ជ្រូក​២០​ក្បាល ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​អស់ល​ក្ខ​ត្រូវ​សមត្ថកិច្ច​ប្រមាញ់​ចាប់​បាន​

​ភ្នំពេញ ​៖ រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង ​ដែលមាន​សត្វ​ជ្រូក​ចំនួន​២០​ក្បាល​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​ចាប់​ឃាត់​បាន​កាលពី​ថ្ងៃទី​០៥ ខែមិថុនា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​អង្គាដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។

អានបន្ត

ប៉ូលិស​សង្ហា​ និង​ជា​តារាចម្រៀង​កូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ កាន់តែ​ធ្វើ​ឲ្យ​មហាជន​សរសើរ​លើ​ទង្វើ ​ល្អ​

​ភ្នំពេញ ​៖​ តារាចម្រៀង​កូនភ្លោះ​និង​មាន​តួនាទី​ជាម​ន្ត្រី​នគរបាល​គឺ​លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ពេលនេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​មួយ​ផ្ទៃ​ប្រទេស​នាំគ្នា​គាំទ្រ​និង​លើកសរសើរ​លើ​ទង្វើ​ល្អ​ពួកគេ​ ពោលគឺ​ផ្ទុយ​ពី​មន្ត្រី​នគរបាល​ស័ក្តិ​៣​ ដែល​បន្លំ​ខ្លួន​ចូល​លួច​iPad​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ហើយ​ត្រូវបាន​មហាជន​ពេញ​មួយ​ផ្ទៃ​ប្រទេស​បាន​​ថ្កោល​ទោស​ និង​រិះគន់​យ៉ាង​មិន​សំចៃមាត់​រហូត​មានការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទទួលទោស​តាមច្បាប់។

អានបន្ត

ពេជ្រ សោភា មិន​អស់ចិត្ត​រឿង​ឃាតក​ ​ព្រៃផ្សៃ​រំលោភ​សម្លាប់​ក្មេង​ស្រី​និង​ប្រុស​២​នាក់​បងប្អូន​

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ថ្វីត្បិតតែ​ជនដៃដល់​ព្រៃផ្សៃ​ជា​ឃាតកដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​និង​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយក៏​ពិតមែន ​ប៉ុន្តែ​នាង​នៅតែ​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត ​ខណៈដែល​ជន​រូបនេះ​នៅមាន​ជីវិត​ហើយ​ជាប់ទោស​ត្រឹម​មួយជីវិត​។

អានបន្ត

នាយ ក្រឹម បាន​ត្រឹម​ស្រក់​ទឹកភ្នែក​និ ង​កោរ​សក់​បួសមុខភ្លើង ​កាន់ទុក្ខ​ម្តាយ​នៅ​ស្រុក​ខ្មែរ​

ភ្នំពេញ ​៖ ​រូបភាព​នៃ​ការ​អង្គុយ​សម្រក់​ទឹកភ្នែក​ទូញ​យំ​ស្តាយ​ស្រណោះ​អាឡោះអាល័យ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​នាយ ក្រឹម ប្រមាថ​២​ឬ​៣​សន្លឹក​ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្តែង​ក្តី​អាណិតអាសូរ​និង​ក្តុកក្តួល​ខ្លាំង​ជា​ពន់ពេក​។​ ជាមួយគ្នា​នៃ​រូបភាព​ដ៏​កម្សត់​របស់​នាយ ក្រឹម នេះ​ដែរ​ក៏​មានការ​លើក​ឡើង​ថា​ អ្វីដែល​ខ្ញុំ​អាចជួយ​គាត់​បាន គឺ​បាន​ត្រឹម​ជូន​ក្រដាស​ជូត​ទឹកភ្នែក​ឲ្យ​គាត់​នៅពេលដែល​គាត់​មើលរូប​ម្តាយ​គាត់​តាម​ទូរ​ស័ព្ទ​របស់​បងប្អូន ពេលដែល​ពេទ្យ​បញ្ជូន​សព​ម្តាយ​ដាក់ចូល​កន្លែង​រក្សាទុក​តាម​បច្ចេកវិជ្ជា​ពេទ្យ​នៅ​ឯ​ក្រៅប្រទេស​។ អារម្មណ៍​ដែល​ពិបាក​ទទួលយកបាន។

អានបន្ត