មិន​រួចខ្លួន​ទេ ​ស្គាល់​អត្តសញ្ញាណ​បុគ្គល​បង្ហោះ​រូបថត​បរិហារកេរ្តិ៍ វ៉ាន់ វ​ល័​ក្ខ ថា​ក្រៅពី​សិល្បៈ​ជា​ស្រីលក់ខ្លួន

ភ្នំពេញ​ ៖​ បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​តារា​ស្រី​សិច​ស៊ី​កញ្ញា វ៉ាន់ វ​ល័​ក្ខ ពី​សំណាក់​បុគ្គល​ម្ចាស់​Account Facebook​ឈ្មោះ Da Lin ដោយបាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា​ក្រៅពី​អាជីព​សិល្បៈ​ជា​ស្រីលក់ខ្លួន​នោះ​ ពេលនេះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​បុគ្គល​រូបនេះ​ហើយ។

អានបន្ត

ខឹង​ខ្លាំងពេក​ សុខ សោ​ម៉ា​វ​ត្តី ប្រើ​សម្តី​ធ្ងន់ៗ​ថាបើ​មិន​ពេញចិត្ត​អាច​Unfriend Unlike Unfollow​ចោល​បាន

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ជា​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​បា​យ័ន​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ដោយសារ​អត់​ទ្រាំលែងបាន​នឹង​ពាក្យសម្តី​រិះគន់​របស់​មហាជន​មួយចំនួន​ ដែល​តែងតែ​ចាប់កំហុស​ខ្លួន​នោះ ​ថ្មីៗ​នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ ​ហើយ​ថែមទាំង​បញ្ជាក់​ច្បាស់​ថាបើ​នរ​ណា​មិន​ពេញចិត្ត​នាង​អាច unfriend unlike unfollow​ទៅ​។​

អានបន្ត

គ្រីប លក្ខិណា លើកដៃ​សំពះ​កាត់​កេរ​ខ្មាស​និង​ទឹកភ្នែក​សុំ​ក្តី​អាណិត​សប្បុរសជន​ឧបត្ថម្ភ​ប្រាក់​ព្យាបាល​​​ជំងឺ​ម្តាយ​រលួយ​ជើង

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​មរតក​មេ​ឌៀ​កញ្ញា គ្រីប លក្ខិណា ពេលនេះ​បានសម្រេច​ចិត្ត​កាត់​កេរ​ខ្មាស​លើកដៃ​សុំ​ជំនួយ​ពី​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដោយសារតែ​នាង​កំពុង​ជួប​ការខ្វះខាត​និង​អស់​លទ្ធភាព​ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ​ដែល​កំពុង​រលួយ​ជើង​ហើយ​ត្រូវការ​ថវិកា​ក្នុងការ​ព្យាបាល​បន្ត​នៅ​មន្ទរ​ពេទ្យ​នោះ​។​

អានបន្ត

តារា​ប្រុស​កំសត់ ស៊ីណា​វ៉ា​ត់​ត្រា ឡើង​កូដ​ក្លាយជា​អ្នកជំនួញ​ដី​មិនបាន​ប៉ុន្មាន​ផង ​ធ្លាយ​ដំណឹង​បោះទុន​ដុល្លារ​ដណ្ដើម​សង្សារ​គេ

ភ្នំពេញ ​៖​ ស្រប​ពេល ​ដែល​កំពុង​ឡើង​កូដ​ក្រោយ​ចូលខ្លួន​ជា​អ្នក​រកស៊ី​នូវ​ជំនួញ​អចលនទ្រព្យ​មិនទាន់បាន​ប៉ុន្មាន​ផង​ តារា​ប្រុស​លោក ស៊ីណា​វ៉ា​ត់​ត្រា ដែល​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​តាមរយៈ​ការថត​សម្តែង MV បទ​”​អូន​ដឹង​”​របស់​កញ្ញា ធារ៉ា​នី នោះ ​ថ្មីៗ​នេះ​មាន​ដំណឹង​លេច​ឮថា​តារា​ប្រុស​រូបនេះ​ បាន​បោះទុន​ដុល្លារ​ជា​ថ្នូរ​ដណ្ដើម​សង្សារ​គេ​ទាំង​តារាចម្រៀង​ផលិតកម្ម U កំពុង​ស្រលាញ់​កញ្ញា គីម​ឡាង ពេញ​បេះដូង។

អានបន្ត

ទ្រាំ​នឹង​ការ​មើល​ងាយ​លែង​បាន​តារា​រ៉េ​ប G-Devith បញ្ចេញ​ប្រតិកម្ម​Live​វីដេអូ​និយាយ​ចំៗ​លើ​អាចារ្យ ធំ ហៅ​សុទ្ធតែ​អា​បុគ្គល​ក្បាល​ឪឡឹក​ស្អុយ

ភ្នំពេញ ​៖​ ដោយ​អត់ទ្រាំ​នឹង​ពាក្យសម្តី​រិះគន់​ជេរប្រមាថ​ធ្ងន់ៗ​ពី​សំណាក់​តារាចម្រៀង​រ៉េ​ប​រៀមច្បង​អាចារ្យ ធំ មិនបាន​ទៀត​នោះ​ តារាចម្រៀង​រ៉េ​ប​ម្ចាស់​បទ រាំ​ញី​កែងជើង គឺ​លោក ងួន ចាន់​ដេវីត ហៅ G-Devith មុននេះ​បន្តិច​ បាន​បញ្ចេញ​ប្រតិកម្ម​ធ្វើការ​Live វីដេអូ​ឆ្លើយតប​ទៅ​អាចារ្យ ធំ យ៉ាង​ចាស់ដៃ​ស្តាប់​ហើយ​អាច​ក្អួត​ឈាម​ដុំៗ​តែម្តង​។​

អានបន្ត