ស៊ូ ស៊ី​រី​កា ស្ងាត់ៗ​ទម្លាយ​អារម្មណ៍​បែកបាក់​ស្នេហា ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​

ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ថោ​នក​ញ្ញា ស៊ូ ស៊ី​រី​កា អំឡុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ហាក់​បង្ហាញ​ពី​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ឡើយ ​ខណៈ​រាល់​ការ​បង្ហោះ​សារ​នាង​តែង​និយាយ​ពី​អារម្មណ៍​ពិបាក​ចិត្តជា​បន្តបន្ទាប់​។​

ថ្វីត្បិតតែ​បែបនេះ​ក៏ពិតមែន​ ប៉ុន្តែ​កន្លងមក​ពុំ​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​ទេ​ថា​តើ​ស្រី​ស្រស់ ស៊ូ ស៊ី​រី​កា មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​អ្វី​ឡើយ ​ក្រៅតែពី​ដឹងថា​កន្លងមក​នាង​ធ្លាប់​សោកសៅ​រឿង​បាត់បង់​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​(​ស្លាប់​)​ ដោយ​គ្មាន​ថ្ងៃ​វិញ​ត្រឡប់​វិញ​ឡើយ​។ ​នេះ​ជា​ហេតុផល​ដែល​មហាជន​គ្រប់គ្នា​បានដឹង​។​

ស្របពេល​គ្នា​នេះដែរ​ស្រាប់តែ​សាមីខ្លួន​កញ្ញា ស៊ូ ស៊ី​រី​កា បាន​បញ្ចេញ​សារ​រៀបរាប់​ពី​វិបត្តិ​ស្នេហា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយ​នាង​លើកឡើងថា ​ពួកយើង​ធ្វើ​ត្រូវ​ហើយ​ដែល​យើង​សម្រេចចិត្ត​បែក​គ្នា ព្រោះ​អូន​និង​ពុំងា​អស់​អារម្មណ៍​នឹង​គ្នា​យូរហើយ​ សង្ឃឹមថា​ការ​បែក​គ្នា​មួយ​នេះ ​អាចធ្វើអោយ​ពួកយើង​បាន​ស្បើយ​ យើង​បែក​គ្នា​ហើយ បែក​លែង​បក​ក្រោយ​ដូច​មុន​។​

គេហទំព័រ​កម្សាន្ត​Kh Stars នៅ​រសៀល​ថ្ងៃទី​០៣​ ខែកក្កដា ឆ្នាំ​២០១៨​​​ មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​សំណាក់​តារា​ស្រី​រូប​ស្រស់​កញ្ញា ស៊ូ ស៊ី​រី​កា តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នៅឡើយ​ទេ​លើ​ករណី​ខាងលើនេះ​។​ ដូច្នេះ​សង្ឃឹមថា​នឹងមាន​ការចេញ​មុខ​ស្រា​មន្ទិល​ពី​សំណាក់​សាមីខ្លួន​នៅពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​បានដឹង​ច្បាស់​ពី​រឿងរ៉ាវ​មួយ​នេះ​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: July 4, 2018 — 9:23 am
រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme