ឌី សូ​នី​តា ទទូច​ស្នើ​​ឲ្យ​មហាជន​ខ្មែរ​ឲ្យ​តម្លៃ​លើ​អ្នក​សិល្បៈ​ខ្មែរ​គ្នាឯង

ភ្នំពេញ ​៖​ ដោយ​សង្កេតឃើញ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ​មាន​តារា​សិល្បៈ​ខ្មែរ​មួយចំនួន​ពុំ​សូវ​ត្រូវបាន​មហាជន​ឲ្យ​តម្លៃ​ និង​លើក​តម្កើង ​ហើយ​មាន​ខ្មែរ​ខ្លះទៀត​ចាំតែ​មើលឃើញ​ពី​កំហុស ឬ​ជាន់ពន្លិច​បន្ថែម​នោះ​ តារា​ស្រិ​កញ្ញា ឌី សូ​នី​តា បានចេញ​មុខ​ដោយ​ទ​ទូច​ស្នើ​​ឲ្យ​ទស្សនិកជន​ត្រូវ​ផ្តល់​តម្លៃ​លើ​សិល្បៈ​ខ្មែរ​គ្នាឯង​ផង​។​

កញ្ញា ឌី សូ​នី​តា បាន​បញ្ចេញ​សំណេរ​ថា ពេល​ក្រ​គេ​ថា​យើង​គ្មាន​កំណើត ពេល​ខំប្រឹង​ដល់​មាន​គេ​ថា​យើង​មាន​គេ​ចិញ្ចឹម ពេល​មិន​ល្បី​គេ​ថា​គ្មាន​សមត្ថភាព ពេល​ល្បី​គេ​ថា​តាម​ខ្សែ​ ពេល​យើង​សប្បាយ​អរ​គេ​ថា​យើង​ភ្លេច​កំណើត​ពេ ល​យើង​ធ្លាក់ខ្លួន​ឈឺ​គេ​ថា​យើង​ចង់​ស្រែក​រក​ជំនួយ ពេល​មិន​ញញឹម​សើច​ដាក់ គេ​ថា​យើង​ឫក ពេល​សើច​សប្បាយ​ដាក់​គេ​ថា​យើង​អាស​។​

​តារា​សម្តែង​កំពុង​ច្បាម​ទីផ្សារ​សម្តែង​ខ្ពស់​កញ្ញា ឌី សូ​នី​តា បាន​និយាយទៀតថា ពេល​ខំប្រឹង​មាន​ហើយ​ជួយ​សប្បុរសធម៌​គេ​ថា​យើង​ជោរ ពេល​មិន​ធ្វើ​អី​សោះ​គេ​ថា​យើង​គ្មាន​ចិត្តបុណ្យ​គ្មាន​គុណធម៌។ ពេលធ្វើ​ល្អ​មិនសូវ​មើលឃើញ ពេល​ខុស​ម្តង​នាំគ្នា​ជេរ​ពេញ​ប្រទេស​។ តារា​ខ្មែរ​ធ្វើ​អី​ក៏​ខុស តារា​គេ​ជីវិត​អប្បល​សោះ​ធ្វើ​មើលមិនឃើញ​។​និយាយ​ឡើង​សិ​ល្បៈ​ត្រូវតែ​ជា​គំរូ​គេ ប៉ុន្តែ​អ្នក​ដែល​មិនមែនជា​សិ​ល្បៈ​ធ្វើ​គំរូ​អី​ខ្លះ​ហើយ​?​ បើ​ខ្មែរ​ឯង​មិនអោយ​តម្លៃ​ផង​កុំ​ថា ឡើយ​១០​ឆ្នាំក្រោយ​សិ​ល្បៈខ្មែរ​នឹង​រីកចម្រើន ២០​ឆ្នាំ​ទៀត​ដឹង​ម៉េច​ផង​។​

​តារា​ស្រី​រូប​ស្រស់ ឌី សូ​នី​តា បន្ថែមទៀតថា ឱ​ខ្មែរ​អើយ​ខ្មែរ​…..​។​ខ្ញុំ​ស្រលាញ់​ជាងគេ​ស្រុក​សំបូរ​ពោរពេញ មាន​សិ​ល្បៈ​តន្ត្រី​ប្រដេញ រលក​តាម​បោក​រលីង សូមជួយ​ទន្ទេញ ជួយ​ថែ​រក្សា (​ជួយ​ថែ​រក្សា​….. ជួយ​ថែសិ​ល្ប់​ដូនតា​)​។​ នៅចាំ​បទ​នេះ​បានទេ​? បទ​ពូ​ឃ្លាំង ពិរោះ​ណាស់ ចាំ​ក្នុង​ខួរ​រហូត​។ ចាំ​ជាងគេ​គឺ ឱ​ខ្មែរ​អើយ​ខ្មែរ​។​

​ជាការ​ពិត​បើតាម​ការកត់សម្គាល់​អំឡុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​គេ​តែង​សង្កេតឃើញ​មាន​អ្នកសិល្បៈ​មួយចំនួន​តែងតែ​លើកឡើង​និង​ទ​ទូច​ស្នើ​ឲ្យ​មហាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ត្រូវតែ​ចូលរួម​លើកស្ទួយ​ និង​ផ្តល់​តម្លៃ​ដល់​សិល្បករ​ខ្មែរ​។​ ខណៈ​ភាគច្រើន​តែង​ឲ្យ​តម្លៃ​ខ្ពស់​លើ​អ្នកសិល្បៈ​បរទេស​ផង​នោះ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme