កុំ​ឲ្យ​គេ​ចេះតែ​ច្រៀង​ឡា​ឡេ​ឡា​ឡូ! ជុំ លី​ណូ ទម្លាយ​រូបថត​ទទួល​សញ្ញាប័ត្រ

​ភ្នំពេញ ​៖​ អ​តីត​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​លោក​ជុំ លី​ណូ ខណៈពេលដែល​ទីផ្សារ​ចម្រៀង​ចេញទៅ​ក្រៅ​ស្រុក​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​នៅ​អាមេរិក​នោះ ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​ទម្លាយ​រូបថត​យ៉ាង​ភ្លឺភ្នែក​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ ​ក្រោយពេល​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​។​

លោក ជុំ លី​ណូ បច្ចុប្បន្ន​ត្រូវបាន​មហាជន​ដឹងថា​ ​​កំពុងតែ​ស្នាក់​នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​សមត្ថភាព​ចម្រៀង​-​រាំ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ដល់​បងប្អូន​ខ្មែរ​ដែលជា​អាណិកជន​កំពុង​រស់នៅ​ទីនោះ។ ការ​ស្នាក់នៅ​ច្រៀង រាំ​ពី​សំណាក់​តារាចម្រៀង​លោក ជុំ លី​ណូ នាពេលនេះ​ត្រូវបាន​ប្រភព​បង្ហើប​មក​ថា​ ទ​ទួ​ល​បានការ​សា្វគមន៍ ​និង​គាំទ្រ​យ៉ាង​កក់ក្តៅ​ផងដែរ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។​

ជាមួយ​គា្ន​ដែល​អាជីព​ចម្រៀង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​កំពុង​ទទួលបាន​ការគាំទ្រ​ និង​ជោគជ័យ​នេះដែរ​តារាចម្រៀង​លោក ជុំ លី​ណូ​ថ្មីៗ​នេះ​ក៏បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ភាពជោគជ័យ​លើ​ការសិក្សា​របស់ខ្លួន​ផងដែរ​។​ ខណៈ​ការសិក្សា​លើ​ផ្នែក​បរិញ្ញាប័ត្រ​ក៏​ទើបត្រូវ​បានបញ្ចប់​ផង​នោះ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្ថិតក្នុង​សម្លៀកបំពាក់​ទទួល​សញ្ញាប័ត្រ​តារាចម្រៀង​ក្រមិចក្រមើម​លោក ជុំ លី​ណូ បាន​បញ្ជាក់ថា បាន​ត្រឹម បរិញ្ញាប័ត្រ​ដែរ កុំអោយ​គេ​ថា តារា គ្មាន​ចេះ​អី​ក្រៅពី ធ្វើខ្លួន​ដើរ​តែ​ច្រៀង ឡា​ឡេ​ឡា​ឡូ។​ សម្តី​មួយ​ឃ្លា​របស់លោក ជុំ លី​ណូ នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ថា​មិន​ត្រឹម​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​ប៉ុណ្ណោះ​ទេ លី​ណូ ថែមទាំង​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ជាប់​ខ្លួន​ទៀត​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme