6ចំណុច បង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកចាប់ផ្ដើមរង្គោះរង្គើហើយ

Spread the love

មានរឿងតិចតួចមួយចំនួនដែលកើតឡើងចំពោះដៃគូសេ្នហាធ្វើឲ្យអ្នកឈឺចាប់ជាងការបែកគ្នាទៅទៀត។ អ្នកអាចជាមនុស្សម្នាក់ដែលរងគ្រោះដោយទង្វើប្រយោលរបស់គូស្នេហ៏អ្នក បន្ទាប់ពីអ្នកទទួលបានអារម្មណ៏ថាការស្រលាញ់ហាក់ចាប់ផ្ដើមឃ្លាតឆ្ងាញពីគ្នាបន្តិចម្ដងៗ។

វាអាចនិងធ្វើឲ្យអ្នកឈឺចាប់ទ្វេដងប្រសិនបើអ្នកទ្រាំរស់នៅជាមួយនិងទំនាក់ទំនងដែលមានតែភាពព្រងើយកណ្ដើយដោយមិនមានពាក្យថាបញ្ចប់ត្រឹមនេះ ឫជាទំនាក់ទំនងដែលដៃគូហាក់ចាប់ផ្ដើមដោះដៃនិងគ្មានភាពច្បាស់លាស់។ តើអ្នកអាចសង្កេតមើលឃើញបានយ៉ាងណាប្រសិនបើដៃគូរបស់អ្នកកំពុងតែចាប់ផ្ដើមចង់ចាកចេញពីអ្នក ខាងក្រោមនេះនិងបង្ហាញថា​៖

១. អ្នកមិនមែនជាមនុស្សអាទិភាពសម្រាប់គូស្នេហ៏អ្នកទៀតទេ៖ ដៃគូរបស់អ្នកចាប់ផ្តើមផ្តល់អាទិភាពលើអ្វីផ្សេងទៀតតែមិនមែនជាអ្នក ទាំងដែលកាលពីមុនគាត់តែងតែជ្រើសរើសយកការចំណាយពេលជាមួយអ្នកច្រើនជាងអ្វីៗទាំងអស់។

២. ពួកគេចាប់ផ្ដើមចំណាយពេលជាមួយមិត្តភក្តិច្រើនជាងអ្នក៖ ប្រសិនបើគូស្នេហ៏ចំណាយពេលច្រើនជាមួយមិត្តភក្ដិរបស់គេជាងអ្នក នោះគឺអាចបង្ហាញថាតម្លៃរបស់អ្នកចាប់ផ្ដើមធ្លាក់ចុះមិនស្មើនិងមិត្តភក្តិទេ។

៣. អ្នកក្លាយជាមនុស្សរំខាន៖ កាលពីមុនរាល់ទង្វើរបស់អ្នកធ្វើឲ្យដៃគូរបស់អ្នកញញឹមរីករាយបាន។ ប៉ុន្តែមកដល់ឥឡូវនេះទង្វើដដែលប្រែមកក្លាយជាការំខានវិញ។

៤. តស៊ូរក្សាទំនាក់ទំនងតែម្នាក់ឯង៖ កម្លាំងទំនាក់ទំនងស្នេហាដែលអាចបន្តដំណើរទៅមុខបានលុះត្រាតែមានការចូលរួមពីភាគីទាំងសងខាង ចុះពេលនេះបើអ្នកគិតថាការស្រលាញ់នេះអ្នកកំពុងតែសត៊ូតែម្នាក់ឯង អញ្ចឹងចំណងស្នេហាមួយនេះអាចទៅមុខដោយរលូនបានទេ។

៥. គំរោងថ្ងៃអនាគតប្រែជាស្រពិចស្រពិល៖ គេឈប់និយាយពីរឿងអនាគតទៀតហើយ រាល់ពេលដែលអ្នកលើកប្រធានបទនេះឡើង នោះនិងមានការបង្វែរប្រធានបទឫការសន្ទនានិងត្រូវបានបញ្ចប់។

៦. អ្នកមិនមែនជាទីប្រឹក្សាទៀតទេ៖​ អ្នកនិងគេចាប់ផ្ដើមហាក់ឃ្លាតឆ្ងាញពីគ្នា រាល់ពេលមានបញ្ហាឫរឿងអ្វីកើតឡើងគេឈប់ប្រាប់ឲ្យអ្នកដឹងឫសុំយោបល់ពីអ្នកទៀតហើយ។

ទាំងនេះគឺជាការលើកឡើងរបស់អ្នកសសេរ ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ មានអ្វីត្រូវបន្ថែមទេ អ្នកអាចបា្រប់បាននៅក្នុងខមិនខាងក្រោម។

Facebook Comments

អត្ថបទទាក់ទង