ឃាត់​ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់ ​និង​ខ្មែរ​៣នាក់ ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ ធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ ​បាន​បញ្ជូន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់។ ខណៈ​​ជនជាតិ​ខ្មែរ​៣​នាក់​នាក់​ទៀត ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ខេត្ត​សៀមរាប ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​អាវុធ​ដូចគ្នា​​នេះ​ដែរ។

អានបន្ត

សឿ សុធា​រ៉ា យក​ថ្ងៃ​ខួបកំណើត​នាំ​អំណោយ​សម្តេច​តេ​ជោ ​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជាង​៣០​គ្រួសារ

​ភ្នំពេញ ៖ តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា នាឱកាស​នៃ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ បានបង្ហាញ​ពី​សកម្មភាព​ចូលរួម​ការងារ​មនុស្ស​ធម៌​តាមរយៈ​ការចុះ​ចែក​រំលែក​ក្តី​ស្រលាញ់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ដោយបាន​នាំយក​អំណោយ​ និង​ថវិកា​​មួយចំនួន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជាង​៣០​គ្រួសារ​នៅ​វិមាន​ឈ្នះ​ឈ្នះ​។​

អានបន្ត

ទីបំផុត សួស វី​ហ្សា ភ្ជាប់ពាក្យ​ផ្លូវការ​ជាមួយ ថ​មមី

​ភ្នំពេញ ​៖ ក្រោយពេល​ប្រកាស​បើកចំហ​ពី​ចំណងស្នេហា​ផ្អែមល្ហែម​ជាមួយគ្នា​មាន​រយៈពេល​យូរ​ឆ្នាំកន្លងមក​នោះ ​ពេលនេះ​គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​គឺ​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បានសម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​ហើយ​ ដោយ​ក្នុងនោះ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការចូលរួម​អបអរ​ចំណងស្នេហា​របស់​ពួកគេ​ទាំងពីរ​។​

អានបន្ត