3សំនួរដែលមហាសេដ្ឋី Jack Ma តែងតែសួរដាស់តឿនខ្លួនឯងជានិច្ច

Spread the love

លោក Jack Ma សហគ្រិនរូបនេះបានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ 1999 មកម្ល៉េះ។ ក្រោមការឃ្លាំមើលរបស់គាត់ក្រុមហ៊ុនមួយនេះបានក្លាយទៅជាក្រុមហ៊ុនដែលលោកទំនិញក្នុងស្រុកនិងក្រៅស្រុកដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសចិននិងជុំវិញពិភពលោក។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ CB Insights កាលពីខែសីហាបានឱ្យដឹងថាកំណត់ត្រាអាជីវកម្មក្រុមហ៊ុនរបស់លោកJack Ma នៅតែបន្តកើនឡើង70ភាគរយ បើធៀបនិងក្រុមហ៊ុនដទៃទៀតដែលត្រូវបានបិទទ្វារ ក្នុងរយះពេល20ខែចុងក្រោយនេះ។ ដោយសារតែការដឹកនាំដ៏ឆ្លាតវៃនិងពោលពេញដោយភាពជឿជាក់ក្នុងការដឹកនាំដំណើរការ Alibaba លោកJack Ma ក៏បានក្លាយទៅជាមហាសេដ្ឋីមួយរូបនៅក្នុងប្រទេសចិន។

ក្នុងនាមជាមហាសេដ្ឋីមួយរូបលោកJack Ma មិនដែលភ្លេចក្នុងការដាស់តឿនលើរូបលោកដោយខ្លួនឯងនោះទេ លោកតែងតែសួរខ្លួនឯង៣សំនួរថា៖ តើខ្ញុំមានអ្វី, តើខ្ញុំចង់បានអ្វី និងអ្វីខ្លះដែលខ្ញុំត្រូវតែបោះបង់ចោល។​ សម្រាប់3សំនួរនេះគឺធ្វើឲ្យគាត់តែងតែមានគំនិតសុទិដ្ឋិនិយម, មិនខ្លាចនិងភាពបរាជ័យ ហើយនិងដឹងច្បាស់ថាខ្លួនចង់បានអ្វី។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនមិនដែលនិងសួរខ្លួនឯងចំពោះសំនួរទី៣នោះទេ ព្រោះពួកគេមិនទាន់និងដឹងថាអ្វីដែលពួកគេនិងចាប់ផ្ដើមផង។

បុរសជោគជ័យក្នុងវិស័យលក់ទំនិញអនឡាញក៏បាននិយាយពីរឿងការបើកអាជីវកម្មផងដែរថា ការរកស៊ីអ្នកមិនគួររំពឹងថាជោគជ័យក្នុងឆ្នាំក្រោយនោះទេ តែវាជាផ្លូវដ៏វែងឆ្ងាយអាច10ឆ្នាំទៅមុខក៏ថាបានដែរ, ព្រោះAlibabaមិនមែនចំណាយពេល1ឆ្នាំឫ2ឆ្នាំ ដើម្បីមកដល់កន្លែងដូចដែលអ្នកបានឃើញក្នុងសព្វថ្ងៃនេះទេ។

 

Facebook Comments

អត្ថបទទាក់ទង