សុះ ម៉ាច បញ្ចេញ​សារ​មួយ​ប្រយោគ​នេះ ​ ​ចាក់​ដោតបេះដូង​មហាជន​ឲ្យ​យល់​ពី​តម្លៃ​វប្បធម៌​និង​អរិយធម៌

ភ្នំពេញ ​៖ ដោយ​សង្កេតឃើញ​បច្ចុប្បន្ន កំពុង​មានកូន​ខ្មែរ​ចំនួន​ហាក់​មិនសូវ​គោរព​ឬ​ឲ្យ​តម្លៃ​លើ​វប្បធម៌​អរិយធម៌​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​របស់ខ្លួន​តារាចម្រៀង​ជើងចាស់​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​សរសេរ​បញ្ចេញ​ប្រយោគ​បំផុសស្មារតី​ឲ្យ​មហាជន​ត្រូវ​គីត​ឡើងវិញ​ពី​បញ្ហា​មួយ​នេះ​។​

អានបន្ត

ក្តៅស្លឹកត្រចៀក​ពេក​ ទូច ស្រី​ល័​ក្ខ បង្ហាញផ្លូវ​ច្បាប់​លើ​ករណី​បុគ្គល​ដែល​រិះគន់​ជេរប្រមាថ​ខ្លួន​រឿង​ស្លៀក​សិច​ស៊ី

​ភ្នំពេញ ​៖​ តារា​សម្តែង​និង​ចម្រៀង​ស្រី​ចូលចិត្ត​ភាព​ក្រមិចក្រមើម​បង្ក​ភាពសប្បាយ​រីករាយ​ដល់​មហាជន​អ្នកនាង ទូច ស្រី​ល័​ក្ខ ថ្មីៗ​នេះ ​បាន​ប្រតិកម្ម​ក្រោយពេល​ដែល​មាន​បុគ្គល​មួយចំនួន​បានធ្វើការ​រិះគន់​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​បង្ហោះ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​។​

អានបន្ត

អាកាសធាតុ​ក្តៅ​ពេក ដួង ម៉ា​និ​ច ព្រលែង​ខ្លួន​​ មិន​ខ្លាច​ការរិះគន់

ភ្នំពេញ​ ៖​ គេ​ក៏​នៅចាំ​បាន​ថា​ តារា​សម្តែង​ស្រី​រាង​មាន់ចែ​​កញ្ញា​ដួង ម៉ា​និ​ច កន្លងមក​ក៏​ធ្លាប់​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ និង​បាញ់​ចាក់​ស្រោច​ជា​បន្តបន្ទាប់​ស្ទើរ​ងើបមុខ​មិន​រួច​លើ​ករណី​នៃ​ការថត​បង្ហាញ​ភាព​សិច​ស៊ី​ស្រើបស្រាល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ មិន​តែ​ប៉ុណ្ណោះ​​ក៏មាន​ការ​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ត្រូវ​ចាត់វិធានការ​ក្តៅ​ដើម្បី​កោះហៅ​តារា​ស្រី​រូបនេះ​ទៅ​ដុសក្អែល​ដើម្បី​ជាការ​ព្រមាន​លើ​សកម្មភាព​នៃ​ការ​ស្លៀក​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​ផង​នោះ។

អានបន្ត

ជំពាក់​លុយ​គេ​រត់ចោល​ ម្ចាស់បំណុល​​រំលឹក​ថា​សូម​សងលុយ​ខ្ញុំ​វិញ​ផង

ភ្នំពេញ ​៖​ យោង​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook​មាន​ឈ្មោះថា ឧកញ៉ា រ៉ា​យុទ្ធ ថ្មីៗ​នេះ​បាន​បន្ត​បង្ហោះ​រម្លឹក​រឿង​គេ​ជំពាក់​លុយ​របស់ខ្លួន ​ដែល​គិត​មកទល់ពេលនេះ ​មាន​រយៈ​ប្រមាណ​ជាមួយ​ឆ្នាំ​ហើយ។ ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះដែរ​ម្ចាស់​Account Facebook​រូបនេះ​ក៏បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​និង​ក្លែមសម្តី​ផ្លែផ្កា​ឌឺដង​ចំពោះ​បុគ្គល​ដែល​ជំពាក់​លុយ​របស់ខ្លួន​ដូច្នេះ​ថា កុក​ហើរ​តែឯង ខ្លែង​ហើរ​ទាំង​គូរ​….​។​ អូន​អើយ​គិតគូរ សងលុយ​បង​ផង​.. កុក​ហើរ​តែឯង ខ្លែង​ហើរ​ទាំង​គូរ អូន​គេចខ្លួន​បានយូរ​១​ឆ្នាំ​៣​ខែ។ ម្ចាស់​Account Facebook​មាន​ឈ្មោះថា ឧកញ៉ា រ៉ា​យុទ្ធ បាន​បន្ថែមថា ខ្ញុំ​សែន​នឹក​អ្នក គឺ​នឹក​ឥតល្ហែ នឹក​ក៏​ព្រោះតែ​អ្នក​ជំពាក់​លុយ​ខ្ញុំ​។ ខ្ញុំបាទ​សុំ​ផ្ញើ​​ជូន​អ្នកនាង​…. ដែល​ត្រូវជា ភរិយា​របស់លោក​…..​ជាទី​រាប់អាន​…​។​ ធ្វើ​នៅ ភូមិ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​..​។​នេះ​ពុំមែន​ជា​លើកទីមួយ​នោះ​ដែល​ប្រភព​ខាងលើនេះ​បង្ហោះ​ទទូច​ដល់​អ្នក​ជំពាក់​លុយ​ខ្លួន​។​ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះដែរ​គេហទំព័រ​Kh Stars មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ខាង​ភាគី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពាក់ព័ន្ធ​ករណី​ជំពាក់​នេះ​បាន​នៅឡើយ​ទេ​….​។​ដូច្នេះ​យើង​នឹង​ទទួល​រង់ចាំ​ចំពោះ​ការចេញមុខ​ស្រាយ​បំភ្លឺ​របស់​ភាគី​រូបនេះ៕

អានបន្ត

វ៉ាន់ វ​ល័​ក្ខ ​បញ្ជាក់​ការ​ពិត ​ក្រោយ​ពី​​មាន​គេ​ទម្លាយ​ថា​ នាង​លក់ខ្លួន​យកលុយ​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រ៊េ​នៗ

​ភ្នំពេញ​ ៖​ តារា​សម្តែង​សិច​ស៊ី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ធំ​កញ្ញា វ៉ាន់ វ​ល័​ក្ខ ពេលនេះ​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ បន្ទាប់ពី​មាន​ម្ចាស់​Account Face book​ម្នាក់​ទម្លាយ​រឿង​អាម៉ាស់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​នាង​រាល់ថ្ងៃ​ក្រៅតែពី​ការងារ​សិល្បៈ​នាង​ក៏​ឆ្លៀតពេល​រកស៊ី​លក់ខ្លួន​ដើម្បី​យកលុយ​ចាក់​សាំង​ឡាន​និង​ប្រើ​របស់​ប្រេនៗ។

អានបន្ត

មក​បុក​គូ​ន​អូន​ពីក្រោយ​ហើយ​ ប្រើ​សម្តី​ព្រមាន​ទាមទារ​សំណង​ទៀត

ភ្នំពេញ​ ៖​ ពិតជា​រឿង​ ដែល​ធ្វើ​ឲ្យ​តារា​សម្តែង​ប្រុស​លក្ខណៈ​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ ហៅ​ចែ រ៉ូ​ហ្សា​មាន​អារម្មណ៍​ហួសចិត្ត​ខ្លាំង​រហូត​ប្រកាស​រក​យុត្តិធម៌​ពី​មហាជន​ឲ្យ​ជួយ​​​ពិចារណា​ក្រោយ​ពេល​ដែល​រថយន្ត​រប​ស់លោក​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ល្ងាច​ម្សិលមិញ​(២៤ ខែមេសា​)​ ខណៈ​ដែល​មាន​រថយន្ត​ផ្សង​មួយទៀត​បាន​ជិះ​មក​បុក​ពីក្រោយ​ហើយ​បែរ​ទាមទារ​សំណង។

អានបន្ត

ពិតជា​រឿង​ចៃដន្យ​មែន ​គ្រួសារ​កីឡាករ កែវ រំ​ចង់ ធ្លាក់ខ្លួន​ឈឺ​ព្រមៗ​គ្នា​ដល់​ទៅ​៤​នាក់​

​ភ្នំពេញ ៖​ មហាជន​ច្បាស់​ជា​បានដឹង​និង​ស្គាល់​គ្រប់គ្នា​ហើយ​គ្រាន់តែ​ឮឈ្មោះ​ដល់​កីឡាករ​ជើងរ​ន្ទះ​កែង​ឆេះ​ កែវ រំ​ចង់ ដែល​ស្ទើរ​រាល់​ការប្រកួត​មិន​សូវ​វាយ​ចាញ់​គេ​នោះ​ឡើយ។ ប៉ុន្តែ​ថ្មីៗ​នេះ​លោក​បែរជា​រំលេច​សារ​ធ្វើ​ឲ្យ​មហាជន​អាណិត​គ្រប់គ្នា​ ខណៈដែល​គ្រួសារ​របស់​លោក​ធ្លាក់ខ្លួន​ឈឺ​ទាំង​អស់គ្នា​នា​រដូវក្តៅ​នេះ។

អានបន្ត