​ណឹ​ង​ទៅតាម​ផ្លូវច្បាប់​ពីបទ​ប្រមាថ​មកលើ​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ​។​ សូម​បងប្អូន​ជួយ​ស៊ែរ​អោយ​បុគ្គល​ម្នាក់​នឹង​បានដឹង​ពី​កំហុស​របស់ខ្លួន​ផង។ សូមបញ្ជាក់ថា​ ការប្រកាស​ព្រមាន​ខាងលើនេះ ​បានធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ម្ចាស់​Account Facebook ឈ្មោះ Vîñ Zíñ Tow បាន​សរសេរ​ប្រមាថ​ធ្ងន់ៗ​បែបនេះ​ថា​ ក្បាច់គុន​ម៉ែ​ហែង​អី​អា​ថោក​ម្រា​យ​ហែង​ប្រដៅ​អោយ​ចឹ​ង​អា​ចុយ​ម្រា​យ​។​ យ៉ាង​គិត​មកទល់ពេលនេះ​គេ​មិនទាន់​ដឹង​នៅ​ឡើង​ទេ​ថា​បុគ្គល​ដែល​ប្រមាថ​រូបនោះ​បានចេញ​មុខ​សូមទោស​ជា​សាធារណៈ​នៅឡើយ​ទេ ​ខណៈ​មាន​មហាជន​មួយចំនួន​កំពុង​រិះគន់​ខ្លាំងៗ​ផង​នោះ៕

អានបន្ត

ជួយ​Share​លើកទឹកចិត្ត​គាត់​ផង​,​ នាយ តាក់ស៊ី ប្រកាស​ចូល​សាងផ្នួស​ជា​ព្រះសង្ឃ ​និង​ឲ្យ​ប្រពន្ធ​រក​អ្នក​ថ្មី

ភ្នំពេញ ​៖​ ពិតជា​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទស្សនិកជន​អ្នកគាំទ្រ​ ខណៈ​ដែល​តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ ពែ​កមី ដែល​ត្រូវ​បាន​មហាជន​ផ្តល់​នាម​ជា​ស៊ិន​អ៊ូ​ខុង នាយ តាក់ស៊ី ពេលនេះ ​បាន​ប្រកាស​ខ្លួន​ដើម្បី​ចូល​សាងផ្នួស​ធ្វើជា​ព្រះសង្ឃ​ហើយ ​បន្ទាប់ពី​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​ខ្លួន​។​

អានបន្ត

ជួយ​ឲ្យ​គាត់​ល្បី ​និង​បាន​ដឹង​ដល់​ក្រសួង​ផង​បងប្អូន យាយ​ម្នាក់​នេះ​គាត់​កំពុង​ត្រូវ​មហាជន​រិះគន់​ខ្លាំង​លើ​ទង្វើ​បែបនេះ​

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​ចែករំលែក​យ៉ាង​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ពាក្យ​និន្ទា​រិះគន់​ក៏​កំពុង​បាញ់​ចាក់​ស្រោច​យ៉ាងគំហុក​ ក្រោយពេល​បានឃើញ​នូវ​ឃ្លី​ប​វីដេអូ​មួយ​បង្ហាញ​ពី​ស្ត្រី​វ័យ​ចំណាក់​ម្នាក់​បាន​តាំងខ្លួន​ជា​ព្រះ​និង​ថែមទាំង​អង្គុយ​រាំ​នៅលើ​បល្ល័ង្ក​ខ្ពស់​ ហើយ​មាន​រូប​ព្រះ​បដិមា​នៅ​ខាងក្រោម។

អានបន្ត

មកពី​កូរ៉េ​ភ្លាម​នាយ ក្រឹម ស្ទុះ​ទៅ​ជួប​មិត្ត​ចាស់ ​ដែល​កំពុងមាន​ជំងឺ

ភ្នំពេញ ​៖​ តារា​កំប្លែង​ជើងចាស់​នាយ ក្រឹម ដែល​ត្រូវជា​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាមួយ​នាយ សាន​ម៉ៅ ស្របពេល​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​កូរ៉េ​នោះ​ ភ្លាមៗ​នេះ​ក៏បាន​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​និង​នាំយក​ថវិកា ​មួយចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​នាយ សាន​ម៉ៅ ផងដែរ​។​

អានបន្ត

នារី​ជនជាតិ​ចិន​៣​នាក់​ ត្រូវ​បាន​ពួក​ឧក្រិដ្ឋជន​ដោះលែង​វិញ​ហើយ

កំពត ​៖ ​​ស្ត្រីជន​ជាតិ​ចិន ៣​នាក់ ក្នុងចំណោម​៥​នាក់ ដែល​ជនជាតិ​ចិន​ដូចគ្នា​ចាប់​ឃុំ​ខ្លួន​​​​​​ជំរិត​ទារ​ប្រាក់ ត្រូវ​បាន​​​ដោះលែង​ឲ្យ​ត្រឡប់​មក​វិញ​ហើយ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងែ​ទី​២១ ខែមេសា ២០១៩ នៅ​លើ​ទឹកដី​ខេត្ត​កំពត។

អានបន្ត