ម្តាយ​ចិត្ត​តិរច្ឆាន​បង្កើត​ហើយ​យក​កូន​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ពេទ្យ​កុមារ​ជាតិ​

ម្តាយ​ចិត្ត​តិរច្ឆាន​បង្កើត​ហើយ​យក​កូន​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ពេទ្យ​កុមារ​ជាតិ​ ភ្នំពេញ ៖​ទារិកា​ដែល​ទើប​កើត​បាន​ប្រមាណ​៣​ម៉ោង​ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ដាច់​ធម៌​មេត្តា​យកទៅ​ប្លុង​ចោល​នៅជាប់​របង​ពេទ្យ​កុមារ​ជាតិ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ដែល​ធ្វើដំណើរ​តាមផ្លូវ​នាំគ្នា​ចោមរោម​មើល​គ្រប់គ្នា​។​ ប៉ុន្តែ​ភ្លាមៗ​នោះដែរ​ ទារិកា​អភ័ព្វ​រូបនេះ​ ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​បញ្ជូន​ចូលមកក្នុង​មន្ទីរពេទ្យ​កុមារ​។​

អានបន្ត

អតិថិជន​ម្នាក់​ទម្លាយ​ពី​កម្សោយ​នៃ​សេវាកម្ម​និង​ភាព​ឈ្លើយ​ច្រឡើសបើស​របស់​តៃកុង​ឡាន​ពង្ស​សុវណ្ណ​ដឹក​អ្នកដំណើរ​ ខណៈ​ឆៃ លីដា​ឡែ​ន​

ភ្នំពេញ ​៖​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុងមាន​ការចែករំលែក​និង​រិះគន់​ដោយ​មិន​សំចៃមាត់​ចំពោះ​សេវាកម្ម​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ពង្ស សុវណ្ណ ដឹក​អ្នកដំណើរ​ខណៈដែល​តៃកុង​ឡាន ក៏មាន​ច​រិ​ត​ក្រ​អើត​ក្រ​ទម​មើលងាយ​ភ្ញៀវ​ផង​នោះ​។ ​នេះ​បើ​យោងតាម​ការ​បង្ហោះ​ចែករំលែក​ពី​សំណាក់​ម្ចាស់​Account Fa cebook មួយ​មាន​ឈ្មោះថា Chhorm Channet​។​

អានបន្ត

ដេ​ន​នី ក្វាន់ បាត់​មុខ​ពី​ការ​Live មួយរយៈ ធ្លាក់ខ្លួន​ឈឺ​ចេញទៅ​សម្ងំ​ព្យាបាល​ជំងឺ​នៅ​ថៃ​

ភ្នំពេញ ​៖​ ក្រោយ​ពេល​បាត់​មុខ​ពី​ការ​Live​លក់​ផលិតផល ​និង​វិស័យ​សិល្បៈ​មួយ​រយៈ​ពេលនោះ​ស្រាប់​តែ​មាន​ដំណឹង​ថា​ តារា​សម្តែង កញ្ញា ដេ​ន​នី ក្វាន់ បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចេញទៅ​សម្ងំ​សម្រាក​ព្យាបាល​ជំងឺ​នៅឯ​ប្រទេស​ថៃ​យ៉ាង​ភ្ញាក់ផ្អើល​និង​បង្ក​ក្តី​បារម្ភ​ដល់​អ្នកគាំទ្រ​នាង​ផង​ដែរ​។​

អានបន្ត

មិន​សរសើរ​មិនបាន ​​ក្មេងស្រី​ម្នាក់​ច្រៀង​បាន​យ៉ាង​ពីរោះ​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​លើ​បណ្តាញ​សង្គម​

​ភ្នំពេញ ​៖​ មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​សមត្ថភាព​ចម្រៀង​របស់​ក្មេងស្រី​ម្នាក់​រហូត​មានការ​បន្ត​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​យក្ស​ស្រប​ពេលដែល​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​ទេពកោសល្យ​ច្រៀង​របស់​ក្មេងស្រី​រូបនេះ​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

អានបន្ត

​បងប្រុស​បង្កើត​ប្រើ​ហិង្សា​វាយ​ធ្វើបាប​ប្អូន​ពិការ​ស្ទើរ​រាល់ថ្ងៃ មហាជន​ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​

​ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​ចែករំលែក​ជាប​ន្ត​បន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​វីដេអូ​នៃ សកម្មភាព​របស់​ក្មេងប្រុស​ពិការ​ម្នាក់ រង​អំពើ​ហិង្សា​ត្រូវ​បងប្រុស​បង្កើត​របស់ខ្លួន​វាយ​បណ្តាល​ឲ្យ​មាន​ស្លាកស្នាម​ពេញ​ខ្លួន​។​ខណៈ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ បាន​ស្នើ​​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​លើ​ករណី​នេះ​។​

អានបន្ត

រក​ឯណា​មាន ​ ទិញ​ដី​មួយ​ឡាន ថែម​ជួន​គ្រាប់​មី​១​គ្រាប់​ជាការ​ដូ​ពិសេស​ចំពោះ​ម្ចាស់ផ្ទះ​

​ប៉ៃលិន ៖​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​ខ្លាំង​ក្រោយ​ពេលដែល​ស្ត្រី​ម្នាក់​រស់នៅ​ខេត្ត​ប៉ៃលិន​បាន​ទិញ​ដី​១​ឡាន​ដើម្បី​យកមក​ចាក់​បំពេញ​ទីធ្លា​បរិវេណផ្ទះ​ឲ្យ​មាន​ភាព​រាបស្មើ​​គ្នា​ ប៉ុន្តែ​បែរជា​ជួប​រឿង​ស៊យ​និង​ចៃដន្យ​បំផុត​ព្រោះ​ដី​នៅក្នុង​ឡាន​នោះ ​មាន​ការ​ដូ​ហ្វ្រី​ពិសេស​មក​ជា​មួយ​គឺ​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចំនួន​១​គ្រាប់​ជូន​ម្ចាស់ផ្ទះ​។​

អានបន្ត

ជុំ លី​ណូ ជួប​ទុក្ខ​ធំ​ ឪពុក​ជាទី​ស្រលាញ់​ទទួលមរណភាព

ភ្នំពេញ ​៖ តារាចម្រៀង​លោក ជុំ លី​ណូ និង​ក្រុមគ្រួសារ​ពេលនេះ​កំពុងមាន​ទុក្ខ​សោកសៅ​និង​ក្រៀមក្រំ​បំផុត​ក្រោយ​ពេលដែល​ឪពុក​ជាទី​ស្រលាញ់​បានទទួល​មរណភាព​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​ឡើយ​។​

អានបន្ត

លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​លង់លក់​ក្នុង​ដំណេក​ពេល​សម្តេច​ក្រឡាហោម ស ខេង ថ្លែង​សន្ទរកថា​

​ ​ភ្នំពេញ ​៖ ​ឃ្លី​វីដេអូ​មាន​រយៈពេល​ប្រមាណ​២១​វិនាទី​ដែល​ត្រូវបាន​គេ​លួច​ប្រមាញ់​ថត​រួច​ចែករំលែក​បន្ត​គ្នា​ពីមួយ​ទៅមួយ​ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ដែល​បាន​កំពុង​លង់លក់​ក្នុង​ដំណេក​គ្រា ​ដែល​ចូលរួម​ពិធី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កោះ​ពេជ្រ​ក្រោម​វត្តមាន​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​និង​កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​។​

អានបន្ត

សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ទៅ​កាប់​ឈើ​លើ​ដី​ថៃ​ ដោយសារ​ថៃ​មាន​ច្បាប់​បាញ់​ប្រហារ

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​នាំគ្នា​អប់រំ​និង​បំផុស​ប្រជាពលរដ្ឋ​ខ្មែរ​ជុំវិញ​ករណី​កាប់​ព្រៃឈើ​ខុសច្បាប់​នៅលើ​ទឹក​ប្រទេស​ថៃ​ដោយហេតុថា​ថៃ​មានច្បាប់​ពិសេស​បាញ់សម្លាប់​នៅនឹងកន្លែង ចំពោះ​ជន​ណា​ចូលទៅ​លួច​កាប់​ព្រៃឈើ​លើ​ទឹកដី​ខ្លួន​។​

អានបន្ត

ដួង ម៉ា​និ​ច មាន​រឿង​អ្វី​ បាន​បញ្ចេញ​សារ​បែបនេះ​?

​ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា ដួង ម៉ា​និ​ច មុននេះ ​បាន​បញ្ចេញ​សារ​ហាក់​មាន​ចេតនា​ដាស់​ស្មារតី​មហាជន​និង​ខ្លួនឯង​បង្ក​ការចាប់អារម្មណ៍​ដល់​មហាជន​ និង​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​គាំទ្រ​នាង​ជាច្រើន​។​

អានបន្ត