លេច​វត្តមាន​ម្តាយបង្កើត អា លី​យ៉ា ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​ម្សិលមិញ​

ភ្នំពេញ ​៖​ អាថ៌កំបាំង​ដ៏​ខ្មៅ​ងងឹត​ក្រោយពេល​តារា​ស្រី​វី​ជេ អា លី​យ៉ា ទទួល​មរណភាព​ ហើយ​ត្រូវបាន​ប្រភព​ជាច្រើន​ទម្លាយ​ថា ​នាង​គឺ​បុគ្គល​ម្នាក់​ ដែល​កំព្រា​ឪពុក​-​ម្តាយ​គ្មាន​សាច់ញាតិ​សូម្បីតែ​បងប្អូន​ក៏​គ្មាន​ដែរ​នោះ ​ពេលនេះ​ ត្រូវ​បាន​ស្រាយ​ចម្ងល់​ហើយ​ បន្ទាប់ពី​ម្តាយបង្កើត​របស់​នាង​បាន​លេច​វត្តមាន​ចូលរួម​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ។

បើតាម​ប្រភព​ពី​ម្ចាស់ Account Facebook​ឈ្មោះ Chhorm Channet Dane បាន​រៀបរាប់ថា​ទីបំផុត​ម្តាយ​vj aliyah​បង្ហាញមុខ​ក្នុង​បុណ្យសព​និង​ខួប​៧​ថ្ងៃ​នាង ប៉ុន្តែ​ថ្ងៃ​បុណ្យសព​ពួកយើង​ពុំបាន​ចាប់អារម្មណ៍​និង​មិនទាន់​ជឿជាក់​។​ ហ៊ី​ហេតុអ្វី​ឆាប់​យក​នាង​ទៅ​ម្ល៉េះ​ខួប​៧​ថ្ងៃ​គឺជា​ថ្ងៃកំណើត​របស់​នាង ពិតជា​ខ្លោចផ្សា​រណាស់ ។​

ប្រភព​បាន​បន្តថា សូម​បញ្ចប់​ចម្ងល់​និង​សូម​ឈប់​យល់​ខុស​លើ​ឪពុក ម្តាយ​ដែល​បាន​បោះបង់​នាង​ចោល​នៅ​កាល់ម៉ែត នេះ​គឺ​ម្តាយបង្កើត​ព្រមទាំង​ឪពុក​ក្រោយ​មានន័យថា ឪពុកម្តាយ​នាង​បាន​លែងលះគ្នា​ពេល​ប្រសូត ដោយ​គ្មាន​លទ្ធភាព​ព្រោះ​ទីទាល់ក្រ​ផង​នោះ​ក៏​សម្រេចចិត្ត​ទុក​នាង​នៅ​ពេទ្យ​កាល់ម៉ែត​ចុងក្រោយ​ក៏បាន​ប្រគល់ជូន​ស្ត្រី​ម្នាក់​ទទួល​យកទៅ​ចិញ្ចឹម ឈ្មោះ (​គង់​ឡាំង​សាធ​)​ដែលជា​ស្ត្រី​ចិត្តធម៌​ធ្លាប់បាន​ចិញ្ចឹម​ក្មេង​កំព្រា​​ជាច្រើន​មកហើយ​។​

​ម្ចាស់ Account Facebook​រូបនេះ​បន្តថា គាត់​បាន​ចែក​ឋាន​កាលពី​ប៉ុន្មាន​ឆ្នាំមុន ងាក​មក អា​លី​យ៉ា វិញ​លុះ​នាង​ធំ​ដឹងក្តី​នាង​មិនដែល​ធ្វើអោយ​ម្តាយចិញ្ចឹម​ពិបាក​ឡើយ​ពេល​បាន​ចូល​សិល្បៈ​នាង​សម្រេចចិត្ត​បែក​ផ្ទះ ហើយ​ម្តាយបង្កើត​នាង​លុះ​មាន​ជីវភាព​ធូរធារ​ហើយក៏​ធ្លាប់​ស្កាត់​ជួប​អា​លី​យ៉ា ដែរ​។​ ប៉ុន្តែ​នាង​មិន​ព្រម​ទទួលស្គាល់​ព្រោះ​នៅមាន​គំនុំ​ខឹង​គាត់ ណាមួយ​ម្តាយ​នាង​ក៏មាន​គ្រួសារ​ថ្មី​ក្រោយ​ទៀត។

ឃើញ​បែប​នេះ​ម្តាយ​ក៏​បណ្តោយៗ​តាម​វាសនា​រៀងខ្លួន​រហូត​ទើបតែ​ដឹង​ដំណឹង​ក្រោយ​គេ ថា​នាង​ឈឺ ទើប​ស្តាប់​មកជួប តែ​អនិច្ចា​ ទម្រាំ​បាន​ជួប​ក៏​ឮដំណឹង​មរណភាព​ទៅហើយ ម្តាយ​គេ​ម្តាយ​យើង​នរណា​ក៏មាន​វិប្បដិសារី​ដូចគ្នា គ្មាន​នរណាម្នាក់​ទ្រាំ​នៅ​ស្ងៀម​បានទេ សូម​បញ្ចប់​ត្រឹមនេះ។​ ប្រភព​បន្ថែម​។​

​សូមបញ្ជាក់ថា​ ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​របស់​តារា​ស្រី​វី​ជេ អា លី​យ៉ា បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិតនៅ​បរិវេណ​​វត្ត​ទួល​អស់លោក ឬ វត្ត​ទួល​ក្នុង ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ។ ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​របស់​វី​ជេ អា លី​យ៉ា គេ​កត់សម្គាល់ឃើញ​មាន​វត្តមាន​អ្នកសិល្បៈ​ប្រុស​ស្រី​មួយចំនួន​បាន​ចូលរួម​ផងដែរ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme